នៅទូទាំងខេត្តសៀមរាប សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដែលទទួលបាននិទ្ទេស A សរុបចំនួន ១៨៨នាក់ ក្នុងនោះស្រុកពួក ក៏ទទួលបានសិស្សជាប់និទ្ទេស A ចំនួន១៥នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ខេត្ដសៀមរាប បានប្រជុំបូកសរុប និងវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា២០២៣...
ព័ត៌មានលំអិតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានដឹកនាំសប្បុរសជនមកពីរាជធានីភ្នំពេញ នាំយកនូវសម្ភារៈសិក្សារួមនឹងថវិកាមួយចំនួន ចែកជូនដល់សិស្សានុសិស្សចំនួន ៣៨៥នាក់ ដែលកំពុងសិក្សានៅសាលាបឋមសិក្សាកំពង់ភ្លុក ឃុំកំពង់ភ្លុក ស្រុកប្រាសាទគង ខេត្តសៀមរាប។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប បានចុះជួប និងទទួលសំណើសុំបន្ដជួយឧបត្ថម្ភកញ្ចប់ថវិកា របស់ប្រជាពលដ្ឋដែលបានស្ម័គ្រចិត្តផ្លាស់ទីលំនៅ ពីតំបន់រមណីយដ្ឋានអង្គរ មករស់នៅក្រុងតេជោសែនរុនតាឯក ដើម្បីដាក់ជូនរាជរដ្ឋាភិបាលសម្រេច បន្ទាប់ពីរាជរដ្ឋាភិបាលកែសម្រួលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលកូវីដ១៩ នៃ អនុក្រឹត្យ៣៧១។ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្ដសៀមរាប រាជរដ្ឋាភិបាល...
ព័ត៌មានលំអិតដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញ នៃអាជ្ញាធរជាតិអប្សរា បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា ដើម្បីសុំសេចក្តីសុខ ក្នុងការរុះរើថ្មដំបូលខ្លោងទ្វារខាងកើតរបស់ប្រាសាទអង្គរវត្ត ដើម្បីជួសជុលឡើងវិញ។ មន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោក ឃាម មុនី មានប្រសាសន៍ថា ក្រុមការងារចាប់ផ្ដើមរុះរើថ្មដំបូលកណ្ដាលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តនេះ ដោយសារតែថ្មនៅទិសឦសានបែកជាច្រើនបំណែក និងបាក់ធ្លាក់ដោយអន្លើ។ ដំបូលនេះ គឺជាអ័ក្សខ្វែងនៃដំបូលទាំងមូល ដែលត្រូវទ្រនូវរចនាសម្ពន្ធរបស់ដំបូលទាំងអស់ បើកាលណាធ្លាក់បាក់...
ព័ត៌មានលំអិតក្រុមការងារជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យលើការងារជួសជុលខឿនជ្រុងនិរតី រួតទី៣នៃប្រាសាទបាយ័ន ជាស្ថាពរហើយនៅដើមឆ្នាំ២០២៤នេះ។ ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានជួសជុលខឿនរួតទី៣ ប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន ឱ្យដឹងថា ការងារជួសជុលសម្រេចបានដោយជោគជ័យនៅខឿនជ្រុងនិរតីនៃប្រាសាទបាយ័ន មានដូចជា រៀបចំថ្មខឿនដែលរំកិលហែកក្រៀកឱ្យចូលទីតាំងដើមវិញ បុកបង្ហាប់ដីគ្រឹះ រៀបថ្មកម្រាល រំដោះទឹកហូរតាមប្រព័ន្ធទឹកបុរាណឡើងវិញ ជួសជុលបង្កាន់ដៃនាគប្រវែងប្រហែល១២ម៉ែត្រ ដែលក្នុងការងារទាំងនេះកន្លែងខ្លះត្រូវបន្ថែមថ្មថ្មីដែលចាំបាច់។...
ព័ត៌មានលំអិតលោក កាវ៉ាហ្គឹឈិ ម៉ាសាគី តំណាងការិយាល័យកុងស៊ូលជប៉ុនប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និង សូមកោតសសើរចំពោះសិស្សកម្ពុជា ដែលបានរៀនភាសាជប៉ុន ហើយទាំងការអាន និងការបញ្ចេញសំឡេងបានល្អ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏ក្រុមគណៈកម្មការបានរកឃើញនូវចំណុចខ្វះខាតក្នុងពេលប្រឡង ដោយសិស្សខ្លះអានប្រយោគឃ្លានិងបញ្ចេញសំឡេង មិនទាន់ត្រឹមត្រូវ១០០ភាគរយ ការអានញាប់ឬលឿនពេក ការលើកដាក់សំឡេងមិនទាន់រលូនទៅតាមខ្លឹមសារអត្ថបទឬសាច់រឿង និង សិស្សខ្លះទៀត អាននៅមានភាពរអាក់រួលឬមិនទាន់ចេះទម្លាក់ឬលើកសំឡេងទៅតាមតួអង្គនៃអត្ថបទរឿង។...
ព័ត៌មានលំអិតយុវជនក្រីក្រ និងរងហានីភ័យចំនួន២៧២នាក់ រស់នៅក្រុងតេជោសែន រុនតាឯក ខេត្តសៀមរាប បានចុះឈ្មោះរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ ដោយមិនគិតថ្លៃ ក្នុងជំហានទីមួយ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលការចុះឈ្មោះនេះធ្វើឡើងនៅអាគារអនុវិទ្យាល័យក្រុងតេជោសែន រុនតាឯក។ លោក រ៉ាត រតនៈ នាកយករង វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០៣៤ បានឲ្យដឹងថា...
ព័ត៌មានលំអិតក្នុងពិធីរំលឹកខួបលើកទី៣៥ឆ្នាំនៃបេសកកម្មរបស់អង្គការមូលនិធិប្រាសាទពិភពលោក(World Monument Fund សរសេរអក្សរកាត់ថា WMF) របស់សហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អង្គការនេះបានធ្វើពិធីប្រគល់ និង ទទួលជួសជុលការដ្ឋានប្រាសាទចំនួន៣ក្នុងរមណីយដ្ឋានអង្គរ រួមមាន ៖ ១. ប្រាសាទតាសោម , ២. ប្រាសាទព្រះខ័ន និង...
ព័ត៌មានលំអិតនៅក្រុងសៀមរាប ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៤ ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងការដាក់ដំណើរការសាកល្បង កម្មវិធីលក់សេវាកម្មទេសចរណ៍លើទូរស័ព្ទ មានឈ្មោះថា STC Vendors...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកក្រហមកម្ពុជាខេត្តសៀមរាប បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍របស់គណៈប្រតិភូកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាឆុងជឺ ចំនួនប្រមាណ ៣០រូប ដឹកនាំដោយលោកស្រី គឹម ស៊ូអ៊ីយ៉ុន នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។ លោកជំទាវ ទុយ ជិត បានឲ្យដឹងថា កាកបាទក្រហមកម្ពុជា ចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.