ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គណៈកម្មាធិការរណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀមរាប អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៣)

នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២នេះ នៅខេត្តសៀមរាប មានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ (២ធ្នូ១៩៧៨ – ២ធ្នូ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានគណៈកម្មាធិការរណសិរ្ស...

ព័ត៌មានលំអិត

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International ហោះហើរជាលើកដំបូង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាមួយភ្ញៀវទេសចរណ៍ ១៥៧នាក់

ក្រុមហ៊ុនអាកាសចរណ៍ Thai Airway International បានហោះពីទីក្រុងបាងកង មកកាន់អាកាសយានដ្ឋានសៀមរាប-អង្គរ ជាលើកដំបូងរបស់ខ្លួន ជាមួយនឹងភ្ញៀវទេសចរណ៍ចំនួន ១៥៧នាក់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឯកឧត្ដម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ និងជាទីប្រឹក្សារដ្ឋលេខាធិការដ្ឋានអាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ក្រោយពីអាកាសយានដ្ឋានសៀមរាប-អង្គរ បានបើកដំណើរការកន្លងមក...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បង្ហាញមោទកភាពចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយនឹងកម្ពុជា

ចាប់តាំងពីឆ្នាំ២០០៤មក សហរដ្ឋអាម៉េរិក បានផ្តល់មូលនិធិសម្រាប់អភិក្សប្រាសាទភ្នំបាខែង ចំនួន ៤លានដុល្លា ដែលការផ្តល់ជូននេះត្រូវបាន ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ឯកឧត្តម W. Patrick Murphy បានលើកឡើងថា ជាមោទកភាពដែលសហរដ្ឋអាម៉េរិកមានចំពោះកិច្ចសហប្រតិបត្តិការជាយូរអង្វែងលើផ្នែកវប្បធម៌ជាមួយកម្ពុជា។ ថ្លែងក្នុងពិធីចុះហត្ថលេខាផ្តល់ជំនួយជាថវិកា ៤៥ម៉ឺនដុល្លារអាមេរិក ក្រោមគម្រោងកម្មវិធីឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ (AFCP) របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងការថែរក្សាអភិរក្សប្រាសាទភ្នំបាខែងនៃសតវត្សទី១០...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បំពេញទស្សនកិច្ចនៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ

នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដម Patrick Muphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ច នៅអាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ដើម្បីពិនិត្យមើលលទ្ធភាព និងស្វែងយល់ពីសក្ដានុពុលនៃអាកាសយានដ្ឋានមួយនេះ ដើម្បីគាំទ្រដល់អ្នកទេសចរអាមេរិក ក៏ដូចអ្នកទេសចរផ្សេងទៀតដែលបានទៅកំសាន្ដនៅទឹកដីអង្គរ។ បើតាម ឯកឧត្ដម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...

ព័ត៌មានលំអិត

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប ក្នុងគោលបំណងដើម្បីពង្រឹងប្រព័ន្ធស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្ត ដែលជាផ្នែកមួយនៃប្រព័ន្ធស្ថិតិជាតិដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ឯកឧត្តម ទ្រី ឫទ្ធា មានប្រសាសន៍ថា ប្រព័ន្ធស្ថិតិជាតិមានគន្លឹះសំខាន់ៗដូចជា៖ ស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃ, ស្ថិតិជញ្ជីងទូទាត់,...

ព័ត៌មានលំអិត

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាខេត្តសៀមរាប ដែលកម្មវិធីនេះចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានយុវជនមកពីទូទាំង ២៥រាជធានី-ខេត្តបានចូលរួម។  ...

ព័ត៌មានលំអិត

និយ័តករមូលបត្រកម្ពុជា ជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ដើម្បីបញ្ចៀសការឆបោក និងធ្វើពិពិធកម្មវិយោគ

និយ័តករមូលបត្រកម្ពុជា បានជម្រុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ បន្តចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីវិស័យមូលបត្រនៅកម្ពុជា ព្រោះវាជាកត្ដាលិករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងសហការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីការឆបោក ចំពោះអាជីវកម្មក្នុងវិស័យមូលបត្រដោយគ្មានការអនុញ្ញាត ឬអាជ្ញាណ្ណ ដើម្បីការពារនូវការខាត់បងប្រយោជន៍របស់សង្គមជាតិទាំងមូល។ ថ្លែងក្នុងសិក្ខាសាលាស្ដីពី “ ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ូ សុជាតិ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពប្រជាពលរដ្ឋចំនួន ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅចំនុចផ្លូវឡើងភ្នំគូលេន ផ្នែកខាងតើតស្រុកស្វាយលើ ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ សូមជម្រាបថា ពលរដ្ឋទាំង៧នាក់ដែលបានស្លាប់៧នាក់...

ព័ត៌មានលំអិត

ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាប មានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តចំនួន ៣០៤.២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមានចំនួន ២៧៦.៥៩២នាក់។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប...

ព័ត៌មានលំអិត

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយលើកទឹកចិត្តក្រុមអ្នកអនាម័យក្រោយបានចូលរួមយ៉ាងសកម្មភាពក្នុងការថែរក្សាអនាម័យក្នុងក្រុងកន្លងមក

បន្ទាប់ពីបានបំពេញភារកិច្ចក្នុងការចូលរួមថែរក្សាអនាម័យទូទាំងក្រុងសៀមរាប ជាពិសេសនាថ្ងៃព្រះរាជពិធីបុណ្យអុំទូកក្នុងក្រុងសៀមរាប កាលពីកន្លងទៅនេះ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនប្រគល់ជូនដល់បងប្អូនអ្នកអនាម័យជាង ១០០នាក់ មកពីអង្គភាពចំនួន៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យក្នុងក្រុងសៀមរាបកន្លងមកបានយ៉ាងល្អ។ ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ មានប្រសាសន៍ថា សម្រាប់ការចោលសំរាមរបស់ពលរដ្ឋបច្ចុប្បន្ន...

ព័ត៌មានលំអិត
Page 146 of 702 1 145 146 147 702

Recommended

សូម Like និង Follow ពួកយើង