ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន នៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញទទួលស្វាគមន៍ ឯកឧត្តម គីម ជីន ព្យូ (Kim...

ព័ត៌មានលំអិត

សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន

នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានឲ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះតទៅ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ នឹងចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ខណៈដែលចក្ខុវិស័យទាំង៣ គុណភាព...

ព័ត៌មានលំអិត

ពិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាព នឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់

ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបិទបញ្ចប់វគ្គបណ្តុះបណ្ដាលស្ដីពី ការពង្រឹងសមត្ថភាពបន្សាុំនឹងភាពធនរបស់ស្ត្រីក្រីក្រនៅតាមជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការទទួលបានទឹកស្អាតប្រើប្រាស់ ក្រោមការគាំទ្រពីក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពអាកាសធាតុ។ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយក នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា គម្រោងកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាង...

ព័ត៌មានលំអិត

សិស្សានុសិស្សមានជីវភាពខ្វះខាតនៅសាលារៀនមេជ្រៃ ស្រុកពួក ទទួលបានអំណោយជាសម្ភារៈសិក្សាពីសប្បុរសជន

សិស្សានុសិស្សមានជីវភាពខ្វះខាត នៅសាលាបឋមសិក្សាមេជ្រៃ នៃតំបន់ទេសចរណ៍បឹងទន្លេសាប ស្ថិតក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្ដសៀមរាប បានទទួលអំណោយសម្ភារៈសិក្សា និងថវិកា ដើម្បីជួយសម្រួលដល់ជីវភាព និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ពីសប្បុរសជនមកពីខេត្តស្ទឹងត្រែង។ នាយិកាសាលាបឋមសិក្សាមេជ្រៃ លោកស្រី ឈួន សុវណ្ណា បានឱ្យដឹងថា បច្ចុប្បន្នសិស្សានុសិស្សនៃសាលាបឋមសិក្សាមេជ្រៃ មានជីវភាពខ្វះខាតប្រមាណ៩០% ក្នុងចំណោមសិស្សសរុប ២៤៨នាក់...

ព័ត៌មានលំអិត

សួនផ្កាពណ៌លឿងជើងភ្នំគូលែន ហាក់កំពុងទាក់ទាញអ្នកទេសចរមកទស្សនាកំសាន្ដជារៀងរាល់ថ្ងៃ

សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ឋិតនៅធិស័ក្ដិរីសត ស្រុកស្វាយលើ ខេត្ដសៀមរាប បាននឹងកំពុងទាក់ទាញអ្នកទេសចរទៅកំសាន្ដជារៀងរាល់ថ្ងៃ ខណៈដែលទីតាំងទេសចរនេះ ជុំវិញអបទៅដោយទេសភាពដ៍ស្រស់ត្រកាល់ និងទេសភាពភ្នំគូលែននៅក្បែរនោះទៀតផង។ អ្នកទេសចរដែលបានមកកំសាន្តនៅទីតាំងខាងលើនេះ បានលើកឡើងថា សួនផ្កាពណ៌លឿងជាប់ជើងភ្នំគូលែន ជុំវិញអបទៅដោយទេសភាពនៃភ្នំគូលែន ពណ៌ខៀវស្រស់បំព្រង អាចមើលឃើញទាំងសម្រស់បុប្ផា ទេសភាពព្រៃភ្នំ និងផ្ទាំងសិលាដែលផ្សាភ្ជាប់នឹងការថតរូបទុកជាអនុស្សាវរីយ៍។ ជាពិសេសទៅទៀត ការមកកំសាន្ដនៅទីនេះ បានធ្វើឱ្យអារម្មណ៍ពួកគាត់មានភាពស្រស់ថ្លា បំបាត់នូវភាពស្មុកស្មាញ...

ព័ត៌មានលំអិត

មន្ត្រីសណ្ដាប់ធ្នាប់ថាការចតយានជំនះឱ្យមានរបៀបរៀបរយ គឺជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ

ភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ដែលបានយកយានយន្តរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតដែលបានរៀបចំ នឹងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេសបញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវផងដែរ។ លោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែកញ្ញានេះថា ជារៀងរាល់ថ្ងៃកិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់ គឺតែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូ ឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវ ជួបសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ចំនួន២១នាក់ និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ នៅសាលប្រជុំសណ្ឋាគារ សោមាទេវី អង្គរ រីសត និងស្ប៉ា ក្រុងសៀមរាប។ មានប្រសាសន៍នាឱកាសនោះ...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជម្រុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមគ្នាដើម្បីធ្វើឱ្យប្រទេសកម្ពុជាយើងក្លាយជាប្រទេសឌីជីថល

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា បច្ចុប្បន្នប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ជឿនលឿនផ្នែកបច្ចេកវិទ្យា។ ដូចនេះប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ ដែលនៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ។ ថ្លែងក្នុងពីធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាបថ្មី ជំនួសឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តសៀមរាប ថ្មី

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ថ្មី ជំនួស ឯកឧត្តម ទៀ សីហា...

ព័ត៌មានលំអិត

រដ្ឋសភាបន្តសម័យប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ ជំនាញទំាង១០នៃរដ្ឋសភានីតិកាលទី៧

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០នៃរដ្ឋសភា​ នីតិកាលទី៧។ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការនីមួយៗចប់សព្វគ្រប់ហើយ គណៈកម្មការរដ្ឋសភាទាំង១០ បានរៀបចំបោះឆ្នោតផ្ទៃក្នុងតាមគណៈកម្មការនីមួយៗបន្តទៀត ក្នុងការជ្រើសតាំងលេខាធិការនៃគណៈកម្មការ។ សូមជម្រាបថា គណៈកម្មការជំនាញរដ្ឋសភា នីមួយៗដឹកនាំដោយប្រធានមួយរូប...

ព័ត៌មានលំអិត
Page 167 of 703 1 166 167 168 703

Recommended

សូម Like និង Follow ពួកយើង