ផ្លូវមួយខ្សែនៅចំណុចផ្លូវមិត្ដភាពកម្ពុជា-កូរ៉េ ស្ថិតនៅទីរួមស្រុកអង្គរធំ ជាផ្លូវឆ្ពោះទៅកាន់ស្រុកវ៉ារិន ស្រុកអង្គរជុំ ខេត្ដសៀមរាប បានរងការខូចខាតជាច្រើនឆ្នាំមក ដោយសាររថយន្ដដឹកថ្ម ដឹកដីឆ្លងកាត់បណ្ដាលអោយហុយប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ និងអ្នកដំណើរដោយសារក្រុមហ៊ុនដឹកជញ្ជូននោះមិនស្រោចទឹក។ ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងស្រុកអង្គរធំ ដែលរស់នៅតាមផ្លូវនោះបានត្អូញត្អែរថា ជារៀងរាល់ថ្ងៃពួកគាត់រងផលប៉ះពាល់ពីធូលីដីហុយចូលផ្ទះ និងពេលកំពុងធ្វើដំណើរបណ្ដាលអោយប៉ះពាល់សុខភាពពួកគាត់ ជាពិសេសប៉ះពាល់ដល់សិស្សធ្វើដំណើរទៅសាលារៀន ព្រោះតែមិនស្រោចទឹកផ្លូវ ខណៈដែលមានរថយន្ដរាប់រយគ្រឿងដឹកជញ្ជូនថ្ម ដីខ្សាច់ចេញពីតំបន់ភ្នំ ឆ្លងកាត់តាមបណ្ដោយផ្លូវនោះ។ ប្រជាពលរដ្ឋលើកឡើងទៀតថា កន្លងមកមានប្រជាពលរដ្ឋតវ៉ាអោយស្រោចទឹកជាច្រើនដងដែរ...
ព័ត៌មានលំអិតនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប អមដំណើរដោយឯកឧត្តម គុជ លីណា អនុប្រធានសាខាកាកបាទក្រហមសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ឯកឧត្តម ប្រាក់សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានចុះពិនិត្យមណ្ឌលចត្តាឡីស័ក នៅស្រុកក្រឡាញ់...
ព័ត៌មានលំអិតបន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ កាលល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ រួចមក ប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងក្រុងសៀមរាប បានសម្ដែងការពេញចិត្ដនិងគាំទ្រដល់រាជរដ្ឋាបាលពេញទំហឹង ដោយទទួចឲ្យរាជរដ្ឋាភិបាលអនុវត្ដច្បាប់នេះ ឲ្យមានប្រសិទ្ធភាព ព្រោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវនេះ បានធ្វើឲ្យប៉ះពាល់ដល់ជីវិតមនុស្ស...
ព័ត៌មានលំអិតកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកអភិរក្ស បានបង្ហាញនូវការព្រួយបារម្ភ ខណៈបរិមាណទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំក្នុងក្រុងសៀមរាបមួយនេះ បានបន្តស្រកចុះយ៉ាងខ្លាំង ដោយសារកត្តាអាកាសធាតុ។ ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា ដោយសារទទួលរបបទឹកភ្លៀងមិនទៀងទាត់កាលពីរដូវវស្សាកន្លងមកនោះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹមមានកម្ពស់ទឹកត្រឹម ៤តឹកប៉ុណ្ណោះ។ ដើម្បីបញ្ចៀសការបាត់បង់...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ អ្នកបើកបររថយន្តឈ្នួល ពីបណ្ដាខេត្តនានា ចូលមកខេត្តសៀមរាប លើកឡើងថា ចំនួនរថយន្តធ្វើចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦ រវាងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប មានការថយចុះ។ ការថយចុះ ត្រូវបានមើលឃើញថា ស្របពេលដែលចំនួនអ្នកមានវីរុសកូវីដ-១៩ នៅតាមបណ្ដាខេត្តទូទាំងប្រទេស កើនដល់ ១៣០៥នាក់ គិតត្រឹមម៉ោង៧:០០ព្រឹកថ្ងៃទី១៤ ខែមីនានេះ។...
