ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

សភាពាណិជ្ជកម្មខេត្តសៀមរាបបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជន សម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យម

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានសហការជាមួយគម្រោង ARISE Plus Cambodia របស់សហភាពអ៊ឺរ៉ុប និងអាល្លឺម៉ង បានបើកសិក្ខាសាលាពិគ្រោះយោបល់តាមយន្តការភាពជាដៃគូរវិស័យសាធារណៈ និងឯកជនសម្រាប់សហគ្រាសនាំចេញធុនតូច និងមធ្យមក្នុងខេត្តសៀមរាប នៅសណ្ឋាគារសុខាល័យអង្គររីហ្សត និងស្ប៉ា ដែលស្ថិតក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អ្នកជំនាញនឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលឱ្យរួចរាល់នាចុងឆ្នាំ២០២៣នេះ

ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។ បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនិងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។ លោកបន្តថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង...

ព័ត៌មានលំអិត

គ្រឹះស្ថានអង្គរ៖ ស្ថានភាពភ្ញៀវទេសចរអន្តរជាតិក្នុងខេត្តសៀមរាបមានការកើនឡើង លើកលែងតែភ្ញៀវទេសចរចិន

ក្រោយការបើកសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងស្របពេលកំណើននៃរដូវកាលទេសចរណ៍ ឬ High Season នេះ ស្ថានភាពភ្ញៀវទេសចរណ៍អន្តរជាតិ ទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងក្នុងចន្លោះប្រមាណជាង១ ៨០០នាក់ ទៅជាង ២ ២០០នាក់ ក្នុងមួយថ្ងៃ នេះបើតាមការឱ្យដឹងពីឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ តាមប្រព័ន្ធតេឡេក្រាម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប និង ខេត្ដលាវនីញ ជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងឈានទៅរកជាខេត្តសម្ព័ន្ធមេត្រីភាព

នៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ អាជ្ញាធរខេត្ដសៀមរាប និងអាជ្ញាធរខេត្ដលាវនីញ នៃសាធារណរដ្ឋប្រជាមានិតចិន បានជួបពិភាក្សាការងារ និងពង្រឹងទំនាក់ទំនងរវាងខេត្តទាំងពីរ ដើម្បីរៀបចំការចុះអនុស្សរណៈ នៃការយោគយល់គ្នាមួយ ដើម្បីក្លាយជាខេត្តសម្ព័ន្ធមេត្រីភាព។ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាតំណាងរដ្ឋបាលខេត្តសៀមរាប បង្ហាញថា លទ្ធផលនៃជំនួបរវាងខេត្តទាំងពីរ បានបង្ហាញពីគោលបំណងបង្កើតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍...

ព័ត៌មានលំអិត

អគ្គនាយកដ្ឋានកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅខេត្តសៀមរាប

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមការគាំទ្រពី គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងរាជធានី-ខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត សភាពាណិជ្ជកម្មខេត្ត សហគមន៍ កសិកម្ម...

ព័ត៌មានលំអិត

ក្លឹបបង្រៀនហែលទឹកចំនួនពីរនៅខេត្តសៀមរាប សហការគ្នាបើកវគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក

ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ ក្លឹបបង្រៀនហែលទឹក អេស អេស ស៊ី ខេត្តសៀមរាប សហការជាមួយក្លឹបបង្រៀនហែលទឹក Swimmy inc. of Japan បានរៀបចំកម្មវីធីសប្បុសធម៌ផ្ដល់វគ្គបណ្ដុះបណ្ដាល ស្ដីអំពីសារសុវត្ថិភាពពីការលង់ទឹក ការជួយសង្គ្រោះជនរងគ្រោះពេលមានបញ្ហាលង់ទឹក...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័ននឹងបញ្ចប់នៅពេលឆាប់ៗ

គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន នឹងត្រូវបញ្ជប់នាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកក្រុមជំនាញកំពុងញាប់ដៃជើងបង្ហើយការងារដែលនៅសេសសល់។ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ឲ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា បច្ចុប្បន្ន ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិច(នៃបារាយណ៍ជ័យតដាក) ដែលមានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។ លោកថា ទំនប់មួយនេះតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត ។...

ព័ត៌មានលំអិត

ក្រសួងផែនការ បើកសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងផែនការ បានបើកអង្គសិក្ខាសាលាកសាងសមត្ថភាព ស្តីពីការចងក្រងម៉េតាទិន្នន័យ និងការប្រើប្រាស់កម្មវិធីថ្នាលទិន្នន័យសម្រាប់រាយការណ៍គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ដែលរៀបចំឡើងនៅសាលប្រជុំមន្ទីរផែនការខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ និង លោក សុខ ថុល អភិបាលរងខេត្ត មានការចូលរួមពីសំណាកឯកឧត្តម...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបរំពឹងថា ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣នឹងមានអ្នកទេសចរចូលរួមច្រើន

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិត ក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ហើយរំពឹងទុកថា នឹងមានអ្នកទេសចរជាតិ អន្តរជាតិយ៉ាងច្រើនមកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំបង្ហាញចំណុចគន្លឺះសំខាន់ៗ ដល់កុមារនិងយុវជន អនុវត្តចលនាប្រឡងប្រណាំង៣ល្អកសាងសមត្ថភាពបន្តវេនអភិវឌ្ឍជាតិ

ថ្លែងនៅក្នុងពិធីបិទ “ការប្រជុំបូកសរុប ចលនាប្រឡងប្រណាំង៣ ល្អ(កូនល្អ សិស្សល្អ មិត្តល្អ, ក្រោមប្រធានបទ «ការចាប់ផ្តើមរបស់កុមារ និងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស»ថ្នាក់ជាតិនារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគាររីជេនស៊ីខេត្តសៀមរាប ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា ដើម្បីឲ្យការអនុវត្តចលនា៣ល្អ កាន់តែទទួលបាននូវគុណភាពខ្ពស់...

ព័ត៌មានលំអិត
Page 154 of 702 1 153 154 155 702

Recommended

សូម Like និង Follow ពួកយើង