ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

វត្តព្រៃធុតង្គព្រះនិពាន្វ បើកអង្គធុតង្គវគ្គខ្លីលើកទី៣ ដើម្បីចម្រើនសមថៈវិបស្សនាកម្មដ្ឋាន

អង្គធុតង្គវគ្គខ្លីលើកទី៣ បានចាប់ផ្តើមដំណើរការ ដើម្បីបើកឱកាសដល់សិក្ខាកាមចូលរួមចំនួន១០០អង្គ/នាក់ បានចម្រើនសមថៈវិបស្សនាកម្មដ្ឋាន ដែលមានន័យថា បានចម្រើនការដុះខាត់សម្អាតចិត្ត។ អង្គធុតង្គនេះ បានធ្វើឡើងនៅក្នុងបរិវេណវត្តព្រៃធុតង្គ ព្រះនិពាន្វ ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការនិមន្តចូលរួមពីព្រះមហាវិមលធម្ម ពិន សែម រាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា...

ព័ត៌មានលំអិត

ការបើកដាក់ឲ្យដេញថ្លៃនៅមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់បានប្រព្រឹត្តិទៅដោយភាពប្រក្រតី

សៀមរាប៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលឃុំទាំង២ គឺរដ្ឋបាលឃុំស្វាយចេក ក្នុងស្រុកនគរធំ និងរដ្ឋបាលឃុំចាន់ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកការដេញថ្លៃមន្ទីរពេទ្យឃុំស្វាយចេក ១ខ្នង និងធ្វើប្រឡាយ ១ខ្សែ ស្ថិតនៅក្នុងឃុំចាន់សរបស់រដ្ឋបាលឃុំសង្កាត់ ដោយមានគណៈកម្មការលទ្ធកម្មឃុំទាំង២ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់បានចូលរួមផងដែរ។ កិច្ចលទ្ធកម្មគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២២នេះ គឺចាប់ផ្តើមទទួលសំណើរដេញថ្លៃនៅម៉ោង ០៩:០០នាទីព្រឹក...

ព័ត៌មានលំអិត

ពលរដ្ឋនៅស្រុកពួក ចូលរួមថវិកាគ្នាសាងសង់ផ្លូវមួយខ្សែ ដើម្បីងាយស្រួលធ្វើចរាចរណ៍

ប្រជាពលរដ្ឋ និងមេភូមិពួកចាស់ ឃុំពួក ស្រុកពួក បានអំពាវដល់សប្បុរសជន ឱ្យជួយឧបត្ថម្ភថិកា សាងសង់ផ្លូវមួយខ្សែ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម ព្រមទាំងជួយសម្រួលផ្លូវទឹក សម្រាប់ធ្វើកកសិកម្មរបស់ពួកគាត់ ខណៈដែលផ្លូវនេះ ជាផ្លូវរទេះគោ មានភាពតូចចង្អៀតពិបាកធ្វើដំណើរ។ លោក ព្រហ្ម មេត្ដា ជាអ្នកមើលការខុសត្រូវ និងជាសប្បុរសជនមួយរូប លោកបានឱ្យដឹងថា...

ព័ត៌មានលំអិត

អ្នកទេសចរបង្ហាញការពេញចិត្ដ ចំពោះការកែលំអរសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប ត្រៀមពិធីឆ្លងឆ្នាំសកលនាពេលខាងមុខ

