ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ករណីគ្រោះអគ្គីភ័យក្នុងខេត្តសៀមរាបឆ្នាំ២០២២ ថយចុះប្រមាណ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១

គិតត្រឹមឆ្នាំ២០២២ ករណីគ្រោះអគ្គីភ័យកើតឡើងក្នុងខេត្តសៀមរាប មានចំនួនសរុប ៣០ករណី បើធៀបនឹងឆ្នាំ២០២១ មានសរុបចំនួន ៥១ករណី ថយចុះប្រមាណ៤១ភាគរយ នេះបើតាមការឱ្យដឹងពី លោកវរសេនីយ៍ទោ អ៊ុន ភិរម្យ នាយរងការិយាល័យបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅក្នុងកម្មវិធីសន្ទនាមតិ ក្រោមកិច្ចពិភ្សាលើប្រធានបទ “វិធានការត្រៀមបង្ការនិងទប់ស្កាត់គ្រោះអគ្គីភ័យ” របស់មន្ទីព័ត៍មានខេត្តសៀមរាប នៅថ្ងៃទី៧...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បង្ហាញពីបច្ចេកទេសការថែទាំ និងអភិរក្សផលិតផលតម្បាញនៅក្នុងសារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ីនៅខេត្តសៀមរាប

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនៅក្នុងខេត្តសៀមរាប អាចជាសារមន្ទីរដំបូងគេនៃព្រះរាជាណាចក្រកម្ពុជា ដែលមានដាក់តាំងបង្ហាញរបស់ប្រើប្រាស់ផលិតចេញពីសរសៃសូត្រ សរសៃកប្បាស សរសៃអំបោះ សរសៃគ សំបកឈើ រោមសត្វ តាមបែបប្រពៃណីផ្សេងៗគ្នា រួមទាំងជាសម្លៀកបំពាក់សហសម័យ មកពីបណ្តាប្រទេសចំនួន៦ ដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេគង្គារ។ ផលិតផលធ្វើអំពីសូត្រ អំបោះរុក្ខជាតិ និងរោមសត្វ ដែលគេយកមកតាំងបង្ហាញទាំងនោះ មានដូចជាសម្លៀកបំពាក់ មួក ស្រោមដៃ-ជើង...

ព័ត៌មានលំអិត

ទន្លេស្ងួតបានចាប់ផ្តើមមានទឹកឡើងវិញ ក្រោយគោកទឹកជាច្រើនសតវត្សរ៍មកហើយ

បន្ទាប់ពីរងការខូចខាត និងរីងគោកដោយសារការបោះបង់ចោល និងមិនមានអ្នកថែទាំ រាប់សតវត្សរ៍មកហើយនោះ ពេលនេះទន្លេស្ងួតចាប់ផ្តើមមានទឹកឡើងវិញបន្ទាប់ពីមានការចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្តារស្រះបុរាណនេះ។ លោក ភឿន សុឃឹម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធបានឲ្យដឹងថា ទន្លេស្ងួតជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរ បានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ៤០០ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង ហើយនៅក្បែរនោះខាងកើតមានប្រាសាទព្រះខ័ន...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា រៀបចំកម្មវិធីដើរព្រៃលើកទី៥នៅតំបន់អង្គរ

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជានិងសភាយុវពាណិជ្ជករកម្ពុជាសាសៀមរាប ហៅកាត់ថា (JCI ) បានការសហការគាំទ្រពីរដ្ឋបាលខេត្តនិងអាជ្ញាធរជាតិអប្សរា បានរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ចាប់ពីម៉ោង៥ព្រឹកព្រលឹមរហូតដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំជាតិនៃ ចេ ស៊ី អាយ កម្ពុជា ថ្នាក់ដឹកនាំ និងសមាជិក ចេ...

ព័ត៌មានលំអិត

សិស្សានុសិស្សសម័យប្រឡងបាក់ឌុប ៥ធ្នូ ២០២២ អាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នបាន តាមប្រព័ន្ធអនឡាញ

យោងតាមសេចក្ដីជូនដំណឹងរួមរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្ដីពី ការដាក់ឱ្យប្រើប្រាស់ «វិញ្ញាបនបត្របណ្តោះអាសន្ននៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ verify.gov.kh»...

