ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា»ដល់មន្រ្តី-បុគ្គលិក និងកម្មកររបស់ខ្លួន

អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញស្រាវជ្រាវបុរាណវិទ្យា» ក្នុងរយៈពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងពង្រឹងសមត្ថភាពន្ថែមលើជំនាញស្រាវជ្រាវបុរាណវិទ្យាដល់មន្រ្តី-បុគ្គលិក និងកម្មករ ចំនួន៣៧នាក់ ឱ្យមានជំនាញលើការស្រាវជ្រាវវិធីសាស្រ្តក្នុងការរៀបចំទុកដាក់ភស្តុតាងបានពីកំណាយប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើមាតិកាសំខាន់ៗដូចជា ទី១.សារសំខាន់បុរាណវិទ្យាចំពោះការស្វែងយល់ពីប្រវត្តិសាស្រ្ត ទី២.វិធីមើលស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៣៖ សារសំខាន់ស្រទាប់ដីក្នុងការសិក្សាបុរាណវិទ្យា ទី៤.ចុះសិក្សាផ្ទាល់នៅការដ្ឋានកំណាយសំខាន់ៗនៅក្នុងតំបន់អង្គរ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុង និងជួសជុលផ្លូវដីសក្រាលគ្រួស ចំនួន២ខ្សែ ក្នុងស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិចំនួន២ខ្សែ ក្នុងឃុំត្រីញ័រ និងឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប ដែលជាការចំណាយរបស់គម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំងពីរ រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃផងដែរ។ បើតាមគណៈកម្មការលទ្ធកម្មឃុំសសរស្ដម្ភ បានឲ្យដឹងថា គម្រោងដែលបានបើកការដេញថ្លៃនាពេលនេះ គឺគម្រោងសាងសង់ផ្លូវបេតុងអាមេ មួយខ្សែប្រវែង...

ព័ត៌មានលំអិត

គម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២សម្រេចបានប្រមាណ៤០ភាគរយហើយគិតមកទល់ពេលនេះ ខណៈពលរដ្ឋរំពឹង គម្រោងនេះនឹងលែងមានទឹកលិចភូមិដ្ឋានគាត់ទៀត

លោក ចឹង កុងស៊ុន អនុប្រធានគម្រោងកែលម្អស្ទឹងសៀមរាប ដំណាក់កាលទី២ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះថា គម្រោងកែល្អនៅលើដងស្ទឹងសៀមរាប ចាប់ពីស្ពានផ្លូវក្រវាត់ក្រុង ឬស្ពានគង់ម៉ុច ទៅដល់ចុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ដែលមានប្រវែងជិត៥ពាន់ម៉ែត្រ ដែលមានគម្រោងធំៗដូចជា ការកែលម្អមាត់ស្ទឹង , ការសង់ស្ពានថ្មថ្មីចំនួន៣ទីតាំង ,...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឌ និងបានប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ផ្ទះចំនួន ១០៨ខ្នង ជូនប្រជាពលរដ្ឌនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានវត្តមាន ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ប្រជាពលរដ្ឋ សិស្សានុសិស្ស...

ព័ត៌មានលំអិត

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបត្ថម្ភដី និងផ្ទះ ដល់លោកប្រាក់ សុផាន់ណា តន្ត្រីករ ដែលបានសម្តែង បទចម្រៀង “មានដង្ហើម មានជីវិត” ក្នុងពិធីបើកអាស៊ានប៉ារ៉ាហ្គេម២០២៣ 

ក្នុងឱកាសបំពេញបេសកកម្ម ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន ដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅសួរសុខទុក្ខលោកប្រាក់ សុផាន់ណា ដែលជាជនមានពិការភាព ប៉ុន្តែពោរពេញដោយសមត្ថភាព និងទេពកោសល្យផ្នែកសិល្ប:តែងនិពន្ធ និងចម្រៀង។ លោកត្រូវបានអញ្ជើញឱ្យចូលរួមសម្តែង...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលជាគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំផងដែរ។ បើតាមលោក ឈឿម តាំង ប្រធានគណៈកម្មការលទ្ធកម្មឃុំខ្នងភ្នំ បានឲ្យដឹងថា សម្រាប់គម្រោងផ្លូវបេតុងអាមេ ១ខ្សែស្ថិតក្នុងភូមិតាហាន ដែលគណៈកម្មការលទ្ធឃុំ...

ព័ត៌មានលំអិត

កម្មវិធីកម្ពុជា-ចិនរួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំកម្មវិធីកម្ពុជា-ចិន រួមគ្នាថែរក្សាបរិស្ថានអេកូទេសចរណ៍ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីលោក លីវ ជឺជា អគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប , ឯកឧត្តមបណ្ឌិត ជា មុនីឫទ្ធិ ជំនួយការផ្ទាល់សម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា , លោក រិន...

ព័ត៌មានលំអិត

និយ័តករធានារ៉ាប់រងកម្ពុជារៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច”នៅខេត្តសៀមរាប

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២៣ នាសណ្ឋាគាររ៉ូយ៉ាល់អង្គរខេត្តសៀមរាប និយ័តករធានារ៉ាប់រងកម្ពុជា(ន.ធ.ក.) បានរៀបចំសិក្ខាសាលាស្តីពី “អត្ថប្រយោជន៍នៃការធានា-រ៉ាប់រងជាកាតព្វកិច្ច” ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីអនុវត្តប្រកាសអន្តរក្រសួងស្តីពីកាតព្វកិច្ចធានារ៉ាប់រង , ឯកឧត្តម ប៊ូ ច័ន្ទភីរូ...

ព័ត៌មានលំអិត

យុវសិស្សវិទ្យាល័យ ហ៊ុន សែន សៀមរាប ៧០នាក់ ទទួលបានការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ព្រមទាំងការបំពាក់ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា

នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន សៀមរាប ចំនួន៧០នាក់ ស្រី៤៩នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំវិទ្យាល័យនេះផ្ទាល់។ លោកជំទាវ សុខ ណារ៉ូ ពៅហេង...

ព័ត៌មានលំអិត

កម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់វគ្គបំប៉នជំនាញរបស់ខ្លួនដោយជោគជ័យ

សិក្ខាកាមដែលជាកងកម្លាំងនៃកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋានខេត្តសៀមរាបចំនួន ១៦៥រូប បានបញ្ចប់ដោយជោគជ័យនូវវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ ប្រឆាំងនឹងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គិភ័យ ជំនាញសង្គ្រោះជនរងគ្រោះ ដែលវគ្គបំប៉ននេះត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីសិក្សារយៈពេល០២ខែកន្លងមក។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះការរៀបចំពិធីនេះឡើងគឺមានន័យថា...

ព័ត៌មានលំអិត
Page 182 of 703 1 181 182 183 703

Recommended

សូម Like និង Follow ពួកយើង