ព័ត៌មានលំអិតតាមការឲ្យដឹងពី លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្ដសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រយៈពេល០៧ថ្ងៃ ថ្ងៃទី០១ដល់ថ្ងៃទី០៧ខែមីនានេះ មានមន្ដ្រីរាជការ និងកងកម្លាំងប៉ូលីសក្នុងខេត្តសៀមរាប ជិត៣ពាន់នាក់ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី១ ពីមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប។ លោកប្រធានមន្ទីរសុខាភិបាលខេត្ដ បន្ថែមថា វ៉ាក់សាំងដែលបានចាក់ជូនមន្ដ្រីនាពេលនេះ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ រៀបចំម្ហូប អាហារ និងផ្តល់អំណោយ ដល់កុមារគថ្លង់ និងកុមារពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសសៀមរាប ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីអបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា‘ ក្រោមប្រធានបទ“ស្ត្រី និងការអភិវឌ្ឍន៍ក្នុងបរិយាការណ៍កូវីដ-១៩”។ ពិធីអញ្ជើញជាអធិបតីពី ឯកឧត្តម...
ព័ត៌មានលំអិតបើតាមសារព័ត៌មាន CNA នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ហុងកុងបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយឥតគិតថ្លៃ ជូនដល់ប្រជាជនទាំង ៧.៥លាននាក់ ដែលរស់នៅទីនោះ។ សម្រាប់ដំណាក់កាលដំបូង អ្នកដែលវ័យចាប់ពី៦០ឆ្នាំឡើងទៅ ព្រមទាំងបុគ្គលិកផ្នែកសុខាភិបាល គឺស្ថិតក្នុងចំណោមមនុស្សប្រមាណ ២.៤លាននាក់ ដែលត្រូវបានផ្តល់អាទិភាព ដើម្បីទទួលបានការចាក់វ៉ាក់សាំង COVID-19 នៅទីក្រុងហុងកុង ជាមួយការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac។...
ព័ត៌មានលំអិតលោក ហាក់ សុខជា ជាម្ចាស់ចំការស្វាយចន្ទី នៅក្នុងឃុំបឹងមាលា ស្រុកស្វាយលើ កាលពីថ្ងៃទី២៤ ខែកុម្ភៈនេះ បានលើកឡើងថា ដើមស្វាយចន្ទីរបស់លោកមានចំនួន៥ពាន់ដើមនៅលើផ្ទៃដីចំនួន២០ហិកតា បានចាប់ផ្ដើមប្រមូលផលជាលើកទី៣ជាបណ្ដើរៗហើយ ក្រោយពេលបានដាំរយៈពេល៥ឆ្នាំមកហើយនោះ។ ការប្រមូលផលគ្រាប់ស្វាយចន្ទីនេះមានរយៈ៣ខែ ទៅ៤ខែទើបអស់ផ្លែពីដើមរបស់វា កាលពីឆ្នាំមុនៗដើមស្វាយចន្ទីរបស់លោកបានទទួលផលគ្រាប់ប្រមាណ១តោនប៉ុណ្ណោះក្នុងមួយហិកតា ដែលធ្វើឱ្យការប្រកបដំណាំកសិកម្មស្វាយចន្ទីនេះមានការលំបាក ស្របពេលដែលតម្លៃទីផ្សាយមានការធ្លាក់ចុះផងដែរ។ លោកបានឲ្យដឹងទៀតថា ក្រោយពីមានបទពិសោធន៍ក្នុងការដាំមួយរយៈចុងក្រោយនេះ ទិន្នផលគ្រាប់ស្វាយចន្ទីទទួលបានផលលើសពី១តោនក្នុងមួយហិកតា...
ព័ត៌មានលំអិតកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានអញ្ជើញបើក វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២០ គោលដៅទី២ មានស្រុកអង្គរជុំ និងស្រុកវ៉ារិន ស្ថិតនៅសាលាស្រុកអង្គរធំ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.