រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំ លើកទី៨ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៩៣រូប។ របៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ មានចំនួន...
ព័ត៌មានលំអិតប្រជាពលរដ្ឋភាគច្រើន ក្នុងចំណោមអ្នកដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក កាលពី៥ឆ្នាំមុន ពួកគាត់មានអារម្មណ៍ស្រស់ស្រាយ ជាងការរស់នៅក្នុងតំបន់អង្គរ ខណៈដែលជីវភាពរស់នៅប្រចាំថ្ងៃ ក៏ហាក់ដូចជាគ្រាន់បើជាងដែរ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម។ ពួកគាត់បានលើកឡើងថា កាលពី ៥ឆ្នាំមុន ពួកគាត់ធ្លាប់រស់នៅក្នុងតំបន់អង្គរ នៅលើផ្ទៃដីលំនៅដ្ឋានទំហំតូចចង្អៀត ហើយគ្មានដីសម្រាប់ធ្វើកសិកម្មចិញ្ចឹមជីវិតទេ។ ជារៀងរាល់ថ្ងៃគាត់ទីពឹងតែលើការងារជាងសំណង់ប៉ុណ្ណោះ ដើម្បីរកកម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។ ប៉ុន្ដែដោយសារជីវភាពក៏ពិបាក ហើយការរស់នៅក្នុងតំបន់ការពារអង្គរក៏ពិបាក ក្រុមគ្រួសាររបស់ពួកគាត់បានស្ម័គ្រចិត្ត...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំការងារត្រីមាសទី៣ ឆ្នាំ២០២២ ដែលដឹកនាំកិច្ចប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូបចូលរួម។ កិច្ចប្រជុំនាពេលនេះដើម្បីពិនិត្យទៅលើកំណត់ហេតុ...
ព័ត៌មានលំអិតប្រជាពលរដ្ឋនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប សម្ដែងការសប្បាយចិត្ដ និងថ្លែងអំណគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈថវិកា និងផ្ដល់ប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ដែលប្រជាពលរដ្ឋដែលមករស់នៅក្នុងតំពន់នេះ ខណៈដែលពួកគាត់កំពុងជួបការលំបាកលើជីវភាពគ្រួសារ បន្ទាប់ពីចាកចេញពីលំនៅឋានមិនរៀបរយនៅក្រុងសៀមរាប ទៅនៅភូមិធម្មជាតិរុនតាឯកនេះ។ ពួកគាត់បានលើកឡើងថា ប័ណ្ណក្រីក្រនេះ បានបង្ហាញថា សម្ដេចតេជោ ហ៊ុន...
ព័ត៌មានលំអិតលោកគ្រូអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក បានសម្ដែងនូវការរីករាយបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបង្កើតសាលារៀនបន្ថែមក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី រហូតដល់កំរិតវិទ្យាល័យ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស បន្ទាប់ពីសិស្សានុសិស្សបានផ្លាស់ប្ដូរសាលាចេញពីក្រុងសៀមរាប។ លោក ហ៊ីង ហ៊ីម គណៈគ្រប់គ្រងសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន រុនតាឯក ស្រុកបន្ទាយស្រី បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញានេះថា...
ព័ត៌មានលំអិតនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អង្គការស្លាបព្រាកម្ពុជាបានរៀបចំពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា វគ្គសិក្សាឆ្នាំ២០២១-២០២២ ដល់សិក្ខាកាមជំនាន់ទី១ ចំនួន ៥០រូបក្នុងខេត្តសៀមរាប ដែលបានបញ្ចប់វគ្គសិក្សាអស់រយៈពេលពេញមួយឆ្នាំដោយជោគជ័យ លើជំនាញផ្នែកគេហកិច្ច សេវាកម្មអាហារ និងភេសជ្ជៈ ជំនាញចុងភៅ ជំនាញឆុងកាហ្វេ ព្រមទាំងចំណេះដឹងមួយចំនួនទៀត។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាប្រជុំផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីការគ្រប់គ្រងសំរាម សំំណល់រឹងនៅតំបន់អភិវឌ្ឍន៍ ”ភូមិធម្មជាតិរុនតាឯក” ដែលមានប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរចូលរួមចំនួន ៣០០នាក់ មកពីភូមិទក្សិណត្បូង ភូមិទក្សិណជើង ភូមិមណ្ឌល៣ និងភូមិត្រពាំងសេះ។ ថ្លែងក្នុងសិក្ខាសាលានោះ ឯកឧត្តម...
ព័ត៌មានលំអិតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប និងឥណ្ឌា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានសម្ពោធព្រះគណេស និងរូបសំណាកលោក ធារូវ៉ាលលូវើរ ទស្សនវិទូឥណ្ឌា និងបានប្រសិទ្ធិនាមទីតាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាបនេះ ជាសួនច្បារមិត្តភាពកម្ពុជា-ឥណ្ឌា។ ពិធីសម្ពោធនេះ មានការចូលរួមពីសំណាក់លោកជំទាវ ចន្ទីរ៉ា ព្រីយ៉ាងហ្គា រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន សិល្បៈ...
ព័ត៌មានលំអិតក្រោយស្ម័គ្រចិត្តរុះរើលំនៅឋាន និងចាកចេញពីស្ទឹងសៀមរាប កាលពីដើមឆ្នាំ២០២១ ដើម្បីចូលរួមអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត ប្រកបដោយសោភ័ណភាពប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរមកទស្សនាឱ្យបានជាអតិបរិមាក្រោយពីបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ប្រជាពលរដ្ឋនៅតាមមាត់ស្ទឹងសៀមរាប បានទទួលយកគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយចាប់ឆ្នោតរើសទីតាំងដីឡូត៍ថ្មី ទំហំ២០ គុណនឹង ៣០ម៉ែត្រ ស្ថិតនៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ សាលារៀន អណ្ដូងទឹក និងប្រព័ន្ធភ្លើងជាដើម។...
ព័ត៌មានលំអិតគិតដល់ដំណាច់ឆ្នាំ២០២២ខាងមុខនេះ ក្រសួងទេសចរណ៍ព្យាករណ៍ថា ប្រទេសកម្ពុជាអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១លាន ៥០ម៉ឹននាក់ ទៅដល់ ២លាននាក់ ខណៈក្នុងរយៈពេល៨ខែនេះ កម្ពុជា ទទួលបានអ្នកទេសចរណ៍បរទេសប្រមាណជិត ១លាននាក់រួចទៅហើយ ទន្ទឹមនោះ ទេសចរផ្ទៃក្នុងក៏នឹងអាចកើនពី១០ ទៅ១១លាននាក់ផងដែរ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.