ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពសម្រាប់ការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ /២០២៧ នៅខេត្តសៀមរាប

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំណែនាំ ស្តីពីការប្រមូលតម្រូវការអាទិភាពសម្រាប់ការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥ /២០២៧ ដឹកនាំដោយលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋតទូតអាម៉េរិកប្រចាំកម្ពុជា ថាខេត្តសៀមរាប ជាកន្លែងដែលលោកពេញចិត្តបំផុតរយៈពេល៥ឆ្នាំ នៃបេសកកម្មការទូតនៅកម្ពុជា

ក្នុងជំនួបជាមួយអ្នកសារព័ត៌មាននៅក្នុងខេត្តសៀមរាប នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ខេត្តសៀមរាប គឺជាទីកន្លែងដែលលោកពេញចិត្តបំផុត។ លោក W. Patrick Murphy បង្ហាញថា...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ក្នុងឃុំតាសោម ស្រុកអង្គរជុំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ព្រឹកមិញនេះ ដោយមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត មន្តី្របច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំតាសោម បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំតាសោម បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ...

ព័ត៌មានលំអិត

គម្រោងដេញថ្លៃជុសជុលផ្លូវដី១ខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងដេញថ្លៃជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ១ខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ឡាំ ពុត ប្រធានគណៈកម្មការលទ្ធកម្មឃុំរោងគោបានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំរោងគោ បានដាក់ដេញថ្លៃគម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម១ខ្សែ ភ្ជាប់ពីក្នុងភូមិគាប ទៅភូមិល្បើកប្រិយ៍ មានប្រវែង១.៣៥០ម៉ែត្រ...

ព័ត៌មានលំអិត

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសារចិនជូនសិស្សានុសិស្សចំនួន ១៥០នាក់ នៅសាលាភាសាជីងហ៊ួ ក្រុងសៀមរាប នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី សូ ចិន្ដា មន្ដ្រីទទួលបន្ទុកអប់រំកុមារ នៃការិយាល័យអប់រំ យុវជន និងកីឡាក្រុងសៀមរាប មានប្រសាសន៍ថា បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានបញ្ជាក់ថា ដើម្បីឱ្យកុមារបានទទួលបានការបណ្តុះបណ្តាលគ្រប់ៗគ្នា...

ព័ត៌មានលំអិត

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប ជំនួសលោក ទី សុខឡែន...

ព័ត៌មានលំអិត

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកា ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរនេះជារៀងរាល់ថ្ងៃ។ ក្នុងឱកាសនាំយកអំណោយជូនមន្ទីរពេទ្យកុមារអង្គរ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារហត្ថា បានថ្លែងនូវការអរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់...

ព័ត៌មានលំអិត

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធខេត្ដសៀមរាប

នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារសម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ខេត្ដសៀមរាប ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកស្រី ម៉ននី...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ស្ថិតក្នុងភូមិត្រពាំងរុន ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ព្រៀន ប្រប ប្រធានគណៈកម្មការលទ្ធកម្មឃុំអំពិល បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំអំពិល បានដាក់ដេញថ្លៃសាងសង់ផ្លូវបេតុងអាមេ ប្រវែង១៧៨ម៉ែត្រ...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍ “ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ When Shaolin Meets Bokator At Angkor” នៅលើទឹកដីខេត្តសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅបរិវេណខាងជើងប្រាសាទបាយ័ន នៃក្រុងអង្គរធំ ខេត្តសៀមរាប ក្រោមកិច្ចសហការគ្នារវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយរដ្ឋបាលខេត្ដហឺណាន...

ព័ត៌មានលំអិត
Page 114 of 702 1 113 114 115 702

Recommended

សូម Like និង Follow ពួកយើង