ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសមាជិកចំនួន ២៧រូប សម្រាប់អាណត្តិទី៤

នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម លី សំរិទ្ឋ ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងប្រកាសសមាជិកាក្រុមប្រឹក្សាខេត្តចំនួន ២៧រូប ដែលទទួលបានពីការបោះឆ្នោតរបស់តំណាងប្រជាពលរដ្ឋ ពោលគឺសមាជិកសមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ ដោយផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្ត...

ព័ត៌មានលំអិត

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំនួន៨ ក្នុងស្រុកពួក ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ខេត្ត និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកពួក បានរៀបចំពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៨ រួមមាន៖ ភូមិកំភេម ភូមិព្រៃដង្ហើម ភូមិថ្មី ភូមិរកាយា ភូមិគោកឬស្សី ភូមិគោកពោធិ ភូមិស្វាយចេក និងភូមិពាមតាអួរ ក្នុងឃុំកែវពណ៌...

ព័ត៌មានលំអិត

សិស្សជ័យលាភីលេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ “កត្តាខ្លួនឯង” សំខាន់បំផុតក្នុងការជួយខ្លួនឲ្យដណ្ដើមបានមេដាយមាស

សិស្សជ័យលាភីមេដាយមាស ចំណាត់ថ្នាក់លេខ១ នៃការប្រឡងសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩ ឆ្នាំ២០២៤ យុវសិស្ស ឡាយ ទីទី ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យ ១០មករា ១៩៧៩ ខេត្តសៀមរាប បង្ហាញថា “កត្តាខ្លួនឯង” ជាកត្តាដ៏សំខាន់បំផុតក្នុងការជួយខ្លួនឲ្យទទួលបានជ័យលាភី និងដណ្ដើមបានមេដាយមាស សម្រាប់ការប្រឡងប្រជែងកន្ងងទៅនេះ។ ទីទី លើកឡើងថា ក្នុងការទទួលបានជោគជ័យនៃការសិក្សា...

ព័ត៌មានលំអិត

រយៈពេល៦ខែឆ្នាំ២០២៤ ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តសៀមរាប បានជួយដល់ស្ត្រី និងក្មេងស្រីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ៨៦ករណី

យោងតាមរបាយការណ៍របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) ខេត្តសៀមរាប សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ក្រុមការងារបានជួយអន្តរាគមន៍ដល់ស្ត្រី និងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រសរុប ៨៦ករណី ក្នុងនោះ៖ រំលោភសេពសន្ថវះលើអនីតិជន ២៦ករណី និងរួមភេទជាមួយអនីតិជនយាយុក្រោម១៥ឆ្នាំ ៨ករណី ប្រទូស្តកេរ្តខ្មាស១ករណី និងសញ្ចាកម្មទាក់ទងនឹងពេស្យាចារកុមារ ១ករណី រំលោភសេពសន្ថវះលើអនីតិជន និងទិញពេស្យាចារកុមារ១ករណី និងអំពើហិង្សាក្នុងគ្រួសារ...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីព័ត៌មានខេត្តសៀមរាប ចំនួន៥៦នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផលអវិជ្ជមានទាំងអស់

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មន្ទីព័ត៌មានខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្តសៀមរាប រៀបចំធ្វើតេស្តស្វែងរកសារធាតុញៀនតាមរយៈទឹលមូត្រលើថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីព័ត៌មានខេត្តសៀមរាប ចំនួន ៥៦នាក់។ លោក លីវ សាន្ត ប្រធានមន្ទីព័ត៌មានខេត្តស្តីទី បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០...

ព័ត៌មានលំអិត

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប អញ្ជើញក្រុមផលិតមាតិកាវិឌីអូមួយក្រុមមកធ្វើការណែនាំ បន្ទាប់ពីពួកគេបានផលិតវីដេអូជាប៉ះពាល់សីលធម៌សង្គម

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប រួមនឹងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានកោះហៅក្រុមអ្នកផលិតវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយ (MMO) មានឈ្មោះ SEYHA ZOZO និង The Fun Cambodia មកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់ពីក្រុមខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាអាភាស...

ព័ត៌មានលំអិត

បុណ្យផ្កាប្រាក់មហាសាមគ្គីឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១១ ដើម្បីប្រមូលថវិកាឧបត្ថមដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលប្រារព្ធឡើងក្នុងបរិវេនវត្តរាជបូណ៍ ក្រុងសៀមរាប ទទួលបានថវិកាជិត ៧ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ក្នុងការទ្រទ្រង់ដល់ដំណើរការប្រតិបត្តិនៃមន្ទីរពេទ្យកុមារអង្គរ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលដល់កុមារ និងដើម្បីការចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា។ ពិធីនេះប្រព្រឹត្តិទៅក្រោមព្រះរាជវត្តមានសម្តេចព្រះព្រហ្មរតនមុនី សិរីសុវណ្ណោ ពិន សែម គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ អាចារ្យ...

ព័ត៌មានលំអិត

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម ១ខ្សែ ក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ដោ រឿ ប្រធានគណៈកម្មការលទ្ធឃុំក្រឡាញ់ ស្រុកក្រឡាញ់...

ព័ត៌មានលំអិត

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូធ្វើទស្សនកិច្ចនៅតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តមភ្នំគូលែន និងសហគមន៍បឹងឈូកបន្ទាយស្រី

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួង ចុះធ្វើទស្សនកិច្ចនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន និងសហគមន៍បឹងឈូក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសហគមន៍ទេសចរណ៍ និងពិនិត្យកែលម្អតំបន់ទាំងនោះ ក្នុងន័យបង្កើនភាពទាក់ទាញបន្ថែមទៀត រួមចំណែកក្នុងការជំរុញយុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤។ សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងបេតុងអាមេ ១ខ្សែក្នុងភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ អ្នកស្រី ឈួន អុឹម ប្រធានគណៈកម្មការលទ្ធឃុំរុនតាឯក ស្រុកបន្ទាយស្រី បានឲ្យដឹងថា...

ព័ត៌មានលំអិត
Page 106 of 702 1 105 106 107 702

Recommended

សូម Like និង Follow ពួកយើង