នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តសៀមរាប បាននាំយកថវិការបស់ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ប្រគល់ជូនដល់ក្រុមគ្រួសារសពបងប្អូនអតីតយុទ្ធជនចំនួន ១៦គ្រួសារ ក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ក្រុមគ្រួសារក្នុងការរៀបចំបុណ្យសពឱ្យបានសមរម្យ និងទាន់ពេលវេលា។ លោកឧត្តមសេនីយ៍ទោ ហួត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព លោកវរសេនីយ៍ឯក ប៉ក់ ឡា នាយសេនាធិការរង...
ព័ត៌មានលំអិតបច្ចុប្បន្នដំណាំម្ទេស ជាដំណាំមួយប្រភេទដែលងាយដាំ និងកំពុងមានមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងក្រៅប្រទេស ដែលបានធ្វើឱ្យដំណាំម្ទេសមានតម្រូវការទីផ្សារច្រើន ស្របពេលដែលតម្លៃម្ទេសក៏កំពុងមានការកើនឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗផងដែរ។ លោក គឹម ចាន់ អ្នកគ្រប់គ្រងកសិដ្ឋានគីរីទេស បានឱ្យដឹងថា ដោយមើលឃើញពីកំណើននៃតម្រូវការម្ទេស លើទីផ្សារក្នុងស្រុក និងក្រៅប្រទេស និងជាដំណាំងាយស្រួលដាំដុះផងនោះ ទើបកសិដ្ឋានបានជ្រើសរើសដាំដំណាំម្ទេស ដែលមានទាំងពូជម្ទេសដៃនាង និង ម្ទេសមាលី ជាមួយនឹងការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំក្រុមការងារចម្រុះចុះពិនិត្យការធ្វើនេសាទ អូសលៀស ស្ថិតនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានណែនាំឱ្យប្រជានេសាទលៀស ប្រើប្រាស់ឧបករណ៍នេសាទឱ្យតាមត្រឹមត្រូវតាមច្បាប់ ដោយចាប់យកតែលៀសធំៗ ដែលគ្រប់ខ្នាត ដើម្បីរក្សាលៀសនៅក្នុងតំបន់របស់យើងឱ្យកាន់តែសម្បូរ និងអាចធ្វើនេសាទនាពេលក្រោយៗ បានជាបន្តបន្ទាប់ទៀត។ លោក...
ព័ត៌មានលំអិតក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិសម្រាប់កីឡា និងសមភាពយេនឌ័រនៃប្រទេសជប៉ុន បានបើកសិក្ខាសាលាស្តីពី «សកម្មភាពកីឡាអាស៊ាន-ជប៉ុន លើសមភាពយេនឌ័រ» (ASEAN-Japan Action on Sports: Gender Equality) ដើម្បីបង្កើនការចូលរួមរបស់ក្មេងស្រី និងស្ត្រីក្នុងវិស័យកីឡានៅតំបន់អាស៊ាន ដែលសិក្ខាសាលានេះប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា...
ព័ត៌មានលំអិតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ រួមជាមួយផលិតកម្មបារមី ក្រុមហ៊ុនសប្បាយតារា (បារាំង) និងសិល្បករ-សិល្បការិនីជាច្រើនរូប ដោយមានការចូលរួមពី លោក សំកុល សុចិត្រា អភិបាលរងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ សម្ភារប្រើប្រាស់...
ព័ត៌មានលំអិតអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការអាជ្ញាធរទន្លេសាប រួមជាមួយឯកឧត្តមអគ្គលេខាធិការរង បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដោយផ្ទាល់នៅទីតាំងដីព្រៃលិចទឹកក្នុងតំបន់៣ ដែលរងការទន្ទ្រានកន្លងមក ស្ថិតក្នុងភូមិសាស្ត្រឃុំសង្វើយ...
ព័ត៌មានលំអិតរមណីយដ្ឋានអង្គរដែលជាបេះដូងនៃវិស័យទេសចរណ៍កម្ពុជា នៅតែបន្តបង្ហាញភាពទាក់ទាញខ្លាំងក្លា ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ជាពិសេសក្នុងអំឡុងថ្ងៃឈប់សម្រាក និងពិធីបុណ្យទាននានា អ្វីដែលជាការកត់សម្គាល់ខ្លាំងក្នុងដើមឆ្នាំ២០២៦នេះ គឺការហក់ឡើងនៃចំនួនភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា ដែលបានជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏សំខាន់បំផុត។ លោក ស៊ាន ផល្លា អតីតមគ្គទេសក៍ទេសចរណ៍មួយរូប ដែលបានចុះសង្កេតផ្ទាល់នៅតំបន់ប្រាសាទអង្គរវត្ត បានបង្ហាញនូវក្ដីរំភើបចំពោះទិដ្ឋភាពដ៏រស់រវើកនៃលំហូរភ្ញៀវទេសចរ។ លោកបានសង្កត់ធ្ងន់ថា នៅកន្លែងខ្លះ គឺមានភ្ញៀវច្រើនរហូតដល់ស្ទើរតែពិបាករកកន្លែងថតរូប ប៉ុន្តែនេះជាសញ្ញាណវិជ្ជមានដែលយើងសប្បាយរីករាយទាំងអស់គ្នា។...
ព័ត៌មានលំអិតក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនភៀសសឹកពីតំបន់សមរភូមិមុខ ដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប វគ្គបណ្ដុះបណ្ដាលជំនាញរយៈពេលខ្លីត្រូវបានរៀបចំឡើង ដើម្បីផ្ដល់ជាទុនចំណេះដឹងសម្រាប់កសាងជីវភាពនាពេលអនាគត។ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ក្រុមការងារចម្រុះបានរៀបចំពិធីប្រឡងបញ្ចប់ការសិក្សា និងកាត់សេចក្ដីដោយគណៈកម្មការជំនាញ ក្នុងការភ្លក់រសជាតិ និងដាក់ពិន្ទុដល់បងប្អូនភៀសសឹកដែលបានបញ្ជាប់ការសិក្សាវគ្គ "របៀបធ្វើភេសជ្ជៈ" ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានបង្រៀនដោយផ្ទាល់ពីគ្រូឧទ្ទេសនៃ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហុក វ៉ាន់ធីណា ប្រធានសាលាដំបូងខេត្តសៀមរាប និង ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ប្រគល់ជូនយោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ និងរដ្ឋបាលខេត្តសៀមរាប ដើម្បីគាំទ្រដល់សមរភូមិមុខ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋភៀសសឹក។ ក្នុងឱកាសនោះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.