ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល
នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ...