ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ព្រមានបិទអាជីវកម្មកម្សាន្តទាំងឡាយណាដែលបង្កសំឡេងរំខានខុសពីការណែនាំរបស់អាជ្ញាធរ

អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយ ដោយបានធ្វើការព្រមានបិទអាជីវកម្ម ចំពោះម្ចាស់អាជីវកម្មកម្សាន្តទាំងឡាយណា ដែលមិនគោរពតាមសេចក្តីណែនាំ និងលិខិតបទដ្ឋាននានាដែលមានជាធរមានបានណែនាំ។ យោងតាមសេចក្តីណែនាំខាងលើ បានបញ្ជាក់ថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សំដៅកាត់បន្ថយការរំខានដោយសំឡេង រួមទាំងការប្រកបអាជីវកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រដ្ឋបាលខេត្តសៀមរាប សូមណែនាំ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២នៃស្រកបន្ទាយស្រី បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំចំនួន២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺឃុំព្រះដាក់ និងឃុំខ្នារសណ្តាយ ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ភិន ថោង ប្រធានគណៈកម្មការលទ្ធកម្ម ឃុំព្រះដាក់...

ព័ត៌មានលំអិត

អ្នកទេសចរនៅតែបន្ដទៅទស្សនាបេះដូងបត់ក្នុងបរិវេណប្រាសាទអង្គរ បើទោះបីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់

បើទោះបីជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដបានបញ្ចប់ទៅហើយក្ដី ប៉ុន្ដែគេឃើញប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ នៅតែបន្ដទស្សនាសួនបេះដូងបត់ នៅក្នុងបរិវេណអង្គរជាបន្ដបន្ទាប់ ដើម្បីផ្ដិតយករូបភាពទុកជាអនុស្សាវរីយ៍។ បើតាមលោក ឡេក គឹមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរនៅប្រាសាទអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៩ ខែមេសានេះថា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៣នេះ អ្នកទេសចរជាតិ...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវបេតុងអាមេ និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំចំនួន២ នៃស្រុកពួក បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ក្នុងឃុំមុខប៉ែន និងជួសជុលផ្លូវដីសក្រាលគ្រួសធម្មជាតិ ក្នុងឃុំពោធិ៍ទ្រាយ ក្នុងស្រុកពួក ដែលជាគម្រោងមូលនិធិឃុំឆ្នាំ២០២៣ ត្រូវបានប្រកាសដាក់ឲ្យដេញថ្លៃជាស្ថានពរ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការផងដែរ។ លោក ថាំង មនោ ប្រធានគណៈកម្មការលទ្ធកម្មឃុំមុខ ប៉ែន បានឲ្យដឹងថា...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ មកពីឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី បានទទួលអំណោយពីសម្ដេចពិជ័យសេនា ទៀ បាញ់

នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត់លំនៅឋាន ចំនួន ៦០គ្រួសារ រស់នៅក្នុងឃុំចំនួន៤ នៃស្រុកបន្ទាយស្រី មានឃុំរុនតាឯក ឃុំព្រះដាក ឃុំរំចេក និងឃុំឃុន បានទទួលអំណោយជាសង្ក័សី ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប...

ព័ត៌មានលំអិត

វត្តអារញ្ញសាគរក្រុងសៀមរាប ប្រារព្ធពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចែកទេយ្យទានដល់គ្រួសារពលរដ្ឋមានជីវភាពខ្វះខាត និងជនចាស់ជរា

ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តអារញ្ញសាគរ ក្រុងសៀមរាប ដោយបានការសហការគាំទ្រពីអាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត បានរៀបចំពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ ឬហៅថាឆ្លងចេត្រ និងឱបស្ទបនូវការចែកទេយ្យទានដល់គ្រួសារខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នកមានពិការភាព ចំនួន ១២៥គ្រួសារ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ ពិធីនេះដែរក៏មានការចូលរួមពី លោក ពិន...

ព័ត៌មានលំអិត

គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆាបឆេះផ្ទះ បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់

នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣នេះ លោក សុខ ណារ៉េត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ បានដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន រួមនឹងព្រះសង្ស បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងថវិកាដែលទទួលបានពីការចូលរួមរបស់សប្បុរសជន ប្រគល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះអគ្គិភ័យឆាបឆេះផ្ទះខូចខាតទាំងស្រុង កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឈ្មោះ ស៊ីវ សុគន្ធា...

ព័ត៌មានលំអិត

ពិធីស្រង់ព្រះមិនសំដៅតែស្រង់ព្រះពុទ្ធបដិមាទេ តែម្តាយឳពុកដែលនៅក្នុងផ្ទះជាព្រះរស់ គឺជាព្រះដែលយើងមិនត្រូវភ្លេច

ព្រះសច្ចានុបាល នឿម វុទ្ឋី ព្រះគ្រូចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប មានថេរដីកាថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែមាតាបិតា អាណាព្យាបាលរបស់យើងជាព្រះរស់ គឺជាព្រះដែលនៅកៀកជិតមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ។ ព្រះអង្គមានសង្ឃដិកាបន្ថែមថា ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ដែលត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ...

ព័ត៌មានលំអិត

ឯកឧត្តម ទៀ សីហា៖ អង្គរសង្ក្រាន្តមានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងសង្គមធម៌

ស្របពេលព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតលើមាគ៌ាអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងក្របខណ្ឌសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ឌាប់ធ្នាប់សង្គម ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានតម្លៃយ៉ាងជ្រាលជ្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងសង្គមធម៌ នេះបើតាមការលើកឡើង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅបរិវេណព្រះលានជល់ដំរី នាព្រឹកថ្ងៃទី១៤ ខែមេសា...

ព័ត៌មានលំអិត

យុវជនកម្ពុជា ៤៩៩៩នាក់ រាំចង្វាក់ម៉ាឌីហ្សុន បំបែកឯតទគ្គកម្មពិភពលោកសារជាថ្មីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣

នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ កម្មវិធីបំបែកឯតទគ្គកម្មពិភពលោករាំម៉ាឌីហ្សុន បានសម្រេចជោគជ័យ​ដោយកម្ពុជា​ត្រូវបានកត់ត្រា​ជាផ្លូវការ​សារថ្មី​ចូល​ក្នុងកំណត់ត្រាពិភពលោក Guinness World Records ការរាំម៉ាឌីហ្សុនដែលមានចំនួនច្រើនជាងគេ នាវេលាម៉ោង ១០៖៣៦ ព្រឹក ដែលមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩ នាក់ នៅបរិវេណព្រះលានជល់ដំរី មុខឆាកតន្រ្តីអង្គរសង្ក្រាន្ត។ កំណត់ត្រានាពេលនេះ បានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំ...

ព័ត៌មានលំអិត
Page 189 of 698 1 188 189 190 698

Recommended

សូម Like និង Follow ពួកយើង