កូនឈើចម្រុះ៩០០ដើម ត្រូវបានអាជ្ញាធរសង្កាត់សាលាកំរើក បន្តដាំនៅតាមដងផ្លូវ ដើម្បីចូលរួមជំរុញក្រុងសៀមរាប ក្លាយជាក្រុងបៃតងនាថ្ងៃអនាគត
នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប សហការជាមួយអង្គការកុមារពិភពលោក បានបន្តដាំកូនឈើចម្រុះប្រមាណ៩០០ដើម តាមដងផ្លូវសំខាន់ៗក្នុងមូលដ្ឋាន ចូលរួមអបអរសាទរ រុក្ខទិវា ៩កក្កដា និងដើម្បីបំផុសស្មារតីមហាជនទូទៅឲ្យបានដឹងពីសារៈសំខាន់ និងគុណតម្លៃនៃដើមឈើ សំដៅរួមគ្នាកែលំអសោភ័ណភាពតាមដងផ្លូវឲ្យមានភាពបៃតង អមទៅដោយរុក្ខជាតិចម្រុះពណ៌ ដែលការដាំនេះដែរក៏មានការចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមអាជ្ញាធរមូលដ្ឋាន ...