ថ្លែងក្នុងពិធីប្រកាសឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ជាប្រធានកិត្តិយស គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន ជនពិការ និង ជាអគ្គលេខាធិការ សមាគម អតីតយុទ្ធជនកម្ពុជា...
ព័ត៌មានលំអិតជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់នៃខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សរុបចំនួន ១២៤នាក់ បានទទួលការបណ្ដុះបណ្ដាល ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅថ្នាក់ក្រោមជាតិ ដែលវគ្គបណ្តុះបណ្ដាលនេះ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅក្រុងសៀមរាប។ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប...
ព័ត៌មានលំអិតមន្ត្រីជំនាញអភិរក្សថ្មរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រហូតមកដល់ត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេសជួសជុលខឿនបាកាណរបស់ប្រាសាទអង្គរវត្ត គឺបានជួសជុលពង្រឹងការខូចខាតផ្នែកខ្លះនៃខឿនថ្មឱ្យបានដូចដើមឡើងវិញ ដូចជាបានរុញថ្មដែលញែកចេញពីគ្នាឱ្យចូលជាប់គ្នាវិញ ពង្រឹងគ្រឹះឱ្យរឹងមាំ ដោយប្រើលោហជាតិអ៊ីណុកទាម ដើម្បីទប់លំនឹងនៅតាមទីតាំងដែលថ្មងាយនឹងរបេះ។ លោក រ៉ូ សុវណ្ណដារដ្ឋ មន្រ្តីជំនាញក្នុងការងារខាងលើនេះ បានឲ្យដឹងថា បច្ចុប្បន្នមន្ត្រីអភិរក្ស និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនបាកានរបស់ប្រាសាទអង្គរវត្ត...
ព័ត៌មានលំអិតថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ ការដេញថ្លៃគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប បានបញ្ចប់ជាស្ថាពរ ដោយមានការចូលរួមពីអភិបាលរងស្រុកជីក្រែង មន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនដេញថ្លៃចំនួន ៤។ បើតាមលោក យុន ប្រុស ប្រធានគណៈកម្មការលទ្ធកម្មឃុំល្វែងឫស្សី...
ព័ត៌មានលំអិតក្រោយសង្គ្រាមស៊ីវិលជាង៥០ឆ្នាំកន្លងមក បច្ចុប្បន្នប្រទេស និងប្រជាជន នៃសាធារណរដ្ឋកូឡុំប៊ី បាននិងកំពុងប្រឈមទៅនឹងបញ្ហា គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ជាមួយនោះ ដើម្បីពង្រឹងសមត្ថភាពជូនមន្ត្រីជំនាញសកម្មភាពកម្ចាត់មីនកូឡុំប៊ី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) នឹងផ្ដល់ការហ្វឹកហ្វឺន ដែលមានរយៈពេល ៣ឆ្នាំ គឺចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ក្រោមគ្រោងឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។...
ព័ត៌មានលំអិតរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប នឹងសហការជាមួយរដ្ឋបាលស្រុកក្រឡាញ់ ដើម្បីចាប់ផ្តើមធ្វើការវាស់វែង និងប្រមូលទិន្នន័យ នៅក្នុងតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលស្ថិតក្នុងភូមិចំនួន ១៣ភូមិ នៃឃុំស្រណាល។ លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម...
ព័ត៌មានលំអិតទោះបីអាកាសធាតុមិនសូវអំណោយផល ប៉ុន្តែអ្នកទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នៅតែទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ សមរាត្រី ឬថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត យ៉ាងច្រើនកុះករ នៅព្រឹកព្រលឹមស្រាងៗថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប រយៈពេល ២ថ្ងៃ គឺនៅព្រលឹមថ្ងៃទី២១ និង ទី២២ ខែកញ្ញានេះ ចំនួនអ្នកមកទស្សនាសមរាត្រី នៅប្រាសាទអង្គរវវត្ត...
ព័ត៌មានលំអិតទស្សនកិច្ចមានរយៈពេល ៥ថ្ងៃ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី២២ ខែកញ្ញានេះ បន្ទាប់ពីបានចេញដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដើម្បីទៅទស្សនាប្រាសាទកោះកែរ ដែលកម្ពុជាទើបតែបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីពេលថ្មីកន្លងមកនេះ។ តាមរយៈកម្មវិធីសប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣នេះ ត្រូវបានឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បង្ហាញថា...
ព័ត៌មានលំអិតជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែកញ្ញា នៅទូទាំងពិភពលោក ក្នុងនោះប្រទេសកម្ពុជា នឹងរៀបចំពិធីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។ ក្នុងកិច្ចប្រជុំពិភាក្សា នៅសាលាខេត្តសៀមរាប នាថ្ងៃទី២១ ខែកញ្ញានេះ រដ្ឋបាលខេត្តសៀមរាប នឹងសហការជាមួយភាគីពាក់ព័ន្ធនានា ជាពិសេសប្រតិបត្តកទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍នេះ។ ដឹកនាំក្នុងកិច្ចប្រជុំនោះ...
ព័ត៌មានលំអិតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លើកឡើងថាការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺ មានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា និងសម្រាប់ពិភពលោក។ តាមរយៈកម្មវិធី សប្តាហ៍មិត្តភាព កម្ពុជា-អាមេរិក ឆ្នាំ២០២៣ ដែលរយៈពេល៥ថ្ងៃ ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.