ព័ត៌មានលំអិត

មនុស្សជាច្រើនពាន់នាក់ ចូលរួមដង្ហែរក្បួនអបអរពិធីបុណ្យមាឃបូជានៅក្រុងសៀមរាប

ព្រះសង្ឃ និងពុទ្ធបរិស័ទ ក៏ដូចជាសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជា៣ពាន់អង្គនាក់ នៅក្រុងសៀមរាប កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែក្បួនប្រារព្ធពិធីបុណ្យមាឃបូជា ដើម្បីបង្ហាញដល់សាធារណ:ជនឲ្យបានដឹងពិធីបុណ្យមាឃបូជា ដែលមានសារៈសំខាន់នៅក្នុងព្រះពុទ្ធសាសនា និងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនា ឡើងក្នុងលោក ក៍ដូចជាផ្សព្វផ្សាយ ដល់ភ្ញៀវអន្តរជាតិឲ្យបានស្គាល់កាន់តែច្បាស់ ពីតម្លៃរបស់ព្រះសម្មាសម្ពុទ្ធ។ ការដង្ហែរក្បួនដោយថ្មើរជើងនៃប្រារព្ធពិធីបុណ្យមាឃបូជានេះ រៀបចំឡើងដោយព្រះចៅអធិការវត្ដដំណាក់...

ព័ត៌មានលំអិត

ក្រុមអ្នកស្រាវជ្រាវប្រទេសកូរ៉េ បណ្ដុះបណ្ដាលសមត្ថភាពការស្រាវជ្រាវប្រភពទឹកក្រោមដី នៅក្រុងអង្គរធំ

ក្រុមអ្នកជំនាញស្រាវជ្រាវផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភូមិសាស្ដ្រក្រោមដី បើកវគ្គបណ្ដុះបណ្ដាលសមត្ថភាពដល់មន្ដ្រីជំនាញនៃអាជ្ញាធរជាតិអបស្សរា ចំនួន១៥រូប ដើម្បីឲ្យមានសមត្ថភាពរុករកស្រាវជ្រាវផ្លូវទឹក និងហេដ្ឋារចនាសម្ព័ន្ធនានានៅក្រោមដីតាមរមណីយដ្ឋានបុរាណក្នុងតំបន់អង្គរ ។ ការបណ្ដុះបណ្ដាលនេះបានធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាបដែលមានសិក្ខាកាមចំនួន១៥នាក់ ចូលរួម។ លោក ជឿង ចេយុង (Jeoung Jae...

ព័ត៌មានលំអិត

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប នឹងរៀបចំកម្មវិធីដើរព្រៃលើកទី៥ នៅតំបន់អង្គរ 

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ខេត្តសៀមរាប ហៅកាត់ថា ចេ ស៊ី អាយ សៀមរាប (JCI SR) នឹងរៀបចំម្មវិធីវនយាត្រាលើកទី៥ ឬហៅថាការដើរព្រៃ ដែលកម្មវីធីនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ព្រឹកព្រលឹមរហូតដល់ម៉ោង ១២ថ្ងៃត្រង់ នៅទីតាំងក្នុងបរិវេណរមណីយដ្ឋានអង្គរខេត្តសៀមរាប។ «វនយាត្រា...

ព័ត៌មានលំអិត

វរសេនីយ៍ទោ សាន្ត ធី៖ “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”

ការងាររៀបចំសណ្ដាប់ធ្នាប់ក្នុងខេត្តសៀមរាប ហាក់នៅមានកម្រិតដោយសារប្រជាពលរដ្ឋភាគច្រើនខ្វះការចូលរួម និងនិងកងកម្លាំងនគរបាលសណ្ដាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពុំទាន់គ្រប់គោលដៅ សម្រាប់ខេត្តទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយនេះ។ ទោះជាយ៉ាងនេះក្ដី លោក វរសេនីយ៍ទោ សាន្ត ធី នាយរងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លើកឡើងថា “ប៉ូលីសសណ្ដាប់ធ្នាប់ គឺចេះទើស បើយើងមិនចេះទើស មិនមែនប៉ូលីសសណ្ដាប់ធ្នាប់ទេ”។ អញ្ជើញក្នុងកិច្ចពិភាក្សា ក្នុងកម្មវិធីសន្ទនាមតិ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការជួសជុលស៊ុមបង្អួច និងស៊ុមទ្វារទី២ ប្រាសាទព្រះគោ ដែលបាក់ដួលរលំ

ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា បានដំណើរការជួសជុលឡើងវិញ ស៊ុមបង្អួច និងស៊ុមទ្វារ នៃខ្លោងទ្វារទី២របស់ប្រាសាទព្រះគោដែលរងការខូចខាតធ្ងន់ធ្ងរ ដោយការបាក់ដួលរលំស្ទើរទាំងស្រុង។ លោក សារ៉ាយ គឹមហួល មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានឲ្យដឹងនៅព្រឹកថ្ងៃទី០២ ខែមករានេះថា ក្រុមអ្នកបច្ចេកទេស បានប្រមូលនូវបំណែកថ្មភក់ និងថ្មបាយក្រៀមដែលធ្លាក់បាក់បែកមកជួសជុលពង្រឹង និងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។...

ព័ត៌មានលំអិត
Page 206 of 698 1 205 206 207 698

Recommended

សូម Like និង Follow ពួកយើង