តាមការសិក្សាថ្មីៗ របស់អ្នកបុរាណវិទូ បានឱ្យដឹងថា អង្គរធំគឺជាមណ្ឌលនៃទីក្រុងបុរាណរបស់ចក្រភពខ្មែរ ដោយមានប្រាសាទបាយ័នជាចំណុចកណ្តាល មានតំបន់ជាយក្រុងរីកសាយនៅជុំវិញមណ្ឌលនេះ មានវិសាលភាព លាតសន្ធឹងលើផ្ទៃដីប្រហែល ៣ពាន់គីឡូម៉ែត្រក្រឡា។ អ្នកបុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោក អ៊ឹម សុខរិទ្ធី ពន្យល់ថា តាមក្បួនខ្នាតនៃការរៀបចំទីក្រុងកាលពីសម័យបុរាណ គឺយកលំនាំតាមទំលាប់ប្រពៃណីឥណ្ឌា ដោយទីក្រុងទាំងអស់ត្រូវមានកំពែងព័ន្ធជុំវិញ ដោយកំពែងទាំងនោះអាចសង់ពីដី...
ព័ត៌មានលំអិតថ្លែងក្នុងពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់សិស្សនុសិស្សចំនួន ១៤៨នាក់ នៅថ្ងៃទី១៧ ខែកញ្ញានេះ នាយកសាលាអន្តរជាតិរ៉ូយ៉ាល់អាមេរិកាំង លោក លី សុវណ្ណ បានប្ដេជ្ញាពង្រឹងការអប់រំបន្ថែមដល់កុមារឲ្យកាន់តែមានប្រសិទ្ធិភាព ទាំងទ្រឹស្ដី និងការអនុវត្តន៍ ស្របទៅតាមគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតធនធានមនុស្សដែលពោលពេញដោយសមត្ថភាព ដើម្បីប្រគួតប្រជែងទីផ្សាអប់រំ និងការងារអាស៊ាន។ លោកបន្តថា ដើម្បីឲ្យសម្រេចបាននូវចក្ខុវិស័យទាំងនេះ សាលាក៏បានដាក់ចេញនូវ និងកំណត់យកនូវគោលការសំខាន់ៗមួយចំនួនដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន...
ព័ត៌មានលំអិតក្រុមអ្នកបច្ចេកទេស នៃអាជ្ញាធរជាតិអអប្សរា បានប្រទះឃើញសំណង់រចនាសម្ពន្ធថ្មីមួយ ដែលគេពុំធ្លាប់បានដឹងពីមុនមកទាល់តែសោះ គឺការសង់ជញ្ជាំងខឿនថ្មពីរជាន់ត្រួតគ្នា នៅរួតទីបីរបស់ប្រាសាទបាយ័ន ដែលការប្រទះឃើញសំណង់ដែលខុសប្លែកពីប្រាសាទបុរាណនានាទាំងអស់នេះ គឺក្នុងកំឡុងពេលដែលក្រុមការងារបច្ចេកទេសជួសជុលប្រាសាទកំពុងជួសជុលពង្រឹងរចនាសម្ពន្ធប្រាសាទនៅរួតទីបីនៃប្រាសាទ។ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខឿនរួតទី៣ នៅប្រាសាទបាយ័ន កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា នេះជាលើកទី២ ហើយ ដែលក្រុមអ្នកបច្ចេកទេសរកឃើញថា មានការសាងសង់ខឿនប្រាសាទបុរាណត្រួតគ្នារហូតដល់ពីរជាន់នៅរួតទីបីនៃប្រាសាទបាយ័នដែលខុសប្លែកពីសំណង់ប្រាសាទបុរាណនានា ដោយគេឃើញសង់ខឿនមួយជាន់រួចហើយ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គ្រោងនឹងធ្វើការដោះលែង សត្វឆ្មាដាវញី មួយក្បាលបន្ថែមទៀតចូលក្នុងព្រៃធម្មជាតិ នៃឧទ្យានអង្គរ។ បើតាមមន្ត្រីនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរនេះបានធ្វើឡើង ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) ក្រោយពីក្រុមការងារបានដឹកជញ្ជូនសត្វឆ្មាដាវ (Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង...
ព័ត៌មានលំអិតគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ និងអាជ្ញាធរខេត្តសៀមរាប គ្រោងនឹងធ្វើការដាក់តាំងបង្ហាញផលិតផលខ្មែរ រយៈពេល៥ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ។ ក្នុងកិច្ចប្រជុំស្តីពីការតាំងពិព័រណ៍ភូមិមួយផលិតផលមួយនារសៀលថ្ងៃទី១៤ ខែកញ្ញានេះ លោក យុន លីនណេ អភិបាលរងខេត្តរង និងជាអនុប្រធានគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ...
ព័ត៌មានលំអិតយ៉ាងហោចណាស់មនុស្សចំនួន ១.០១៥នាក់ បានស្លាប់ និងរបួសធ្ងន់ ១.៧៧៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ៨ខែ ក្នុងឆ្នាំ២០២៣ ។ ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ...
ព័ត៌មានលំអិតនៅសណ្ឋាគារអង្គរមីរ៉ាខលខេត្តសៀមរាប ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) សមាគមសហគ្រិនវ័យក្មេង និងសមាគមសហគ្រិនស្ត្រីកម្ពុជា រៀបចំសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយគេហទំព័រ ASEAN Acces និង KhmerSME...
ព័ត៌មានលំអិតកាលពីព្រឹកថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២៣នេះ លោកវរៈសេនីយ៍ទោ ឆឹង សុភា អធិការរងក្រុងសៀមរាប បានដឹកនាំកម្លាំងមន្ត្រីជំនាញសណ្ដាប់ធ្នាប់ខេត្ត និង ក្រុង ចុះរៀបចំការដាក់តាំងលក់សម្ភារៈ និងឧបករណ៍ផ្សេងៗ នៅលើចំណីផ្លូវ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប ។ លោកវរៈសេនីយ៍ទោ ឆឹង សុភា...
ព័ត៌មានលំអិតប្រាសាទភ្នំបាខែង ជាទីតាំងដែលអ្នកទេសចរនិយមទស្សនាថ្ងៃរះ និងថ្ងៃរៀបលិច ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីៗ ក្រៅពីនោះប្រាសាទភ្នំបាខែង ក៏កំពុងក្លាយជាទីកន្លែងថ្មី ដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណថែមទៀតផង។ កញ្ញា ឃាង សុខេង ជាភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទភ្នំបាខែង បានឲ្យដឹងនៅថ្ងៃទី១៤ ខែកញ្ញានេះថា បច្ចុប្បន្នជំរាលផ្លូវដើរឡើងប្រាសាទភ្នំបាខែង ជារៀងរាល់ពេលព្រឹក និងពេលល្ងាចកំពុងក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋដើរហាត់ប្រាណ ខណៈដែលទីតាំងនេះ ត្រូវបានអាជ្ញាធរជាតិអប្សរា រៀបចំផ្លូវឡើងបានយ៉ាងល្អប្រណិត ដែលពួកគាត់អាចដើរប្រហែលមួយគីឡូម៉ែត្រពីជើងភ្នំរហូតដល់លើប្រាសាទ...
ព័ត៌មានលំអិតនៅសាលប្រជុំ សាលាខេត្តសៀមរាប នាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.