ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ក្នុងសង្កាត់ស្លរក្រាម ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានបញ្ចប់ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៧៤៩ម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ រួមនិងតំណាងក្រុមហ៊ុនដេញថ្លៃ និងអ្នកសារព័ត៌មាន។ លោក ខៀវ សត ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លរក្រាម បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ សង្កាត់បានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ។...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ពង្រឹងការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព

ក្នុងកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៥ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីពិនិត្យ និងពិភាក្សាលើការងារប្រឈមនានា អាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវជំរុញ និងពង្រឹងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ដើម្បីឱ្យការងារនេះកាន់តែមានប្រសិទ្ធភាព។ លោក ចឹក គឹមជុន នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត...

ព័ត៌មានលំអិត

អង្គការសង្គមស៊ីវិលនៅខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបូរណភាពទឹកដី

អង្គការសង្គមស៊ីវិលនៅក្នុងខេត្តសៀមរាប បានបង្ហាញការជឿជាក់យ៉ាងមុតមាំលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ដោយក្នុងនោះ បណ្ដាអង្គការ សមាគម សហគមន៍ និងសហជីពបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹង និងថ្កោលទោសចំពោះការឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។ ក្នុងវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្តសៀមរាប ដែលរៀបចំឡើងដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម...

ព័ត៌មានលំអិត

គណៈប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូនយោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ គណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់បងប្អូនយោធិនពិការ...

ព័ត៌មានលំអិត

‎សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំរៀបចំពិធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប

‎ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អមដំណើរដោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំរៀបចំពីធីបួងសួងសុំសេចក្ដីសុខ នៅតាមទីសក្ការក្នុងខេត្តសៀមរាប ដើម្បីសុំឱ្យបងប្អូនកងទ័ពនៅសមរភូមិមុខមានជ័យជម្នះ...

ព័ត៌មានលំអិត

កីឡាករកីឡាការិនីមកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប

កីឡាករកីឡាការិនីមកពី ៤ប្រទេស រួមមាន៖ អាមេរិក ចិន ម៉ាឡេស៊ី និងកម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព ដែលនឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ កាលពីថ្ងៃទី១២ ខែកញ្ញា នៅខាងមុខប្រាសាទអង្គរវត្ត។ ឯកឧត្តម ខូវ...

ព័ត៌មានលំអិត

មន្ត្រីជំនាញជលផល៖រយៈពេល២ឆ្នាំ មានត្រីជាង១០០ប្រភេទ បានធ្វើការបំលាស់ទីតាមជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់

បើតាមមន្ត្រីជំនាញជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រយៈពេល២ឆ្នាំនេះមានត្រីជាង១០០ប្រភេទដែលបានធ្វើរយៈពេល២ឆ្នាំ បន្ទាប់ពីដំណើរជណ្ដើរត្រីទំនប់ស្លែង ក្នុងភូមិសាស្ដ្រស្រុកក្រឡាញ់ ខេត្តសៀមរាប មានត្រីប្រមាណជាង១០០ប្រភេទ ដែលបានធ្វើការបំលាស់ទីតាមជណ្ដើរត្រីនេះ ទៅកាន់តំបន់ផ្សេងៗ។ ក្នុងឱកាសដឹកនាំក្រុមការងារចុះធ្វើការត្រួតពិនិត្យចាប់កូនត្រី ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទត្រី នៅទីតាំងជណ្ដើរត្រីទំនប់ស្លែង ក្នុងស្រុកក្រឡាញ់ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក...

ព័ត៌មានលំអិត

យុវសិស្ស ៨០រូប នៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា

យុវសិស្សចំនួន ៨០រូប ស្រី៥១នាក់ ជាសិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនស្វាយធំ និងវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានបំពាក់កន្សែងជាយុវជនកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីបានបញ្ចប់វគ្គបណ្ដុះបណ្ដាលមូលដ្ឋាន។ ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលមូលដ្ឋាននេះ ជាការពង្រឹងធនធានមនុស្សសម្រាប់បម្រើការងារមនុស្សធម៌ និងការងារសង្គម។ ខ្លឹមសារនៃវគ្គសិក្សារួមមាន...

ព័ត៌មានលំអិត

រថយន្តក្រុង១១២គ្រឿង នឹងបម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ទៅមករាជធានីភ្នំពេញ-ខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

អនុសាសន៍តាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងន័យជួយសម្រាលបន្ទុកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រដ្ឋបាលរាជរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង បម្រើសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ ខែកញ្ញា ឆ្នាំ២០២៥ ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅកាន់ស្រុកកំណើត និងត្រឡប់ទៅវិញ។ ក្នុងនោះរថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាបវិញប្រមាណ ៥០០នាក់ បានមករកសេវានៅមជ្ឈមណ្ឌលការងារខេត្តសៀមរាប

គិតត្រឹមថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តសៀមរាបវិញ មានចំនួនជាង ២៦ ០០០នាក់ ក្នុងនោះមានប្រមាណ ៥០០នាក់ បានមកទទួលសេវាប្រឹក្សាយោបល់ពីឱកាសស្វែងរកការងារ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពីមជ្ឈមណ្ឌលការងារខេត្តសៀមរាប។ លោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានឱ្យដឹងថា រាជរដ្ឋាភិបាលបាននិងកំពុងមានវិធានការ និងខិតខំស្វែងរកវិនិយោគិន...

ព័ត៌មានលំអិត
Page 13 of 697 1 12 13 14 697

Recommended

សូម Like និង Follow ពួកយើង