គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ដែលជាគម្រោងមូលនិធិឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ បើតាមលោក ង៉ោ ពង្សទិត្យសុវណ្ណៈ ប្រធានគណៈកម្មការលទ្ធកម្មឃុំស្ពានត្នោត បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំស្ពានត្នោត គឺបានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ១ខ្សែរ ប្រវែង១០០មែត្រ ទទឹង ៥ម៉ែត្រ...
ព័ត៌មានលំអិតកង់ចំនួន ១.១៧១គ្រឿង ជាអំណោយរបស់អង្គការឡូតារីក្លឹប សិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សិស្សានុសិស្សមកពីតាមបណ្ដាសាលាបឋមសិក្សា និងអនុវិទ្យាល័យមួយចំនួន ក្នុងក្រុងស្រុកចំនួន១២ នៃខេត្ដសៀមរាប ដែលការចែកនេះធ្វើឡើងនៅក្នុងសាលាគរុកោសល្យ និងវិក្រិត្យការខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។ លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងគ្រប់អ្នកពាក់ព័ន្ធទាំងអស់...
ព័ត៌មានលំអិតផ្លូវបេតុងមួយខ្សែ មានប្រវែងជាង ១.៦០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់ជាផ្លូវការ នោព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនឹងវត្តមានប្រធានអនុព័ន្ធយោធារៀតណាមប្រចាំកម្ពុជា...
ព័ត៌មានលំអិតកុំព្យូទ័រចំនួន១៥គ្រឿង កង់៥០គ្រឿង រួមនឹងសម្ភារសិក្សា និងកីឡាមួយចំនួនទៀត ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សាលា និងសិស្សក្រីក្រដែលកំពុងសិក្សានៅក្នុងអនុវិទ្យាល័យដូនកែវ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ។ លោកស្រី សៀន សាអែម នាយិការអនុវិទ្យាល័យដូនកែវ បានឲ្យដឹងថា...
ព័ត៌មានលំអិតសិស្សានុសិស្សមានជីវភាពខ្វះខាតចំនួន ២០០នាក់ មកពីបណ្ដាក្រុងស្រុកមួយចំនួន ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានទទួលកង់ ម្នាក់មួយគ្រឿង និងសម្ភារៈសិក្សាម្នាក់មួយឈុត ពីមូនិធិពិភពលោកដ៏ស្រស់ត្រកាល តាមរយៈអង្គការឡុតទុសវើល (Lotus World) សហការជាមួយ អាជ្ញាធរខេត្តសៀមរាប និងអង្គការដៃគូ ស្ថិតក្នុងភូមិជ័យ សង្កាត់ទឹកវិល ក្រុងសៀមរាប...
ព័ត៌មានលំអិតក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ (KCHF) បានរួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជម ដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយប្រមាណ ៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញ មុននឹងយកទៅរៀបដាក់នៅទីតាំងដើម ខណៈក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។ អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតនៅសាលាខេត្តសៀមរាប នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ បែបបទ និងនីតិវិធីនៃការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដល់រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ មកពីខេត្តចំនួន៤ មានខេត្តសៀមរាប កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ សរុបប្រមាណ២០០នាក់។ អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតនៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ អង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពួរ និងអង្គការសុបិន្តសហគមន៍កម្ពុជា បាននាំយកកុំព្យូទ័រចំនួន១៥គ្រឿង កង់៥០គ្រឿង រួមនឹងសម្ភារសិក្សា និងកីឡាមួយចំនួនទៀត ចែកជូនដល់សិស្សានុសិស្សក្រីក្រកំពុងសិក្សានៅក្នុងអនុវិទ្យាល័យ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ លោកស្រី សឿន សុខសែន នាយិការអនុវិទ្យាល័យ ឃុនរាម បានឲ្យដឹងថា...
ព័ត៌មានលំអិតដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវបញ្ហានានានៅតាមដងផ្លូវ ក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលកន្លងមក អាជ្ញាធរជាតិអប្សរាបានរៀបចំចំណត សម្រាប់យានយន្តគ្រប់ប្រភេទ ប៉ុន្តែអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមួយចំនួន នៅពុំទាន់ចូលរួមប្រើប្រាស់ចំណតឱ្យបានត្រឹមត្រូវនៅឡើយ នេះបើតាមការលើកឡើង កញ្ញា នៅ ចិន្តា អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ នៅរសៀលថ្ងៃទី១៦ ខែមករានេះ។ កញ្ញា នៅ ចិន្តា...
ព័ត៌មានលំអិតលោក សុខ សូសិលា អនុប្រធាននាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ភ្ញៀវទេសចរដែលនិយមជិះកង់កម្សាន្ត ដែលផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹងចំនួន ៤ទីតាំងផងដែរ។ លោក សុខ សូសិលា បានឲ្យដឹងទៀតថា ស្ពានផ្លូវកង់ប្រាសាទតាកែវ គឺជាទីតាំងមួយក្នុងចំណោម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.