ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អ្នកជំនាញបញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម បន្ទាប់ពីការងារជួសជុលបានចប់ជាស្ថាពរ។ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ការងារជួសជុលនេះ ក្រុមអ្នកេជំនាញបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើងវិញ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក ចាន់...

ព័ត៌មានលំអិត

អង្គរសង្ក្រាន្តឆ្នាំ២០២៣៖ រាំចង្វាក់ម៉ាឌីហ្សូន និងបត់រូបបេះដូង ជាវិញ្ញាសារដែលត្រូវបំបែកកំណត់ត្រាពិភពលោក

សៀមរាប៖ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ខាងមុខនេះ វិញ្ញាសារចំនួន២ គឺ ការរាំចង្វាក់ម៉ាឌីហ្សូន និងបត់ក្រដាសជារូបបេះដូង(Beyond the Games) នឹងត្រូវប្រារព្ធឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។ ប្រធានក្រុមការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត លោក សោម រតនា បានឲ្យដឹងថា ក្រុមយុវជនស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួននៅក្នុងការចូលរួមបំបែកកំណត់ត្រាពិភពលោកចំនួន២វិញ្ញាសារ គឺការរាំម៉ាឌីហ្សូន...

ព័ត៌មានលំអិត

ពុទ្ធបាទ ប្រវែងជាង២ម៉ែត្រ និងមានអាយុកាលយ៉ាងតិច៦០០ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រុងសៀមរាប

ព្រះពុទ្ធបាទខាងស្ដាំ កសាងឡើងតាំងពីអំឡុងសតវត្សទី១៤-១៦ នៃគ្រីស្តសករាជ និងជាកេរដំណែលសល់ក្រោយពីសម័យអង្គរ ត្រូវបានសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ស្ថិតក្នុងក្រុងសៀមរាប ដាក់តាំងជូនដល់សិស្ស និស្សិត ភ្ញៀវទេសចរជាតិ អន្តរជាតិ និងសាធារណជនទូទៅ សិក្សា ស្វែងយល់ ពីការគោរពសាសនា សិល្បៈ និងប្រវត្តិសាស្ត្រ កាលពីជាង៦០០-៧០០ឆ្នាំមុន នៅក្នុងតំបន់អង្គរ។ ប្រធានក្រុមការងាររៀបចំពិព័រណ៍ និងជាមគ្គុទេសក៍...

ព័ត៌មានលំអិត

គ្រឹះស្ថានអប់រំឯកជនក្នុងខេត្តសៀមរាប ដាក់តាំងពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃនិស្សិត ជំរុញសិស្សានុសិស្សបន្តការសិក្សាដល់កម្រិតឧត្ដមសិក្សា

ពិព័រណ៌មុខជំនាញសិក្សា និងស្នាដៃរបស់និស្សិតចំនួន២៧ស្ដង់ ត្រូវបានរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីតម្រង់ទិស ដល់សិស្ស និស្សិត ក្នុងការជ្រើសរើសមុខជំនាញសិក្សារបស់ខ្លួន សម្រាប់យកទៅសិក្សាបន្ត ក្រោយពេលប្រលងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ តាមការឱ្យដឹងពី អ្នកស្រី ស សីលាង ប្រធានក្លឹបនិស្សិតស្ម័គ្រចិត្ដ...

ព័ត៌មានលំអិត

គម្រោង «ក្មេងស្រីដឹកនាំ» បានរួមចំណែក ឲ្យសម្រេចផែនការយុទ្ធសាស្រ្តនារីរតនៈទី៥

លោកជំទាវ សិន ណម ប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារ ខេត្តសៀមរាប មានប្រសាសន៍ថាគម្រោង «ក្មេងស្រីដឹកនាំ» ដែលបានផ្ដល់ចំណេះដឹងនិងបង្កើតភាពអង់អាចដល់ក្មេងស្រី ឲ្យពួកគេទទួលបានសិទ្ធិពេញលេញ ក្នុងការទទួលបានការអប់រំ សិទ្ធិសម្រេចចិត្ត អំពីជីវិតរបស់ពួកគេ និងមានឱកាស លើកឡើងអំពីបញ្ហាប្រឈម ដំណោះស្រាយ ដែលតែងតែកើតមានក្នុងសហគមន៍ ដែលនេះពិតជាបានរួមចំណែក ផែនការយុទ្ធសាស្រ្តនារីរតនៈទី៥...

