ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

UNESCO សហការជាមួយក្រសួងព័ត៌មាន បើកសិក្ខាសាលាស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព នៅខេត្តសៀមរាប

អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា UNESCO សហការជាមួយក្រសួងព័ត៌មាន អង្គការជនពិការកម្ពុជា CDPO និងមន្ទីរព័ត៌មានខេត្តសៀមរាប បើកសិក្ខាសាលាមួយស្តីពីការទទួលព័ត៌មាន និងការអភិវឌ្ឍប្រកបដោយបរិយាបន្នពិការភាព មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្ត ចំនួន៨ រួមមានខេត្តសៀមរាប...

ព័ត៌មានលំអិត

ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស”

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានប្រារព្ភទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី១៧ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ក្រោមប្រធានបទ “បច្ចេកវិទ្យាជាមធ្យោបាយ ដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស” ដើម្បីផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ កលល្បិចពិសពុលយ៉ាងសម្បូរបែបប្រកបដោយគ្រោះថ្នាក់ និងធ្វើឲ្យមនុស្សជាច្រើនធ្លាក់ចូលក្នុងអន្ទាក់នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចយ៉ាងសាហាវឃោរឃៅ។ លោកជំទាវ ជូ...

ព័ត៌មានលំអិត

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនៃគម្រោងអគារសិក្សា”មិត្តភក្តិលើផ្លូវសូត្រ”

អគារសិក្សាមួយខ្នង៥បន្ទប់ សាលប្រជុំ បណ្ណាល័យ សួនកំសាន្ត ទីធ្លាវាយប៉េងប៉ុង វាយសី និងតារាងបាល់បោះស្ថិតនៅសាលាបឋមសិក្សាស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានដាក់ឱ្យដំណើរការឡើងវិញជាផ្លូវការ នៅរសៀលពីថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអនុប្រធានក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយចិន...

ព័ត៌មានលំអិត

ការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្មសម្រេចបានប្រមាណ ៦០ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤

ក្រោមកិច្ចសហការគ្នារវាងក្រុមការងារនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌា គម្រោងជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទតាព្រហ្ម ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមលោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯទីតាំងដែលបាត់បង់ថ្ម...

ព័ត៌មានលំអិត

ក្រុមអ្នកជិះម៉ូតូធំជា៥០០គ្រឿងបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប ដើម្បីរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងកៀងគរថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ខេត្តសៀមរាប

នៅចុងសប្តាហ៍នេះ ក្លឹបម៉ូតូធំ SEDARAH MC CMBODIA និងក្លឹបម៉ូតូធំ FRIENDLY BIKER CAMBODIA សហការជាមួយអ្នកពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ក្បួនក្រុមម៉ូតូធំ ជាតិ និងអន្តរជាតិមាន កម្ពុជា ថៃ ឡាវ ម៉ាឡេស៊ី ចំនួន ៥០០គ្រឿង មកកាន់ខេត្តសៀមរាប...

ព័ត៌មានលំអិត

ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៥ នៃស្រុកពួក ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប និងរដ្ឋបាលស្រុកពួក បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិចំនួន៥ មាន៖ ភូមិកំពងតាយ៉ង ភូមិតាទក ភូមិគោកដូង ភូមិពួកថ្មី និងភូមិចំបក់ហែរ ស្ថិតនៅក្នុងឃុំពួក ស្រុកពួក ខេត្តសៀមរាប សរុបចំនួន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបប្រកាសថានៅឆ្នាំ២០២៤នេះ និងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅក្នុងទូទាំងខេត្ត

លោក អ៊ឹង គីមលាង អភិបាលរងខេត្តសៀមរាប និង ជាប្រធានក្រុមការងារបច្ចេកទេស វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត មានប្រសាសន៍ថា ដើម្បីចូលរួមអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ក្នុងផែនការទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យគ្រប់គ្រាន់ព្រមទាំងរស់នៅក្នុង បរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព រដ្ឋបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ក្រសួងវប្បធ៌ម និង វិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍រាត្រីចងចាំ ដើម្បីរំលឹកគុណអង្គរ

ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តការណ៍ទស្សនីយភាពសិល្បៈ រាត្រីចងចាំ សម្តែងជូនសាធារណៈបានទស្សនា នាបរិវេណព្រលានជល់ដំរី នៃបរិវេណក្រុងអង្គរធំ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកជំទាវ ភឿង សកុណា...

ព័ត៌មានលំអិត

សិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំសិក្ខាសាលាស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការវិស័យបរិស្ថាន ដែលបានផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការក្រសួងបរិស្ថាន លោក យុន លីនណេ អភិបាលរងខេត្ត តំណាង ឯកឧត្តម...

ព័ត៌មានលំអិត

សិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ

នៅខេត្តសៀមរាប ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមកិច្ចសហការគាំទ្រមូលនិធិពីអង្គការដែនដីមនុស្សហូរឡង់ដ៍ប្រចាំនៅកម្ពុជា (TDH) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា សម្រាប់មន្រ្តីថ្នាក់ក្រោមជាតិ ដែលមានសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍មកពីខេត្តចំនួន១២ សរុបចំនួន ៦០នាក់។ សិក្ខាសាលានេះ រៀបចំឡើងមានគោលបំណង ពង្រឹងសមត្ថភាពបន្ថែម ដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្នុងការទំនាក់ទំនង...

ព័ត៌មានលំអិត
Page 142 of 702 1 141 142 143 702

Recommended

សូម Like និង Follow ពួកយើង