នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តសៀមរាប មានរៀបចំពិធីប្រគល់កង់ដល់សិស្សមានជីវភាពខ្វះខាត មកពីសាលាបឋមសិក្សាចំនួន ១៨៣សាលា នៅទូទាំងខេត្ត សរុបចំនួន ១,០៣៥នាក់ ស្មើនឹង ១,០៣៥កង់ ពីអង្គការសុបិន្តសហគមន៍កម្ពុជា ដែលជាជំនួយពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្កាពួរ ដើម្បីសម្រួលការលំបាករបស់ពួកគេ ក្នុងការធ្វើដំណើរទៅសិក្សា នៅតាមសាលារៀន...
ព័ត៌មានលំអិតក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វេណូ អាត់សុស៊ី (Ueno Atsushi) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្វែងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលនឹងចំណាយថវិកាប្រមាណ២,៤៥៤លានយេន ឬប្រហាក់ប្រហែលនឹង ១៨លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ហេង រតនា...
ព័ត៌មានលំអិតនៅល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានរៀបចំពិធីពុទ្ធាភិសេក ព្រះពុទ្ធបដិមា កម្ពស់ ៣.៦ម៉ែត្រ និង រូបខ្លាមួយគូរ ធ្វើឡើងពីថ្ម ដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ធន វិមានច័ន្ទ...
ព័ត៌មានលំអិតការបង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុតាមរយ:សេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក។ កិច្ចពិភាក្សានេះ ធ្វើឡើងកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន។ឯកឧត្តម...
ព័ត៌មានលំអិតគម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចសហការតាមរយ:ការបញ្ជូនយុវជនក្រីក្រ និងងាយរងគ្រោះមកពីសហគមន៍នានា ដើម្បីមកទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ជាមួយអង្គការជីវិតនៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ លោក សុខ ថុល អភិបាលរងខេត្ត និងជាប្រធានគ្រប់គ្រងគម្រោងលាភ បានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្តាលជំនាញវិជ្ជាជីវ: និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាដល់សិក្ខាកាមជំនាញជួសជុលម៉ូតូ និងកាត់ដេរសំលៀកបំពាក់ ស្ថិតនៅភូមិក្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប...
ព័ត៌មានលំអិតឯកឧត្ដម គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា គម្រោងជួសជុលក្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ ឯកឧត្ដម គឹម សុធិន បញ្ជាក់ថា ការងារស្ថិតនៅជាប់ក្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់...
ព័ត៌មានលំអិតបើយោងទៅលើការសិក្សា បានបង្ហាញថា សំណល់ប្លាស្ទិកនៅក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ន មានប្រមាណ១២ប៊ីលានតោន និងអាចកើនឡើងដល់៣៤ប៊ីលានតោននាពេលខាងមុខ បើសិនជាមិនមានការទប់ស្កាត់។ បរិមាណសំណល់ប្លាស្ទិកនេះ វាច្រើនជាងបរិមាណត្រីនៅក្នុងមហាសមុទ្រទៅទៀត នេះបើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្រោយពិធីបើកវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣...
ព័ត៌មានលំអិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី3R និងសេដ្ឋកិច្ចចក្រា នៅខេត្តសៀមរាប ដែលវេទិកានេះ ផ្តោតទៅលើការកាត់បន្ថយការប្រើប្លាស្ទិក ការប្រើឡើងវិញនូវប្លាស្ទិក និងកែច្នៃយកមកប្រើប្រាស់ឡើងវិញ នូវសំណល់ប្លាស្ទិក ហៅកាត់ជា ភាសាអង់គ្លេសថា «3R» និង...
ព័ត៌មានលំអិតនារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាខេត្តសៀមរាប មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង លោក ទូច ម៉ាឡា ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទថ្មី ជំនួសលោក ខេង ញ៉ុល ផ្ទេរតួនាទីភារកិច្ចទៅក្រសួងអភិវឌ្ឍន៍ជនបទវិញ។ ពិធីប្រកាសនេះ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ...
ព័ត៌មានលំអិតក្រោមការគាំទ្រពីនាយកដ្ឋានអតីតយុទ្ធជន និងសុខុមាលភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិង រដ្ឋបាលខេត្តសៀមរាប អង្គការមនុស្សចាស់កម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំង និងការរៀបចំផែនការសកម្មភាព ចាប់ពីថ្ងៃទី៧ ដល់ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នៅខេត្តសៀមរាប ដែលមានសិក្ខាកាម ជាមន្ត្រីមន្ទីរ និងតំណាងពីមន្ទីរសង្គមកិច្ច មកពីរាជធានី-ខេត្តចំនួន ៨ រួមមាន ខេត្តបាត់ដំបង...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.