គម្រោងជួសជុលផ្លូវដីក្រហម ២ខ្សែ ស្ថិតក្នុងឃុំតាសៀម និងឃុំស្វាយលើ ក្នុងស្រុកស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលអាជ្ញាធរស្រុក និងឃុំ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនដែលទទួលបានសិទ្ធក្នុងការងារជួសជុលផ្លូវទាំង២ខ្សែខាងលើ ត្រូវមានទំនួលខុសត្រូវឲ្យបានខ្ពស់ ក្នុងការជួសជុលផ្លូវទាំងនេះ ធ្វើយ៉ាងណាឲ្យស្របតាមលក្ខខណ្ឌដែលមានក្នុងកិច្ចសន្យា។ លោក ឡុង ហំ...
ព័ត៌មានលំអិតស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា គ្រោងនឹងរៀបចំទិវា “យោគ:អន្តរជាតិ” លើកទី៩ នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។ យោងតាមលិខិតរបស់ស្ថានទូតប្រទេសឥណ្ឌា ប្រចាំកម្ពុជា គោរពជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា កាលពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៣ ដែលអ្នកព័ត៌មានទើបទទួលបាននាថ្ងៃទី១៤ ខែមិថុនានេះ បានឲ្យដឹងថា...
ព័ត៌មានលំអិតឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសប្រមុខដឹកនាំប្រទេសដែលគិតពីសុខទុក្ខប្រជាជន និងបំរើប្រជាជន ឱ្យបានគ្រប់ៗគ្នា កុំជឿទៅតាមការញុះញង់របស់អ្នកណាទាំងអស់ ព្រោះនេះជាសិទ្ធិរបស់យើង និងរួមគ្នាការពារសន្តិភាព ដែលបានកសាងមកទាំងលំបាក និងការពារនូវអ្វីដែលជាសមិទ្ធផលរបស់សង្គមជាតិ ដែលបានកសាងរួមគ្នា...
ព័ត៌មានលំអិតក្រុមការងារលេខាធិការដ្ឋាន នៃអនុគណ:កម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ដសៀមរាប សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងកងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់គ្រប់រូបនៅក្នុងស្រុកពួក ខេត្តសៀមរាប។ យុទ្ធនាការនានេះ មានគោលបំណងអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តឱ្យមានការប្រុងប្រយ័ត្ន នៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងមានការចែកជូននូវឯកសារពាក់ព័ន្ធនឹងច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក...
ព័ត៌មានលំអិតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម នាយឧត្ដសេនីយ៍ សែម សុវណ្ណនី អនុប្រធាទី២ អាជ្ញាធរមីនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានអញ្ជើញបំពាក់មេដាយការពារជាតិជូនដល់អតីតយុទ្ធជន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប សរុបចំនួន ៧៩០នាក់។ ពិធីបំពាក់មេដាយការពារជាតិនេះ ប្រារព្ធឡើងក្នុងបរិវេណវត្តសិលាចារ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដែលមានការអញ្ជើញចូលរួមពី...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា និងចុះត្រួតពិនិត្យទីតាំងចម្ការមីន ស្ថិតនៅចន្លោះ០.៧ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ និង១គីឡូម៉ែត្រជុំវិញមូលដ្ឋានកងទ័ព ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ក្នុងទិសយោធភូមិភាគទី៤ ស្ថិតក្រោមអធិបតីភាពឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី...
ព័ត៌មានលំអិតក្រុមហ៊ុនយ៉ាម៉ូតូហ្គ្រីន របស់ប្រទេសជប៉ុន បានចុះសិក្សាពិនិត្យមើលទីតាំងសម្រាប់ឱ្យប្រជាកសិករ ក៏ដូចប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់អង្គរទៅរស់នៅភូមិអភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដាំត្រសក់ផ្អែមឡើងវិញ បន្ទាប់ពីបាត់មុខផ្លែត្រសក់នេះជាច្រើនឆ្នាំកន្លងមក។ លោក ណាបិស៊ីម៉ា កាស៊ីហ៊ីតុ នាយកក្រុមហ៊ុនយ៉ាម៉ាតុហ្គ្រីន មានប្រសាសន៍កាលពីថ្ងៃទី១៣ ខែមិថុនា ម្សិលមិញថា ផ្លែតាសក់ផ្អែម មានដើមកំណើតនៅក្នុងស្រុកបន្ទាយស្រី ប៉ុន្ដែរយ:ពេលច្រើនឆ្នាំមកនេះ គ្មានវត្ដមានប្រជាកសិករដាំតាសក់ប្រភេទនេះនៅក្នុងស្រុកនោះទៀតឡើយ ខណ:ដែលតាសក់នេះមានទីផ្សារនៅខេត្ដបាត់ដំបង...
ព័ត៌មានលំអិតគណ:កម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា(អាយ ស៊ី ស៊ី-អង្គរ)បាន បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងផ្ដល់អនុសាសន៍ទៅលើកិច្ចការទាំងឡាយពាក់ព័ន្ធទៅលើការអភិរក្ស ថែរក្សាបេតិកភណ្ឌ និងរមណីយដ្ឋានជាច្រើនកន្លែងនៅក្នុងតំបន់អង្គរ។ កិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមនឹងក្រុមការងារខេត្តចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាង ៣ពាន់គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំកំពង់ថ្លូវ...
ព័ត៌មានលំអិតនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សមាគមលើកកម្ពស់ពលករ និងអតីតពលករដើម្បីសប្បុរសធម៌ និងអង្គការសម្ព័ន្ទយុវជនអន្តរជាតិ នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាអប់រំផ្លូវចិត្ត ស្ដីពី “ការកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជន” នៅខេត្តសៀមរាប ដែលសិក្ខាសាលានេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១២-១៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចូលរួមចំណែកលើកកម្ពស់សមត្ថភាព និងភាពជាអ្នកដឹកនាំដល់យុវជនក្នុងយុគសម័យទំនើបនៃសាកលភាវូបនីយកម្ម ដោយមានអ្នកចូលរួមប្រមាណ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.