ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់សម្ពោធជាផ្លូវការ នូវកម្មវិធីប្រើប្រាស់លើទូរស័ព្ទ មានឈ្មោះថា NoDrug ដែលប្រជាពលរដ្ឋអាចទាញយកបានដោយមិនគិតថ្លៃ នៅលើplaystore និង...

ព័ត៌មានលំអិត

ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល

ក្នុងឱកាសដាក់ឱ្យដំណើរការគម្រោង “ទំនាក់ទំនងយុវវ័យ” នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងថា បច្ចុប្បន្នមានយុវវ័យគំរូរជាច្រើនតែងតែចែកចាយនូវព័ត៌មាន និងមាតិកាល្អៗ ដែលវាគឺជាការផ្តល់នូវចំណេះដឹង និងលើកទឹកចិត្តយុវវ័យផ្សេងទៀត ឱ្យមានក្តីសង្ឃឹម និងចេះអភិវឌ្ឍន៍ចំណេះដឹងពីបណ្តាញសង្គមនានា ដែលធ្វើឱ្យប្រជាជនយើងបានស្គាល់...

ព័ត៌មានលំអិត

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំជាច្រើនរូបទៀត បានរៀបចំពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅបរិវេណព្រលានជល់ដំរី នៃក្រុងអង្គរធំ ខេត្តសៀមរាប...

ព័ត៌មានលំអិត

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប រួមនឹងព្រះចៅអធិការវត្តមួយចំនួន បានសហការជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងថវិកាមួយចំនួនទៀត ដែលទទួលបានពីសប្បុរសជននានា នាំយកមកចែកជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារអគ្គិភ័យចំនួន ៥គ្រួសារ ដើម្បីជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិសាលាកន្សែង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោក ឃុន លីនណេ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានទទួលជួពជាមួយប្រតិភូក្រុមហ៊ុនចំនួន៣ មកពីសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសម៉ាលេស៊ី ដើម្បីពិភាក្សា និងធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល និងដើម្បីស្វែងរកឱកាសដឹកនាំអ្នកវិនិយោគផ្សេងៗទៀត មកខេត្តសៀមរាបផងដែរ។ តំណាងក្រុមទាំង៣...

ព័ត៌មានលំអិត

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងបានបញ្ចប់ប្រកបដោយភាពជោគជ័យដោយមានការចូលរួមពីមន្រ្តីជំនាញបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លក្រាម លោក ខៀវ សត បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ...

ព័ត៌មានលំអិត

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ២ខ្សែ ស្ថិតនៅក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក ព្រឿង តាន់រ៉ាវុធ តំណាងទីចាត់ការផែនការវិនិយោគ សាលាខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះក្រុមហ៊ុន ឬអ្នកម៉ៅការដែលមានបំណងចង់ដាក់សំណើរដេញថ្លៃ គឺត្រូវភ្ជាប់សំណើដេញថ្លៃរបស់ខ្លួនជាមួយនឹងប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព និងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០ភាគរយ...

ព័ត៌មានលំអិត

កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កុដិថ្ម១ខ្នង ផ្លូវបេតុងចូលវត្ត១ខ្សែ ប្រវែង ១៥៤ម៉ែត្រ ទទឹង ៥ម៉ែត្រការ៉េ កំរ៉ាស់ ១តឹកកន្លះ និងជើងទង់ ៦ដើម ចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារ នៅវត្តរតនមុនីរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤...

ព័ត៌មានលំអិត

អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ទោ ហួត...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ យ៉ាងណាម៉ិញ នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ឈានចូល២៥៦៨ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន...

ព័ត៌មានលំអិត
Page 115 of 702 1 114 115 116 702

Recommended

សូម Like និង Follow ពួកយើង