អាជ្ញាធរខេត្តសៀមរាប ណែនាំដល់ពលរដ្ឋក្នុងខេត្ត កុំឲ្យធ្វេសប្រហែសជាមួយគ្រោះអគ្គិភ័យ ព្រោះវាជាមហន្តរាយមួយដែលបានបំផ្លាញទាំងទ្រព្យសម្បត្ត និងអាយុជីវិត
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា គ្រោះថ្នាក់អគ្គិភ័យ ជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាង គ្រោះលិចទូកកណ្តាលទន្លេ ឬសមុទ្ររាប់សិបដង ព្រោះវាមិនត្រឹមតែឆេះឆាបអស់រលីងនូវទ្រព្យសម្បត្តិ ដែលខិតខំរកស៊ី សន្សំទុកជាយូរឆ្នាំមកហើយនោះទេ តែថែមទាំងបានឆក់យកនូវជីវិតកូនចៅ ប្តីសី ព្រមទាំងសមាជិកគ្រួសារមួយចំនួនទៀត ដែលធ្វើឱ្យជនរងគ្រោះមានការរន្ធត់ និងសង្វេគយ៉ាងខ្លាំង ដូចដែលពាក្យចាស់បុរាណខ្មែរបានពោលថា «ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ...