ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម សៀង ណាំ និងសមាគមសប្បុរសធម៌ប្រទេសចិន ផ្ដល់អណ្តូងទឹកខ្នាតធំចំនួន ២៥ ដល់ប្រជាពលរដ្ឋក្នុងស្រុកប្រាសាទបាគង និងស្រុកពួក

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងសមាគម ឡាយអ៊ិនក្លឹប អន្តរជាតិ ៣០០តំបន់ជី១(G1)នៃប្រទេសចិន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកខ្នាតធំសរុបចំនួន ២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង និងស្រុកពួក ខេត្តសៀមរាប ដែលសរុបជាទឹកប្រាក់ចំនួន ៣៦ ០០០ដុល្លារអាមេរិក។...

ព័ត៌មានលំអិត

សមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាប ប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិកជាផ្លូវការ

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ថ្នាក់ដឹកនាំ និងសមាជិក នៃសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា សាខាខេត្តសៀមរាបប្រមាណជាង ៤០រូប ត្រូវបានប្រកាសតែងតាំងជាផ្លូវការ ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសមាគមហ្វឹកហាត់បាញ់កាំភ្លើងកម្ពុជា និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។ តាមរបាយការណ៍របស់ លោក...

ព័ត៌មានលំអិត

គ្រួសារក្រីក្រចំនួន ២៦គ្រួសារក្នុងសង្កាត់សាលាកំរើក ទទួលអំណោយជាគ្រឿងឧបភោគបរិភោគ ពីព្រះសង្ឃវត្តដំណាក់ និងពុទ្ធបរិស័ទ

កាលពីចុងសប្ដាហ៍កន្លងទៅនេះ ព្រះតេជគុណ ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទ ស្ថិតក្នុងក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនដល់គ្រួសារចំនួន ២៦គ្រួសារ រស់នៅក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលកំពុងជួបការលំបាក និងមានជីវភាពទីទ័លក្រ។ មានសង្ឃដីកានាពេលនោះ ព្រះតេជគុណ ឡាច ចន្ថា បញ្ជាក់ថា...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយអង្គការទ្រទ្រង់សុវត្ថិភាពកម្ពុជា (CAMSAFE) បើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈ ២ថ្ងៃ នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្រុងសៀមរាប។ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនាពេលនេះ...

ព័ត៌មានលំអិត

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

អង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន បើកកម្មវិធីបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស ដល់គ្រូបង្រៀនកម្រិតបឋមសិក្សា៤៨នាក់ ដើម្បីលើការកសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល និងអភិវឌ្ឍន៍សម័ត្តភាពគ្រូបង្រៀន ដែលចូលរួមចំណែកគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលកម្ពុជាឌីជីថល២០២២-២០៣៥ នៃផែនការយុទ្ធស្រាស្រ្តទី៣។កម្មវិធីនេះធ្វើឡើងនៅសាលប្រជុំអង្គការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ខេត្ត-ក្រុងសៀមរាប ឆ្នាំ២០២៣ ។ លោក ងោ សុភ័ក្រ្ត នាយកអង្កការគាំទ្រការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនបានលើកឡើងថា ការបំប៉នសមត្ថភាពបន្ថែមដល់លោកគ្រូអ្នកគ្រូនៅតាមសាលារៀនគោលដៅក្នុងកម្រិតបឋមសិក្សា ដែលចុះជ្រើសរើផ្ទាល់នៅតាមសាលារៀនគោលដៅ...

ព័ត៌មានលំអិត

វត្ថុយក្សចំនួន៧នឹងមានវត្ដមាននៅភូមិខ្ញុំ នៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៣នេះ

វត្ថុយក្សចំនួន៧ រួមមាន៖ ចាប៉ីដងវែងយក្ស កន្ត្រងប្រហុកយក្ស មួកស្លឹកត្នោតយក្ស សំបុកនិងពងមាន់យក្ស ខ្មុកយក្ស អង្រុតយក្ស និងបំពង់ទឹកត្នោតយក្ស មានវត្ដមាននៅក្នុងកម្មវិធីភូមិខ្ញុំនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដហើយ។ កម្មវិធី”ពិព័រណ៍វត្ថុយក្ស” ដែលមានពិព័រណ៍វត្ថុយក្សរៀបចំឡើងក្នុងខ្លឹមសារអបអរសាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយពាំនាំត្រឡប់មកវិញនូវស្នាដៃយក្សក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំមុនៗ និងស្នាដៃដទៃទៀតដ៏គួរជាទីមោទភាពរបស់យុវជន ដោយរំលេចជាទស្សនីយភាពដ៏អស្ចារ្យ ក្នុងការរួមចំណែកលើកតម្កើង ស្នាដៃកូនខ្មែរក្រោមពាក្យស្លោក “ខ្មែរធ្វើបាន។ កម្មវិធីភូមិខ្ញុំ នៅឆ្នាំ២០២៣នេះ...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

នៅព្រឹកថ្ងៃ៣០ ខែមីនា ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី បាននាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពលោក ផេង ចន្ធូ អាយុ៤៤ឆ្នាំ មានទីលំនៅនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលរងគ្រោះដោយសាររលំប៉ាណូសង្កត់ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវជាតិលេខ៦...

ព័ត៌មានលំអិត

សិស្សសាលាបឋមសិក្សាចំនួន៣ ក្នុងរមណីយដ្ឋានអង្គរទទួលបានកាបូបសិក្សាពីអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា លោក គីស៊ីណូ សាតូរុ (KISHINO SATORU) ប្រធានការិយាល័យទំនាក់ទំនងក្រៅប្រទេស នៃស្ថាប័នធានាគុណភាពជប៉ុន Japan Quality Assurance (JQA)...

ព័ត៌មានលំអិត

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ក្នុងស្រុកប្រាសាទបាគង បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវមេតុងអាមេ ក្នុងឃុំចំនួន២ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប គឺឃុំបាគង និងឃុំរលួស ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថានពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្តសៀមរាប មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំទាំង២ និងក្រុមហ៊ុនម៉ៅការចំនួន៤ ហើយសម្រាប់សំណើដេញថ្លៃដែលឈ្នះ គឺជាសំណើដេញថ្លៃដែលមានសុពលភាព និងបានដាក់តម្លៃដេញថ្លៃទាបជាងគេបំផុត។ លោក...

ព័ត៌មានលំអិត

មន្រ្តីជាន់ខ្ពស់ក្រសួងការងារបង្ហាញថា សិស្សដែលរៀនជំនាញផ្នែកទេសចរណ៍ប្រមាណជា ៩០ភាគរយទទួលបានការងារធ្វើពេលរៀនចប់

ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបត្រវិជ្ជាជីវៈក្របខ័ណ្ឌគុណវុឌ្ឍិអាស៊ានជំនាន់ទី២០ នៃសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ជារដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នសិស្សដែលបានរៀនជំនាញនានាពាក់ព័ន្ធវិស័យទេសចរណ៍ នៅសាសាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូលនេះ មានប្រមាណ៩០ភាគរយ...

ព័ត៌មានលំអិត
Page 192 of 698 1 191 192 193 698

Recommended

សូម Like និង Follow ពួកយើង