តំណាងរាជរដ្ឋាភិបាល និងអង្គការដៃគូ បញ្ជាក់ថា អំពើហិង្សាលើកុមារគ្រប់ទម្រង់ បានបង្កផលវិបាកធ្ងន់ធ្ងរដល់សង្គមជាតិ និងប៉ះពាល់ស្ទើរពេញមួយជីវិតរបស់ជនរងគ្រោះ ដែលនេះជាសកម្មភាពដែលមិនអាចអត់ឱនឱ្យបាន ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកយុទ្ធនាការ”គ្រួសាររឹងមាំ” ការលើកកម្ពស់ការយល់ដឹង ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារដោយមិនមិនចាំបាច់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ក្នុងក្រុងសៀមរាប។ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី...
ព័ត៌មានលំអិតនៅរាត្រីពេញបូរមី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃចេញព្រះវស្សា ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពលរដ្ឋតាមភូមិនានា ចំណុះជើងវត្តអារញ្ញសាគរ ក្នុងក្រុងសៀមរាប បានមូលមតិគ្នារៀបចំនូវពិធីដង្ហែសង្ឃឹកប្រទីបជ្វាលា ទៅកាន់ចុងទឹកក្បែរភូមិសាស្ត្របឹងទន្លេសាប បន្ទាប់ពីពិធីនេះ ត្រូវបានអាក់ខានអស់មួយរយៈមកហើយដោយសារតែវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តែយ៉ាងណាជារៀងរាល់ឆ្នាំគណៈកម្មការ និងចៅអធិការវត្តមួយចំនួន ក្នុងក្រុងសៀមរាប នៅតែបន្តរៀបចំពិធីនេះបង្ក្រប់កិច្ចទៅតាមទំនៀម ប៉ុន្តែមិនបានរៀបពិធីដង្ហែដូចពេលនេះឡើយ។...
ព័ត៌មានលំអិតប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបង្ហាញថា ទេសចរវត្តអារាមជាផលិតផលទេសចរណ៍មួយ ដែលភ្ញៀវទេសចរបរទេសមានការចាប់អារម្មណ៍ ក្រៅពីប្រាសាទបុរាណនានានៅក្នុងខេត្ត លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញយ៉ាងពេញលេញនោះ ឥឡូវនេះ យើងចាប់ផ្តើមឃើញភ្ញៀវបរទេសហូរចូលមកទស្សនាកម្ពុជា ជាបន្តបន្ទាប់ ជាពិសេសនៅខេត្តសៀមរាបតែម្តង។ ជាក់ស្តែង នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទទួលបានជើងហោះហើរចាប់ពី១០ជើង ទៅ១២ជើង...
ព័ត៌មានលំអិតសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានប្រារព្ធពិធីសូត្រមន្តបុណ្យកឋិនទាន នៅភូមិគ្រឹះក្នុងរាជធានីភ្នំពេញ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចំាព្រះវស្សាអស់កាលត្រីមាស នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ ក្នុងវត្តចំនួន៩ គឺវត្តសុណ្ណរាម វត្តបុទុមព្រឹក...
ព័ត៌មានលំអិតអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងប្រឹងប្រែងជួយសង្គ្រោះប្រាសាទបុរាណមួយនេះ ដើម្បីឱ្យគេចផុតពីការបាត់បង់ទៅថ្ងៃមុខ តាមរយៈមធ្យោបាយជួយសង្រ្គោះបន្ទាន់ដោយប្រើប្រាស់បច្ចេកទេសទល់ទ្រ និងជួសជុលពង្រឹងរចនាសម្ពន្ធឥដ្ឋដោយផ្នែកៗ។ លោក តាន់ សុផល អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះថា សំណង់ប្រាសាទខ្នារផ្ទោលនេះ ជាមរតកបេតិកភណ្ឌជាតិមានតម្លៃខ្លាំង ដែលត្រូវយកចិត្តទុកដាក់ថែរក្សា និងការពារកម្រិតខ្ពស់ ព្រោះវាកំពុងស្ថិតនៅរូបរាងច្បាស់លាស់ដែលអាចឱ្យភ្ញៀវទេសចរទស្សនា និងស្វែងយល់បានច្បាស់អំពីសំណង់ស្ថាបត្យកម្មខ្មែរ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ រដ្ឋបាលឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប បានចេញសេក្តីបំភ្លឺមួយជូនដល់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមឲ្យបានជ្រាបថា៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានហ្វេសប៊ុកផេក(Facebook Pages) ឈ្មោះខ្មែរថ្ងៃនេះ និងឈ្មោះដំណឹងក្នុងស្រុក ដែលបានធ្វើការបង្ហោះចុះផ្សាយ រូបភាពវីឌីអូអត្ថាធិប្បាយមិនប្រក្រតីនូវព័ត៌មានមិនពិត ទៅលើកិច្ចប្រជុំបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ...
ព័ត៌មានលំអិតមន្ដ្រីជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ខ្លោងទ្វារតាកាវ ខាងលិចប្រាសាទបាយ័ន នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មីមួយទៀត បន្ទាប់ពីការជួសជុលរួចរាល់ ខណៈដែលក្លោងទ្វារផ្សេងទៀតនៃប្រាសាទក្រុងអង្គរធំ បាននឹងកំពុងទាក់ទាញអ្នកទេសចរជាហូរហែរ។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាងអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល...
ព័ត៌មានលំអិតប្រជាពលរដ្ឋរស់នៅភូមិទាំង៦ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនតម្រូវឱ្យរុះរើសំណង់ ឬលំនៅឋានឡើង ប៉ុន្តែប្រជាពលរដ្ឋ មិនត្រូវបានអនុញ្ញាតឱ្យសាងសង់សំណង់ខុសច្បាប់ថ្មី និងលក់ដីទៅបុគ្គលដទៃឡើយ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅឃុំព្រះដាក់ ព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២នេះ។ ឯកឧត្តម...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង លោកជំទាវ អ៊ុន វុនលី សៀង ណាំ អមដំណើរដោយ អស់លោក លោកស្រី ក្រុមការងារខេត្ត និងអាជ្ញាធរស្រុកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចពិជ័យសេនាទៀ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤១ ក្នុងឆ្នាំទី៤ នៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្តសៀមរាប និងមានការអញ្ជើញចូលរួមរបស់លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.