ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា អំពាវនាវកុំឱ្យមានការរើសអើងជាតិសាសន៍ចំពោះសិស្សខ្មែរកាត់ថៃ ឬជនជាតិថៃសុទ្ធ និងអ្នករកស៊ីថៃនៅកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយមាតាបិតា អាណាព្យាបាល និងបេក្ខជនប្រឡងជាប់និទ្ទេស A និង B នៅខេត្តសៀមរាប នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប បានអំពាវនាវយ៉ាងទទូចដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ...

ព័ត៌មានលំអិត

រយៈពេល២ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចុះចតជិត ៣ម៉ឺនដង និងទទួលបានអ្នកដំណើរឆ្លងកាត់ជិត ៣លាននាក់

គិតត្រឹមរយៈពេលតែ ២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចាប់ផ្ដើមដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានទទួលជើងយន្តហោះចុះចតបានជិត ៣ម៉ឺនដង និងទទួលស្វាគមន៍អ្នកដំណើរឆ្លងកាត់បានចំនួនជិត ៣លាននាក់ ដែលជាការរួមចំណែកដ៏វិជ្ជមានដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ ក្នុងពិធីសម្ពោធរូបសំណាក «ព្រះរាជគ្រូទិវាករបណ្ឌិត» និងលោក «ជីវ តាក្វាន់»” អបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលពីរសៀលថ្ងៃទី១៦ ខែតុលា...

ព័ត៌មានលំអិត

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ នៅស្រុកប្រាសាទបាគង និងក្រុងរុនតាឯកតេជោសែន

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានបន្តបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងបំផុសគំនិតប្រជាពលរដ្ឋ យល់ដឹងអំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ស្វែងរកប្រភពព័ត៌មានមិនពិត និងលើកកម្ពស់ការចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយតាមគ្រប់រូបភាព។ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ គឺមានគោលដៅកាត់បន្ថយព័ត៌មានក្លែងក្លាយ ឱ្យមកនូវកម្រិតអប្បបរមា សំដៅធានាសន្តិសុខព័ត៌មាន គឺការទទួលព័ត៌មានប្រកបដោយគុណភាព សុវត្ថិភាព...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ ការប្រើប្រាស់ដីដោយគ្មានផែនការច្បាស់លាស់ នឹងប្រឈមឱ្យមានផលវិបាកធ្ងន់ធ្ងរ

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ លោក លី សារី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការប្រើប្រាស់ដីធ្លីដោយគ្មានផែនការច្បាស់លាស់ នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ ដូចជាការមានជម្លោះដីធ្លី ការបាត់បង់តំបន់កសិកម្ម និងការបំផ្លាញបរិស្ថាន។ លោក លី សារី បានគូសបញ្ជាក់ថា...

ព័ត៌មានលំអិត

សម្ពោធរូបសំណាក ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវតាក្វាន់ ត្រូវបានដាក់តាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

រូបសំណាកដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់ ព្រះរាជគ្រូទិវាករបណ្ឌិត ដែលជាអ្នកផ្ដើមគំនិតក្នុងការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ និងរូបសំណាកលោក ជីវ តាក្វាន់ បេសកទូតចិនដ៏ល្បីល្បាញ ត្រូវបានដាក់សម្ពោធតាំងបង្ហាញនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីអបអរសាទរខួប ២ឆ្នាំ នៃការបើកដំណើរការជាផ្លូវការនៃអាកាសយានដ្ឋាននេះ និងជាការរំលឹកដល់ទំនាក់ទំនងវប្បធម៌ និងការទូតកម្ពុជា-ចិន អស់រយៈពេលជាង ២ ០០០ឆ្នាំ។ ពិធីសម្ពោធរូបសំណាកទាំងពីរ...

ព័ត៌មានលំអិត

ខេត្តសៀមរាប ត្រៀមរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹង រយៈពេលបីថ្ងៃ ជំនួសពិធីបុណ្យអុំទូក

‎រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំកម្មវិធីជិះទូកកម្សាន្ត និងផ្សារស្ទឹងសៀមរាប រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈដែលឆ្នាំនេះ ខេត្តពុំមានការរៀបចំព្រះរាជពិធីបុណ្យអុំទូកនោះទេ។ ‎ ‎ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំកម្មវិធីនៅតាមដងស្ទឹងសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់...

ព័ត៌មានលំអិត

‎អាជ្ញាធរខេត្តសៀមរាប រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួបគម្រប់ ១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត

‎នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ (១៥ តុលា ២០១២ - ១៥ តុលា...

ព័ត៌មានលំអិត

‎អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទីតាំងគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងក្រុង សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ឱ្យមកនូវកម្រិតទាប

‎នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ-អង្គភាពជំនាញ ដើម្បីត្រួតពិនិត្យទីតាំងដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅក្នុងក្រុងសៀមរាប សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។ ‎ ‎បើតាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញអំពីទីតាំងសំខាន់ៗដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅក្នុងក្រុងសៀមរាប រួមមាន៖ ផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

ក្បាលដី ៨ ៣៥៣ក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យម្ចាស់កម្មសិទ្ធធ្វើការពិនិត្យ និងកែតម្រូវ

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ក្បាលដីប្រជាពលរដ្ឋចំនួន ៨ ៣៥៣ ក្បាលដី ក្នុងភូមិភូមិឈូក ភូមិបុស្ស ភូមិបុស្សធំ ភូមិដំរីឆ្លង ភូមិសំបាត ភូមិសំរោង ភូមិរំដេង និងភូមិជុំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន បិទផ្សាយជាសាធារណៈ...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ សម្រេចបានសមិទ្ធផលជាច្រើន ក្នុងរយៈពេលជាងពីរទសវត្សរ៍

ឯកឧត្ដម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ គ.ជ.អ.ប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានការវិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីប្រមូលធាតុចូលសម្រាប់ការរៀបចំផែនការអនុវត្ត ៥ឆ្នាំ ដំណាក់កាលទី២ (២០២៦-២០៣០) របស់ គ.ជ.អ.ប នៅខេត្ដសៀមរាប នាថ្ងៃទី១៤...

ព័ត៌មានលំអិត
Page 12 of 704 1 11 12 13 704

Recommended

សូម Like និង Follow ពួកយើង