តាមការប៉ាន់ស្មាន រហូតដល់ដំណាច់ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១លាននាក់ ឬអាចច្រើនជាងនេះ ហើយនឹងប្រមាណ ២លាននាក់ នៅក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “វគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈសម្រាប់ខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យ” នៅខេត្តសៀមរាប ថ្ងៃទី១៩ខែសីហាឆ្នាំ២០២២។...
ព័ត៌មានលំអិតវគ្គបណ្ដុះបណ្ដាលស្ដីពីកាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដែលរៀនចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៤២នាក់ មកពី២១គ្រឹះសា្ថនសិក្សាក្នុងខេត្តសៀមរាប ដែលវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ២ថ្ងៃគឺ ថ្ងៃទី១៧ និង១៨ ខែសីហា ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ជាស្ថាពរ។ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងនេះ...
ព័ត៌មានលំអិតលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសហការី នាំយកអំណោយមួយចំនួន ទៅប្រគល់ជូនគ្រួសារសពកុមារ ២នាក់បងប្អូនបង្កើត ដែលបានស្លាប់ដោយសារលងទឹកប្រឡាយ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ស្ថិតក្នុងនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្នុងឱកាសនោះ...
ព័ត៌មានលំអិតក្រោយឆ្លងកាត់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរអស់រយៈពេល ៨ខែ របស់គម្រោងសមាគមជីវិត និងក្តីសង្ឃឹម ក្រោមការជួយឧបត្ថម្ភពីសណ្ឋាគារផាកហៃយ៉ាត់ ក្នុងខេត្តសៀមរាប សិក្ខាកាមជាស្រ្តីចំនួន ២១នាក់ មកពីស្រុកមួយចំនួន ក្នុងខេត្តសៀមរាប ត្រូវបានទទួលវិញ្ញាបណ្ឌបត្របញ្ជាក់ការសិក្សា និងម៉ាស៊ីនដេរ ម្នាក់មួយគ្រឿង ដែលវគ្គបណ្តុះបណ្តាលនេះ បានរៀបចំពីធិបិទនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅក្នុងបរិវេណវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងខេត្តសៀមរាប។...
ព័ត៌មានលំអិតក្រុមមន្ត្រីពាក់ព័ន្ធចំនួន ៧៧៩នាក់ មកពីក្រសួងស្ថាប័នចំនួន៣ ដែលចែកចេញជា ៣២ក្រុម ក្នុងនោះមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩នាក់ ,មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ចំនួន ២៣២នាក់ និងមន្ត្រីរបស់រដ្ឋបាលខេត្តសៀមរាបចំនួន ១០៨រូប នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋមានជីវភាពក្រីក្រចំនួន ២០គ្រួសារ រស់នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប បានទទួលអំណោយពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់មួយចំនួនទៀត បានបញ្ជាក់ដោយជំហរយ៉ាងតឹងរ៉ឹងថា ចាប់ពីថ្ងៃនេះទៅសូមប្រជាពលរដ្ឋឈប់យល់ច្រឡំ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងមិនពិនិត្យ ឬក៏ធ្វើការឆ្វៀលដី...
ព័ត៌មានលំអិតសំណង់ខុសច្បាប់ប្រមាណជិត៤០០សំណង់ ត្រូវបានគេលួចសាងសង់ នៅក្នុងរមណីយដ្ឋានអង្គរ ក្នុងរយៈពេលបីខែចុងក្រោយ នេះបើយោងតាមរបាយការណណ៍របស់អាជ្ញាធរជាតិអប្សរា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ លើកឡើងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា...
ព័ត៌មានលំអិតមន្ទីរផែនការខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំណែនាំពីការធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ឆ្នាំ២០២២ ដើម្បីធ្វើការពិនិត្យ និងណែនាំបន្ថែមពីការប្រមូលទិន្នន័យធ្វើបច្ចុប្បន្នភាពទិន្នន័យសហគមន៍ ដែលកិច្ចប្រជុំនេះធ្វើឡើងដោយមានការចូលរួមពីលោកប្រធានមន្ទីរ លោកលោកស្រីអភិបាលរងក្រុងស្រុក តំនាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រួមនឹងតំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលក្នុងខេត្តមួយចំនួនទៀត។ មានប្រសាសន៍ក្នុងឱកាសនោះ លោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានបញ្ជាក់ថា...
ព័ត៌មានលំអិតនៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ មានបើកកិច្ចប្រជុំស្តីពីការចុះធ្វើអត្តសញ្ញាណប្រជាពលរដ្ឋដែលបានសាងសង់ និងកាន់កាប់ដីធី្ល ក្នុងតំបន់រមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀត ស្ថិត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយក លំនៅដ្ឋាន និង ជាប្រធានក្រុមការងារ ឯកឧត្តម...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.