ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

គណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២

លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអពើជួញដូរមនុស្ស (គ.ខ.ប.ជ) នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំបើកកិច្ចប្រជុំ ប្រចាំខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដាននូវរាល់ការអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សពេញ។ កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមការដឹកនាំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ ដោយមានការចូលរួមពី...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរមួយចំនួន បង្ហាញការគាំទ្រ និងពេញចិត្ដចំពោះការរៀបចំដីលំនៅឋានថ្មីជូនពួកគាត់

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញការពេញចិត្ត និងផ្ដល់កិច្ចសហការល្អ ជាមួយក្រុមការងារតម្រង់ទិស ក្នុងការវាស់វែងកំណត់ព្រំដីរបស់ខ្លួន ដែលបានស្នាក់នៅកន្លងមក ជាពិសេសពួកគាត់ក៏បង្ហាញការពេញចិត្តចំពោះទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំឲ្យពួកគាត់ សម្រាប់ជាការសាងសង់លំនៅដ្ឋានថ្មី ដែលជាការដោះដូរចេញពីតំបន់ឧទ្យានអង្គរ។   ប្រជាពលរដ្ឋ រស់នៅក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ជាប់នឹងតំបន់បារាណ៍ខាងលិច នៅថ្ងៃទី២៣ ខែសីហា បានលើកឡើងថា ពួកគាត់រស់នៅក្នុងភូមិនេះ តាមរយៈការផ្ទេរកេរមរតកដីធ្លីពីឪពុកម្ដាយក្រោយឆ្នាំ១៩៧៩...

ព័ត៌មានលំអិត

ប្រជាពលរដ្ឋចំនួន២៣គ្រួសារ នៅសង្កាត់សាលាកំរើក ទទួលបានស្បៀងអាហារ និងសម្ភារ:ផ្ទះបាយ ពីព្រះសង្ឃ និងគណ:កម្មការវត្តដំណាក់ចូលរួមរំលែកការលំបាក ក្នុងជីវភាពប្រចាំថ្ងៃ !

នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ព្រះគ្រូធម្មវិសុទ្ឋិរង្សី ឡាច ចន្ថា ចៅអធិការវត្តដំណាក់ រួមជាមួយគណ:កម្មការវត្ត ដឹកនាំដោយមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ង៉ែត យ៉ិន ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះសមុហ៍គណខេត្ត ព្រះរាជាគណ: ព្រះចៅអធិការវត្តមួយចំនួនក្នុងក្រុងសៀមរាប និងលោក សាម ឡន ចៅសង្កាត់សាលាកំរើករួមជាមួយក្រុមការងារសង្កាត់ផងដែរ...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យគណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឡេ ហាយជុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ឯកឧត្តម ឡេ ហាយជុង...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គាំទ្របេសកកម្ម និងតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមរដ្ឋសភាកម្ពុជាបានគាំទ្របេសកកម្មនិងតួនាទីរបស់អង្គការសហប្រជាជាតិ ជាពិសេសតួនាទីរបស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងការពង្រឹងសាមគ្គីភាព រក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ព្រមទាំងការដោះស្រាយបញ្ហាវិវាទ និងជម្លោះនានា ដែលកំពុងកើតមាននៅទូទាំងសកលលោក។ សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាត លើកទី៧៦ នៃអង្គការសហប្រជាជាតិ...

ព័ត៌មានលំអិត

កិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត

នៅព្រឹកថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្តសៀមរាប ប្រចាំខែសីហា ឆ្នាំ២០២២ ដឹកនាំរបស់លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារខេត្ត ដោយមានការចូលរួមពីលោក លោកស្រី...

ព័ត៌មានលំអិត

តំបន់សៀមរាបថ្មី នឹងចូលរួមទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តសៀមរាបប្រមាណ ៧លាននាក់នៅឆ្នាំ២០៣៥

ថ្លែងនៅខេត្តសៀមរាប កាលពីចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍លើកឡើងថា រាជរដ្ឋាភិបាលបានដាក់គោលដៅសម្រាប់ខេត្តសៀមរាបនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០៣៥ ដោយផ្អែកលើគោលដៅទេសចរណ៍ទាំង៦របស់ខេត្តមួយនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថាទោះបីពុំមានវិបត្តិកូវីដ១៩ ខេត្តសៀមរាប ក៏អាចផ្ទុកភ្ញៀវទេសចរណ៍បានដល់៧លាននាក់នោះដែរ។ ឯកឧត្តម បន្ថែមថា នេះដោយសារតែ ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ ដែលមានការការពារហ្មត់ចត់ និងមិនអាចអភិវឌ្ឍន៍តាមការចង់បាននោះទេ។ ឯកឧត្តមរដ្ឋមន្ត្រី...

ព័ត៌មានលំអិត

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដាំដើមឈើ និងសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ

នៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំឯកឧត្តមអស់លោកលោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ដ្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងបរិក្ខារមួយចំនួនជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងឈរជើងសម្អាតដី ដើម្បីរៀបចំដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ ក្នុងស្រុកបាទី...

ព័ត៌មានលំអិត

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប បើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ មកពីតាមសណ្ឋាគារ និងភោជនីយដ្ឋាន

នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារប៉ាស៊ីហ្វីក ខេត្តសៀមរាប មានបើកវគ្គបណ្ដុះបណ្ដាលបំប៉នសមត្ថភាពជំនាញដល់និយោជិតក្នុងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ ជូនដល់បុគ្គលិកមកពីតាមបណ្ដាសណ្ឋាគារ និងភោជនីដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបសរុបចំនួន ១២០នាក់។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល ១២ថ្ងៃនេះ រៀបចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប និងទទួលបានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ។ លោកបណ្ឌិត ម៉ប់ ស៊ីនួន...

ព័ត៌មានលំអិត

សមាគមទេសចរណ៍CATA ពង្រឹងជំនាញវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប !

សមាគមទេសចរណ៍កម្ពុជា CATA បានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលពង្រឹងជំនាញ ដែលមានស្រាប់ក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដល់ប្រតិបត្ដិករទេសចរណ៍ ក្នុងខេត្តសៀមរាប ដើម្បីស្តារឡើងវិញវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។ វគ្គបណ្ដុះបណ្ដាលនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែសីហាឆ្នាំ២០២២ខាងមុខនេះ នាខេត្ដសៀមរាប ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA មានប្រសាសន៍នៅក្នុងពិធីបើកបណ្ដុះបណ្ដាលកាលថ្ងៃទី១៩...

ព័ត៌មានលំអិត
Page 245 of 699 1 244 245 246 699

Recommended

សូម Like និង Follow ពួកយើង