អាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋដាំកូនឈើចម្រុះ ៣.០០០ដើម អបអរ រុក្ខទិវា ៩កក្កដា ២០២៤
កូនឈេីចម្រុះ ៣.០០០ដេីម ត្រូវបានអាជ្ញាធរស្រុកវ៉ារិន ដឹកនាំប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស រួមនិងព្រះសង្ឃផងនោះ យកទៅដាំនៅតាមសាលារៀន វត្តអារ៉ាម មណ្ឌលសុខភាព និងសាលាឃុំមួយចំនួនក្នុងភូមិសាស្ត្រស្រុក ដេីម្បីជាការជួយលើកកម្ពស់សោភ័ណភាព និងជាការអបអរសាទរ រុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ ដែលពិធីនេះធ្វើឡើងក្នុងបរិវេនសាលាឃុំវ៉ារិន កាលពីថ្ងៃទី៩ ខែកក្កដា ...