ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ខ្យល់កន្ទ្រាក់ដួលរលំដួលបាក់របាកាត់ទទឹងផ្លូវជាតិលេខ៦ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ និង បណ្តាលឱ្យស្លាប់មនុស្សម្នាក់ រងរបួសធ្ងន់ម្នាក់ នៅក្រុងសៀមរាប

លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។ លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម...

ព័ត៌មានលំអិត

ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ មកទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងវត្តស្វាយរមៀត

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរណ៍បរទេស ចំនួន៦២នាក់ បាននាំគ្នាមកធ្វើការទស្សនា និងឈ្វេងយល់ពីវប្បធម៌ទំនៀមទំលាប់ ប្រពៃណី សាសនា នៅក្នុងបបរិវេនវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។ លោក ខាន់ វ៉ាន់ឆាយ តំណាងបណ្តាញក្រុមភ្ញៀវទេសចរណ៍ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីជំងឺកូវីដ-១៩ ក្នុងប្តទេសកម្ពុជាមានភាពធូរស្រាល...

ព័ត៌មានលំអិត

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្ដីពីភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្ដសៀមរាប» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ក្រោមអធិបតីភាពឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត...

ព័ត៌មានលំអិត

ក្នុងបុព្វហេតុស្វែងរកសន្តិភាព យុទ្ធជនមួយចំនួនបានធ្វើពលីកម្មទាំងអវៈយវៈ ទាំងអាយុជីវិត

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានលើកឡើងថា ក្នុងបុព្វហេតុស្វែងរកសន្តិភាពជូនជាតិមាតុភូមិ យុទ្ធជនកម្ពុជា បានធ្វើពលីកម្មយ៉ាងធំធេង ក្នុងនោះយុទ្ធជនខ្លះបានបាត់បង់ជីវិត ខ្លះបាត់បង់អវៈយវៈក្លាយជាជនពិការ។ ថ្លែងក្នុងពិធីបំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍...

ព័ត៌មានលំអិត

សភាពាណិជ្ជកម្មសៀមរាប ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដាំកូនឈើជាងមួយពាន់ដើមនៅមុខប្រាសាទអង្គរវត្ត

សៀមរាប៖ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ និងសាខាពន្ធដារខេត្តសៀមរាប ដោយមានការគាំទ្រសហការពីអាជ្ញាធរជាតិអប្សរា បានធ្វើយុទ្ធនាការដាំដើមឈើចម្រុះ ចំនួនប្រមាណ១,២០០ដើម នៅបរិវេណខាងលិចត្រពាំងសេស ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ ឱ្យមានទេសភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ស័ក្តិសមជាតំបន់បេតិកភណ្ឌពិភពលោក។ មានប្រសាសន័នៅក្នុងពិធីដាំកូនឈើចម្រុះ និងស្មៅ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មសៀមរាប-ឧត្តមានជ័យ...

ព័ត៌មានលំអិត

មន្ទីរសុរិយោដីខេត្ត ប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំខ្ចាស់ ស្រុកសូទ្រនិគម

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយ រដ្ឋបាលស្រុកសូទ្រនិគម បានធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ដែលគាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវត្តខ្ចាស់ឃុំខ្ចាស់ ស្រុកសូទ្រនិគម ក្រោមអធិបតីភាព លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី...

ព័ត៌មានលំអិត

សម្ដេចពិជ័យសនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅ ឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចពិជ័យសនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និង ទិសដៅអនុវត្តបន្តឆ្នាំ២០២៣ បន្ទាប់ពីបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ នាថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ ។ មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចពិជ័យសេនា...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាបត្រូវទប់ស្កាត់ការទន្ទ្រានដីគម្របព្រៃ និងដីតំបន់ការពារធនធានធម្មជាតិ

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទីទី២៨ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរខេត្តសៀមរាប ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ទាំងវិធានការច្បាប់ វិធានការរដ្ឋបាល ក្នុងការការពារព្រៃឈើ និងដីឧទ្យានជាតិ ពីការកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជន។...

ព័ត៌មានលំអិត

តំណាងរាស្រ្តមណ្ឌលសៀមរាប អញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា នៅវត្តសសរស្តម្ភ ក្នុងស្រុកពួក ខេត្តសៀមរាប

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានអញ្ជើញកាត់ខ្សែបូរសម្ពោធឆ្លងសមិទ្ឋផលនានា ក្នុងវត្តសសរស្តម្ភ ស្ថិតនៅភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប រួមមាន៖ សាលាធម្មសភា សាលាឆាន់ រោងទទួលភ្ញៀវ សាលារោង ឬទង...

ព័ត៌មានលំអិត

សំណង់រោងចក្រផលិតទឹកស្អាត ដែលបូមទឹកមកពីបឹងទន្លេសាប គ្រោងសម្ភោធដាក់ឱ្យប្រើប្រាស់នៅខែឧសភាខាងមុខ

លោក សៀក ប៉េងគៀង អគ្គនាយករង នៃរដ្ឋាករទឹកស្វយ័តខេត្ដសៀមរាប មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀត មានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដែលមានសមត្ថភាពអាចផលិត ៦០ ០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ក្រោមឥណទានសម្បទានរបស់ JICA បានដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង ២៤៧គីឡូម៉ែត្រ បាននឹងកំពុងអនុវត្តគម្រោងស្របទៅតាមផែនការដែលបានគ្រោងទុកដោយគម្រោងអនុវត្តបាន ៩៩ភាគរយហើយ និង...

ព័ត៌មានលំអិត
Page 193 of 698 1 192 193 194 698

Recommended

សូម Like និង Follow ពួកយើង