ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ក្នុងឃុំអំពិល និងឃុំត្រពាំងធំ នៃស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីអាជ្ញាធរស្រុក មន្រ្តីបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ ប្រធានគណៈកម្មការលទ្ធកម្មឃុំអំពិល បានឲ្យដឹងថា សម្រាប់ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៧៤ម៉ែត្រ...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានណែនាំដល់គ្រប់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងបន្ថែមលើការងារបង្ក្រាបបទល្មើសជលផលទូទាំងខេត្តសៀមរាប ខណៈដែរគិតត្រឹមរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣នេះ ហាក់កំពុងមានចំនួនច្រើនគួរឲ្យកត់សម្គាល់។ ថ្លែងក្នុងកិច្ចប្រជំុំពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះដែរ គឺដើម្បីប្រមូលធាតុចូលសំខាន់ៗបន្ថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសជាមួយគណៈបញ្ជាការកងឯកភាពក្រុងស្រុកទាំង៦ដែល...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីអស់លោកលោកស្រី ក្រុមការងារខេត្តចុះជួយស្រុក មន្ត្រីរាជការ និងអាជ្ញាធរស្រុក បាននាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគចំនួន ១០មុខ និងបច្ច័យចំនួន...
ព័ត៌មានលំអិតថ្លែងក្នុងឱកាសដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ នាំយកទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកោះកែវមុន្នីរង្សី ហៅវត្តស្នាសង្គ្រាម ក្នុងឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានលើកឡើងថា វិស័យព្រះពុទ្ឋសាសនា រួមនឹងសាសនាផ្សេងៗទៀតនៅកម្ពុជា...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំស្តីពីការ ចុះចងក្រងករណីសិក្សាល្អៗ ក្នុងការដោះស្រាយបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដើមី្បរៀបចំជាមេរៀនក្នុងការផ្សព្វផ្សាយ ពីសកម្មភាពរបស់ការិយាល័យប្រជាពលរដ្ឋ ព្រមទាំងពង្រឹងប្រសិទ្ធភាពលើការបំពេញតួនាទី ភារកិច្ច របស់អង្គភាពមួយនេះ នៅថ្នាក់ក្រោមជាតិ។ តាមការបង្ហាញរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រយៈពេលជិត ០៥ឆ្នាំមកនេះ...
ព័ត៌មានលំអិតនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ លោក លោកស្រីអភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានអញ្ជើញនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃ នៅវត្តចំនួន៤ នៃស្រុកចំនួន ៤ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៤។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោក លោកស្រីអភិបាលរងខេត្ត...
ព័ត៌មានលំអិតថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកជាបណ្តោះអាសន្ននូវការធ្វើរបស់ចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ខណៈកម្រិតទឹកភ្លៀងបានបន្តធ្លាក់ពីកម្រិតមធ្យមទៅច្រើន ដែលបង្កជាជំនន់ទឹកភ្លៀង។ ចំពោះផ្លូវដែលសម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្តធន់ធ្ងន់រួមមាន កំណាត់ផ្លូវជាតិលេខ ៦៤ ទិសដៅពីឃុំដំដែក ខេត្តសៀមរាប ឆ្ពោះទៅអូរប្រាំព្យាម...
ព័ត៌មានលំអិតគម្រោងផ្លូវបេតុងអាមេ ៤៥០ម៉ែត្រ ស្ថិតចន្លោះភូមិបុស្ស និងភូមិរំដេញ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជ័យ នៅថ្ងៃ០២ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្រ្តីបច្ចេកទេសសាលាខេត្ត មន្រ្តីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន រួមនឹងក្រុមហ៊ុនដេញថ្លៃចំនួន៨ផងដែរ។ បើតាមលោក គឿន...
ព័ត៌មានលំអិតតាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន៤ផ្សេងទៀត បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងទាក់ទាញ ដែលកំពុងទាក់ទាញឱ្យភ្ញៀវទេសចរជាច្រើនទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ស្ទើរតែជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក។ លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានឲ្យដឹងនៅថ្ងៃទី២ ខែតុលាថា ជារៀងរាល់ថ្ងៃភ្ញៀវទេសចរតែងទៅទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយនិងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវមានកំពូលព្រហ្មមុខ៤ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំដុះផ្តុំគ្នាបង្កើតជាទេសភាពដ៏ទាក់ទាញយ៉ាងល្អឯក។...
ព័ត៌មានលំអិតសមាគមក្លឹបទេសចរណ៍សៀមរាប នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំបើកការប្រកួតកីឡាវាយកូនហ្គោល ដើម្បីរៃអង្គាសថវិកាជួយយុវជន និងយុវតីមកពីគ្រួសារក្រីក្រចំនួន ៣០០នាក់ ដែលកំពុងសិក្សាទ្រឹស្ដី និងអនុវត្ត ហើយស្នាក់នៅជាមួយសមាគមរយៈពេល៦ខែ។ លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា តាមរយៈគម្រោង Pre-Employment Program របស់សមាគមក្លឹបទេសចរណ៍សៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.