ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកថវិកា ១០លានរៀល ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំក្រុមការងារសាខា នាំយកថវិកាចំនួន ១០លានរៀល ប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដើម្បីចូលរួមចំណែកជួយដល់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលកំពុងមករកសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យមួយនេះ។ លោកជំទាវ ទុយ ជិ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តែងតែបានប្រគល់ជូននូវសម្ភារ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមសាកល្បងគម្រោងគ្រប់គ្រងកាកសំណល់ដោយប្រើប្រព័ន្ធអុីនធើណេតក្នុងភូមិចំនួន៤ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប

ចាប់ពីខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋក្នុងភូមិចំនួន៤ គឺភូមិស្លក្រាម ភូមិបឹងដូនប៉ា ភូមិដកព និងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប សរុប១១គ្រួសារមានទីលំនៅតាមបណ្ដោយផ្លូវក្រោយវត្តពោធិលង្កា ត្រូវបានជ្រើសរើសចាប់ផ្ដើមដំណើរការនូវការអនុវត្តគម្រោងសាកល្បងប្រមូល និងដឹកជញ្ជូនកាកសំណល់ឆ្លាតវៃ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអុីនធើណេត ដើម្បីពង្រឹងប្រសិទ្ធភាពប្រមូល និងដឹកជញ្ជូនកាកសំណល់ដោយប្រើកម្មវិធីទូរស័ព្ទមានឈ្មោះថា សៀមរាបស្អាត និងឆ្លាត Smart Clean Siem...

ព័ត៌មានលំអិត

អាស៊ានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិក ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់តំបន់

តាមរយៈកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពន្លឿនវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាស៊ាន នាក្រុងសៀមរាប នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បណ្តាប្រទេសដែលជាសមាជិកអាស៊ាន បានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងបរិយាបន្ន ក្នុងការជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត។ ឯកឧត្តម ហ៊ុល សៀងហេង...

ព័ត៌មានលំអិត

សិស្សនគរបាលជិត២០០នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប

នាយ និងនាយរងនគរបាលចំនួន១៩០នាក់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៨ លើកទី១ បន្ទាប់ពីបានឆ្លងកាត់ការសិក្សាអស់រយៈពេល៤ខែ លើចំណេះដឹងជំនាញវិជ្ជាជីវៈនគរបាលចំនួន២១មុខវិជ្ជា រួមមានយុទ្ឋវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង ពង្រឹងកាយសម្បទា ចុះកម្មសិក្សាក្នុងថ្នាក់-ក្រៅថ្នាក់ និងទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សា នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ទោ...

ព័ត៌មានលំអិត

កាកបាទក្រហមកម្ពុជា នាំយកថវិកា៥ម៉ឺនដុល្លាជូនមន្ទីរពេទ្យកុមារអង្គរ និងសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលត្រៀមសម្រាល២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ័្មនទី៧

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ៥០.០០០ដុល្លារអាមេរិក រួមនឹងថវិកា និងស្បៀងអាហារមួយចំនួនទៀតរបស់សាខាកាកបាទក្រហមខេត្ដសៀមរាប ឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ព្រមបន្តអញ្ជើញសួរសុខទុក្ខបងប្អូនជាស្ដ្រីមានផ្ទៃពោះចំនួន២៨០នាក់...

ព័ត៌មានលំអិត

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅក្រុងសៀមរាប

ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានចាប់ផ្តើមកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី៣-ទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងសៀមរាប។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ អនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានវិទ្យា សាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60)...

ព័ត៌មានលំអិត

គម្រោងក្មេងស្រីដឹកនាំសកម្មភាព នឹងជួយជំរុញឲ្យក្មេងស្រីនិងស្រ្តីវ័យក្មេងកាន់តែមានភាពក្លាហាន មានសមត្ថភាពប្រែក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគត

នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សមាគមយុវជនខ្មែរ សហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា បានសម្ពោធដាក់ឲ្យដំណើរការគម្រោងក្មេងស្រីដឹកនាំសកម្មភាព! ការពង្រីកភាពអង់អាចរបស់ក្មេងស្រី និងស្រ្តីវ័យក្មេងក្នុងការទទួលបានការអប់រំរៀនសូត្របង្កើតគំនិតផ្តួចផ្តើមថ្មីៗដើម្បីសម្រេចបានសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជា ក្រោមវត្តមានលោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវសិន ណម ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសងផ្លូវបេតុងអាមេមួយខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានបញ្ចប់ការដេញថ្លៃប្រកបដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងបេតុងអាមេ១ខ្សែ ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត គណៈកម្មការសង្កាត់ អ្នកម៉ៅការ រួមជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ លោក ជា សារិន ប្រធានគណៈកម្មការលទ្ធសង្កាត់នគរធំ ក្រុងសៀមរាប បានឲ្យដឹងថា ចំពោះគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ ឃុំនគរធំ បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ...

ព័ត៌មានលំអិត

ក្រុមនិស្សិតមកពីរាជធានីភ្នំពេញ ៩៣អង្គ/នាក់ ទទួលបានការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលពីអាជ្ញាធរខេត្តសៀមរាប

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងអ្នកមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានធ្វើការចែករំលែកបទពិសោធន៍ពាក់ព័ន្ធការងារគ្រប់គ្រងរដ្ឋបាលខេត្តសៀមរាប ដែលបានបំពេញកន្លងមក ជូនដល់ក្រុមប្រតិភូសមណៈនិសិ្សតផ្នែករដ្ឋបាលសាធារណៈ និង នីតិសាស្ត្រ នៃសាកលវិទ្យាល័យន័រតុន ចំនួន៩៣អង្គ/នាក់។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលប្រជាជនស្រុក Shaoyang នៃសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត បានទទួលជួបសម្តែងការគួសម និងពិភាក្សាការងារជាមួយប្រតិភូស្រុកសាវយ៉ាង (Shaoyang) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក កុង ហុងកូវ (Gong...

ព័ត៌មានលំអិត
Page 109 of 704 1 108 109 110 704

Recommended

សូម Like និង Follow ពួកយើង