សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យក្រុមការងារ និងក្រុមហ៊ុនសាងសង់អគាររដ្ឋបាលថ្មី របស់រដ្ឋសភា ដែលជាជំនួយរបស់ប្រទេសវៀតណាម ធ្វើបទបង្ហាញពីវឌ្ឍនភាពការសាងសង់ដែលបានអនុវត្តកន្លងមក។ សំណង់អគាររដ្ឋបាលថ្មី ដែលជាជំនួយរបស់ប្រទេសវៀតណាម ក្នុងទឹកប្រាក់ចំនួន២៥លានដុល្លារ បានផ្តើមបើកការដ្ឋានសាងសង់ផ្លូវការកាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប អង្គការA21 បានប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្ស ដោយសហការជាមួយគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស។ ពិធីធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា...
ព័ត៌មានលំអិតក្រុមការងារនៃក្រសួងផែនការ បានមមាញឹកបន្ដធ្វើបណ្ណសមធម៌ដំណាក់កាលទី២ ដល់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប។យុទ្ធនាការជំហ៊ានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់បណ្ណសមធម៌។ ឯកឧត្ដម ផេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ មានប្រសាសន៍ថា ការផ្ដល់បណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន១៨៥៣គ្រួសារ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់...
ព័ត៌មានលំអិតយោងតាមស្ថិតិរបស់អង្គការអន្តរជាតិផ្នែកការងារ សហគ្រាសធុនតូច និងមធ្យម (SMEs) មានភាគច្រើនបំផុតនៅលើពិភពលោក ជាមួយនោះសម្រាប់តំបន់អាស៊ានសហគ្រាសធុនតូច និងមធ្យមយ៉ាងហោចណាស់ ៩៧ភាគរយ នៃសហគ្រាសសរុបក្នុងតំបន់ បានប្រើប្រាស់កម្លាំងពលកម្មប្រមាណពី ៦០ភាគរយ ដល់៨០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងតំបន់ផងដែរ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកសិក្ខាសាលា ការចងក្រងឯកសារនៃឧត្តមានុវត្តន៍...
ព័ត៌មានលំអិតកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ សមត្ថកិច្ចនៃប្រទេសកម្ពុជា បានរំដោះជនបរទេសចំនួន ៧៥នាក់ ចេញពីកាស៊ីណូមួយកន្លែងស្ថិតក្នុងខេត្ដឧត្ដរមានជ័យ ដែលតាមការប៉ាន់ស្មានបឋម ពួកគេអាចត្រូវបានជួញដូរមកពីក្រៅប្រទេស ក្រោមរូបភាពផ្ដល់ប្រាក់កម្រៃការងារខ្ពស់នៅកម្ពុជា។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស បង្ហាញថា ជនបរទេសទាំងនោះមកពីប្រទេសវៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៃការចូលសោយទិវង្គតរបស់ព្រះអង្គ នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម អ៊ាន ឃុន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម ខេត្តសៀមរាប បានបើកវេទិការសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ស្ថិតក្នុងបរិវេនវត្តប្រាសាទបន្ទាយស្រី ក្នុងឃុំដំដែក ស្រុកសូទ្រនិគម ធ្វើក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម លោកអភិបាលស្រុកសូទ្រនិគម រួមនឹងលោកលោកស្រីតំណាងមន្ទីរអង្គភាពស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានជាច្រើនរូប។...
ព័ត៌មានលំអិតប្រជាពលរដ្ឋជាច្រើនកុះករ បានសម្ដែងការសប្បាយរីករាយក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានរៀបចំឡើងដោយ ព្រះសង្ឃវត្ដអារញ្ញសាគរ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិដែលមានតាំងពីយូរលង់។ ពួកគាត់បានលើកឡើងថា ពិធីប្រណាំងទូកបែបលក្ខណៈប្រពៃណីខ្នាតតូច បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារពីការបង្កើតការលក់ដូរនៅក្នុងពិធី។ ចំពោះការបង្កើតកម្មវិធីសប្បាយៗនេះបង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ-១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះបានបង្ហាញថា...
ព័ត៌មានលំអិតថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីស្នំ និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.