ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅខេត្តសៀមរាប !

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារិទ្ឋ...

ព័ត៌មានលំអិត

ពលរដ្ឋខ្មែរក្នុងសៀមរាប រៀបចំពិធីបុណ្យកាន់ទុក្ខ ចំពោះមរណៈភាពអតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ

ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ រស់នៅក្នុងខេត្ដសៀមរាប បាននាំគ្នាធ្វើពិធីបុណ្យកាន់ទុក្ខ តាមបែបព្រះពុទ្ធសាសានា ចំពោះមរណៈភាពរបស់អតីតនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីន ហ្សូអាបេ ដែលបានស្លាប់កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដែលពិធីនេះធ្វើឡើងនៅវត្ដរាជបូណ៍ ខេត្ដសៀមរាប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ។ លោក ឈា ប៊ុនធឿន ជាពលរដ្ឋក្នុងក្រុងសៀមរាប...

ព័ត៌មានលំអិត

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ចុះយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប !

នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងវិស័យកសិឧស្សាហកម្ម នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ឯកឧត្តម...

ព័ត៌មានលំអិត

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី រៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យពាក់ព័ន្ឋផ្សេងៗ ក្នុងខេត្តសៀមរាប

អគ្គលេខាធិការដ្ឋានអចិន្រៃ្តយ៍ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី (ក.ជ.ក.ស) នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីស្ថានភាពរបស់ស្រ្តីក្នុងមុខងារសាធារណៈ និងវិស័យផ្សេងៗ បញ្ហាប្រឈម និងវិធានការនានាក្នុងការអនុវត្តច្បាប់ គោលនយោបាយ របស់អង្គភាពមន្ទីរពាក់ព័ន្ឋក្នុងខេត្ត និងដើម្បីប្រមូលព័ត៌មាន ទិន្នន័យ សមិទ្ឋផលនានាដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ និងមន្ទីរអង្គភាពពាក់ព័ន្ឋសម្រេចបានក្នុងការលើកកម្ពស់ ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពស្ត្រីក្នុងការអនុវត្តច្បាប់...

ព័ត៌មានលំអិត

ក្រុងសៀមរាបត្រូវការពេលប្រមាណយ៉ាងតិច៥ឆ្នាំ ដើម្បីក្លាយជាក្រុងវៃឆ្លាតដូចបណ្ដាប្រទេសនៅតំបន់អាស៊ាន

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំ ស្តីពីការអភិវឌ្ឍន៍សហគមន៍សំណង់ លំនៅឋានបណ្តោះអាសន្ន និងការកសាងភាពជាដៃគូចម្រុះ ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប លើកឡើងថា ក្រុងសៀមរាបត្រូវការប្រើពេលប្រមាណពី៥ ទៅ១០ឆ្នាំទៀត ដើម្បីក្លាយជាក្រុងវៃឆ្លាត ដូចបណ្តាទីក្រុងវៃឆ្លាតនៃបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ លោក លី សំរិទ្ធ បានរំលឹកថា...

ព័ត៌មានលំអិត

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អបអរសាទរទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២២ និងកូនឈើចម្រុះចំនួន ៨០០ដើម នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ខេត្តសៀមរាប

កាលរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោកជំទាវ និងមានការចូលរួមពីលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាង ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីរាជការ កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹកស្ពានហាលនៃស្រះស្រង់ ត្រូវបានបញ្ចប់ដោយជោគជ័យ

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលស្រះស្រង់ផ្នែកខាងត្បូង ដែលទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្តើមតាំងពីខែមករា ដើមឆ្នាំ២០២២ ប្រើរយៈពេល ៧ខែ បានបញ្ចប់រួចរាល់ជាស្ថាពរនៅខែកក្កដា ឆ្នាំ២០២២នេះ។ បើតាមលោក ក្រឹម គ្រួន អ្នកគ្រប់គ្រងការដ្ឋានជួសជុលខាងលើនេះ បានឲ្យដឹងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា ការងារជួសជុលស្ពានហាល របស់កំពង់ទឹកនេះ...

ព័ត៌មានលំអិត

ថ្ងៃចុងក្រោយនៃការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនអតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប

គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១២ ខែកក្កដានេះ ការចូលរួមសរសេរសាររំលែកមរណទុក្ខ ជូនដល់អតីតនាយករដ្ឋមន្ដ្រីជប៉ុនឯកឧត្ដម អេបេ ស៊ីនហ្សូ នៅការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ដសៀមរាប ស្ថិតក្នុងសណ្ឋាគារសុខាសៀមរាប នឹងត្រូវបញ្ចប់ បន្ទាប់ពីស្ថានទូនជប៉ុនប្រចាំកម្ពុជាបានជូនដំណឹងនេះជាសាធារណៈកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ គួររំលឹកថា ឯកឧត្ដម អាបេ ស៊ីនហ្សូ ក្នុងវ័យ៦៧ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ ពិនិត្យ ពិភាក្សា និងអនុម័តលើការងារសំខាន់ៗ បញ្ហាប្រឈម និងវឌ្ឍនភាពនានា

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សា និងលោក អ៊ឹង គឹមលាង អភិបាលរង តំណាងឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប។ កិច្ចប្រជុំនេះរៀបចំ...

ព័ត៌មានលំអិត
Page 253 of 699 1 252 253 254 699

Recommended

សូម Like និង Follow ពួកយើង