អ្នកទេសចរមកពីខេត្ដកំពង់ធំ និងខេត្ដបន្ទាយមានជ័យ ដែលមកកំសាន្តក្នុងខេត្តសៀមរាប បានបង្ហាញការពេញចិត្ត និងកោតសរសើរ ដល់អាជ្ញាធរខេត្ដសៀមរាប ក្នុងការតុបតែលំអរតាមដងផ្លូវ និងកន្លែងកំសាន្តមួយចំនួន ដែលពោរពេញទៅដោយភ្លើងពណ៌ ការបង្កើតកម្មវិធីកំសាន្ដជាច្រើន ដូចជាជិះទូកកំសាន្ដនៅក្នុងស្ទឹង ការប្រគំតន្ដ្រី ការតាំងពិព័រណ៌ម្ហូបអាហារ ជាមួយនឹងផ្លូវថ្នល់ដ៏មានភាពស្រស់ស្អាត ទាក់ទាញអ្នកទេសចរខុសប្លែកពីឆ្នាំមុនៗ។ ពួកគាត់បន្តថា មិនត្រឹមតែប៉ុណ្ណោះសម្រាប់ពិធីអបអរឆ្នាំថ្មីនេះ ហាក់មានសណ្ឋានភាពធំជាងឆ្នាំមុនៗ ហើយមានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បន្តបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៦ ដែលជាគោលដៅចុងក្រោយ សម្រាប់ក្រុងសៀមរាប និងស្រុកពួក ក្នុងបរិវេណសាលាក្រុងសៀមរាប ក្រោមវត្តមាន ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ឹង...

ព័ត៌មានលំអិត

មន្ត្រីជាន់ខ្ពស់អង្គការសកម្មភាពដើម្បីកុមារ បង្ហាញថាគិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញបានកើនឡើងដល់ជាង ២៩លានករណី

យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិសម្រាប់កុមារបាត់ខ្លួន និងត្រូវបានកេងប្រវ័ញ្ច (NCMEC) របស់សហរដ្ឋអាមេរិកបានបង្ហាញថា គិតត្រឹមឆ្នាំ២០២១ នៅទូទាំងពិភពលោក ករណីកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ មានចំនួនកើនឡើងដល់ជាង ២៩,៣លានករណី ឬកើន៣៥% ធៀបនឹងឆ្នាំ២០២០ ក្នុងនោះ ៨១% នៃកុមាររងគ្រោះពីរូបភាពរំលោភបំពានផ្លូវភេទ មានអាយុពី ៣ ទៅ ១៣ឆ្នាំ, ១%ជាកុមារមានអាយុក្រោម ២ឆ្នាំ...

ព័ត៌មានលំអិត

ប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ជំរុញដល់គ្រូបង្វឹក កីឡាករកីឡាការិនី និងគណៈកម្មការ បន្តពង្រឹងសមត្ថភាពបន្ថែម ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាឆ្នាំ២០២៣

ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម (SEA Games 32) នាឆ្នាំ២០២៣ ខាងមុខនេះ ទាំងគ្រូបង្វឹក កីឡាករកីឡាការិនី មន្ត្រីរៀបចំការប្រកួតទាំងអស់ ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការប្រកួតគ្រប់កម្រិតទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេសត្រូវបន្តជម្រុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពឱ្យបានច្រើន នៅតាមបណ្តាក្លិប-សមាគម នៅទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ...

ព័ត៌មានលំអិត

សម្តេចព្រះអគ្គសង្ឃរាជធិបតីគតិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តយាងស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្មព្រះមហាវិមលធម្ម ពិន សែម

សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះសង្ឃរាជ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តយាងជាអធិបតី ក្នុងពិធីស្រោចព្រះសុគន្ធវារី ចម្រើនព្រះជន្ម ៨៣វស្សា ឈានចូល ៨៤វស្សា ប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក សមាជិកថេរសភាក្នុងព្រះពុទ្ធសាសនា...

ព័ត៌មានលំអិត

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ

រដ្ឋបាលខេត្តសៀមរាប បានបន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៥ សម្រាប់ស្រុកជីក្រែង និងស្រុកស្វាយលើ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមវត្តមានឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្ដម...

ព័ត៌មានលំអិត

ព្រឹត្តិការណ៍ប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ ត្រូវបានចាប់ផ្ដើមហើយជាមួយកីឡាករ កីឡាការិនីសរុប ២៨៧នាក់

សហព័ន្ធខ្មែរកីឡាទោចក្រយាន និងអាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯក ឆ្នាំ២០២២ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន រួមនឹងវត្តមានលោក យុន លីណេ អភិបាលរងខេត្ត និងវត្តមានឯកឧត្តម លោកជំទាវ លោក...

ព័ត៌មានលំអិត
Page 215 of 699 1 214 215 216 699

Recommended

សូម Like និង Follow ពួកយើង