ព័ត៌មានលំអិត

សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី មានដាក់តាំងបង្ហាញឧបករណ៍កីតម្បាញខ្មែរបន្ថែមទៀត

សារមន្ទីរវាយណភ័ណ្ឌប្រពៃណីអាស៊ី បាននាំយកកីតម្បាញចំនួន១ រួមទាំងអ័ក្សចំនួន២ ដែលជាឧបករណ៍សម្រាប់ផាត់សូត្រ ឬវែកសូត្រក្រោយស្រាវសូត្រចេញពីសំបុកនាង មកដាក់តាំងបង្ហាញដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនាស្វែងយល់ និងរួមចំណែកថែរក្សាឧបករណ៍តម្បាញខ្មែរ តាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៣មកម៉្លេះ។ នាយកស្តីទីនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីលោក សែន គឹមស៊ុន ឱ្យដឹងថាសមិទ្ធិផលដែលដាក់តាំងបង្ហាញនេះ ទទួលបានពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងអង្គការយូណេស្កូប្រចាំកម្ពុជា តាមរយៈមូលនិធិរបស់អង្គការ GIZ នៃប្រទេសអាល្លឺម៉ង់។ ឧបករណ៍កីតម្បាញសម្រាប់ត្បាញសូត្រ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប បង្ហាញការលើកទឹកចិត្ត និងគាំទ្រដល់ ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣

  នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលយុវជនជាតិកម្ពុជា ក្រុងសៀមរាប មានរៀបចំការតាំងពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣ ដែលមាន សហគ្រិនចូលរួមប្រមាណ ៤០ដែលមានដាក់តាំងនូវផលិតផល និងសេវាកម្មក្នុងស្រុកចម្រុះ ជាពិសេសក្នុងខេត្តសៀមរាប។ តាមការដឹងពីលោក មាន លុជ្យ ប្រធានអង្គការលើកកម្ពស់យុវជន បង្ហាញថា ពិព័រណ៍សហគ្រិនអ្នកច្នៃប្រឌិតសៀមរាបលើកទី៣ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះ

នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកអំណោយជូនជនរងគ្រោះដោយសារគ្រាប់មិនទាន់ផ្ទុះម្នាក់ ដែលមានទីលំនៅភូមិរាជជម្ទុល ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ បុរសខាងលើ មានឈ្មោះ ព្រាល អ៊ិត អាយុ២៩ឆ្នាំ បានជួបគ្រោះថ្នាក់កាលពីថ្ងៃទី...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឲ្យថ្នាក់មូលដ្ឋានចូលរួមបន្ថែមទៀតក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ

ក្នុងគោលដៅលើកម្ពស់ការកសាងធនធានមនុស្ស អាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អាជ្ញាធរមូលដ្ឋានត្រូវខិតខំចូលរួមបន្ថែមទៀតក្នុងការលើកកម្ពស់វិស័យអប់រំ ឈានទៅលុបបំបាត់បញ្ហាប្រឈមដែលនៅសេសសល់។ មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០២១-២០២២ និងលើកទិសដៅឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ អភិបាលរងខេត្តសៀមរាប លោកស្រី ម៉ននី រង្សី...

ព័ត៌មានលំអិត

ឯកឧត្តម ឧកញ៉ា សៀង ណាំអញ្ជើញជាអធិបតីពិធីកាត់ខ្សែបូរនិង បញ្ចុះខ័ណ្ឌសីមាព្រះវិហារវត្តព្រះធាតុនៅឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

ព្រះវិហារវត្តព្រះសារីរិកធាតុ ហៅវត្តព្រះធាតុមានបណ្តោយ១៧មនិងទទឹង១២មកម្ពស់៦ម ស្ថិតក្នុងភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប មានអាយុកា១៥៣ឆ្នាំមកហើយនិងជាអារាមមួយសាងសង់លើបរិវេណប្រាសាទបុរាណដែលបានកសាងនៅចុងសតវត្សទី១៥។ គិតចាប់ពីកសាងវត្តមកដល់បច្ចុប្បន្នវត្តនេះ គេចាំបានថាមានចៅអធិការចំនួន២២អង្គមកហើយ។ ដោយសារវ័យចំណាស់ ព្រះវិហារត្រូវបានជួសជុលនិងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែង៣ឆ្នាំចុងក្រោយនេះ ព្រះចៅអធិការ គណៈកម្មការវត្តនិងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយបានជួសជុលនិងកែលម្អឡើងវិញចំណាយថវិកាអស់ជិត៤ម៉ឺនដុល្លារ និងបានធ្វើពីធីបុណ្យឆ្លងនិងបញ្ចុះខណ្ខសីម៉ា ក្រោមអធិបតីភាពឯកឧត្តម ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌល សៀមរាបនិង...

ព័ត៌មានលំអិត
Page 202 of 698 1 201 202 203 698

Recommended

សូម Like និង Follow ពួកយើង