ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

គម្រោងសាងសង់ផ្លូវបេតុងអាមេ២ខ្សែ ប្រវែង ៦២៧ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតក្នុងភូមិតាវៀន និងភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធជាច្រើនរូប។ លោក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប៖ វិស័យព្រះពុទ្ធសាសនារីកចម្រើនលូតលាស់ទៅបាន អាស្រ័យដោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ និងរស់នៅដោយសន្តិភាព

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេន៣ នៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្នុងក្រុងសៀមរាប

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព មន្ត្រីរាជការ បានចូលរួមជាមួយប្រជាពលរដ្ឋ កាន់បិណ្ឌវេនទី២ នៅវត្តរាជបូណ៌ និងវត្តទេពពោធិវង្ស ក្រុងសៀមរាប...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជំរុញអាជ្ញាធរមូលដ្ឋានស្រង់ស្ថិតិបងប្អូនពលរដ្ឋដែលវិលត្រលប់ពីប្រទេសថៃ ដើម្បីងាយស្រួលជួយពួកគាត់ឱ្យទទួលបានការងារធ្វើនៅក្នុងស្រុកវិញ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងពលករ និងក្រុមយុវជនគោលដៅរបស់ក្រុមការងារថ្នាក់ខេត្តដើម្បីចុះផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលកំពុងមានតម្រូវការកម្លាំងពលកម្មខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ ត្រូវស្រង់ស្ថិតិបងប្អូនដែលជាពលករទើបនឹងវិលត្រលប់មកពីប្រទេសថៃ ដែលការធ្វើនេះ ដើម្បីងាយស្រួលជួយដល់ពួកគាត់ក្នុងការស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជាយើងវិញ។ លោក ឌី រ៉ាដូ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រាប់យកទៅផ្ដល់ជូនដល់សមរភូមិជួរមុខ និងជនភៀសសឹក

កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូក្រសួងមហាផ្ទៃ ប្រគល់ជូនរដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តសៀមរាប សម្រាប់បន្តចែកជូនដល់សមរភូមិជួរមុខ និងប្រជាពលរដ្ឋជាជនភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប។...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បើកវគ្គបណ្តុះបណ្តាលដើម្បីពង្រឹងវិស័យទេសចរណ៍បេតិកភណ្ឌ

អាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ ខែកញ្ញា ដើម្បីពង្រឹងសមត្ថភាពលើវិស័យទេសចរណ៍បេតិកភណ្ឌជាតិ វគ្គនេះផ្តោតលើការអភិរក្ស ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌។ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះគឺជាសមិទ្ធផលទីពីរ នៃកិច្ចសហការជាមួយកូរ៉េ ដែលនឹងផ្តល់ទស្សនៈវិស័យថ្មីៗ និងជំនាញដល់សិក្ខាកាម។ ឯកឧត្តមថា...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ណែនាំឱ្យសមត្ថកិច្ចទាំងអស់បន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ

ក្នុងឱកាសប្រកាសដាក់ឱ្យប្រើប្រាស់អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលនានានៅក្នុងក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប នាថ្ងៃទី៩ ខែកញ្ញា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ពិសេសនៅក្នុងខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រង សន្តិសុខ និង សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ ក៏ដូចជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។...

ព័ត៌មានលំអិត

ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ការសិក្សានៅខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់សិស្ស-និស្សិតកម្ពុជា

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប រៀបចំពិព័រណ៍ការសិក្សានៅអាមេរិក (EducationUSA Fair) ប្រចាំឆ្នាំ២០២៥ នៅខេត្តសៀមរាប ដើម្បីបើកឱកាសឱ្យសិស្ស-និស្សិតកម្ពុជាដែលចាប់អារម្មណ៍អាចបន្តការសិក្សានៅសហរដ្ឋអាមេរិក។ លោកស្រី សារា ហ្វយៀស្ទីន (Sara Feuerstein) ប្រធានស្ដីទីផ្នែកកិច្ចការសាធារណៈនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ពិព័រណ៍នេះមានទាំងមន្ត្រីផ្នែកកុងស៊ុលដែលនឹងផ្ដល់ប្រឹក្សាអំពីរបៀបដាក់ពាក្យស្នើសុំទិដ្ឋាការ ព្រមទាំងមានការិយាល័យប្រឹក្សា EducationUSA...

ព័ត៌មានលំអិត

តំណាងរាស្ត្រសៀមរាបនិងប្រជាពលរដ្ឋ ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម នូ ផល្លា តំណាងរាស្ត្រសៀមរាប និងក្រុមគ្រួសារ និងប្រជាពលរដ្ឋ បានរួមគ្នាកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់លោកអ្នកមានគុណ ជីដូន ជីតា ញាតិកាដែលបានចែកឋាន និងឧទ្ទិសមគ្គផលជូនដល់ដល់ព្រលឹងបុព្វបុរស យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា។...

ព័ត៌មានលំអិត

ថ្នាក់ដឹកនាំខេត្តសៀមរាប អញ្ជើញចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្រុងសៀមរាប

នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃកាន់បិណ្ឌវេនទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាព និងមន្ត្រីរាជការ ចូលរួមកាន់បិណ្ឌជាមួយពុទ្ធបរិស័ទចំណុះជើងវត្តព្រះព្រហ្មរ័ត្ន និងវត្តកេសរារាម ក្នុងក្រុងសៀមរាប។ ឯកឧត្តម...

ព័ត៌មានលំអិត
Page 14 of 697 1 13 14 15 697

Recommended

សូម Like និង Follow ពួកយើង