ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

នៅខេត្ដសៀមរាប នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នំា២០២២នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសមាគមនិយោជក និងសហជីព នៃបណ្តាប្រទេសសមាជិកអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិត ដែលបានបាត់បង់ជីវិតដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ធ្វើសកម្មភាពរួមគ្នា ដើម្បីកសាងវប្បធម៌សុវត្ថិភាព និងសុខភាពជាវិជ្ជមាន”។...

ព័ត៌មានលំអិត

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal...

ព័ត៌មានលំអិត

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋ នឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមពី អង្គការថែរក្សាការពារធនធានធម្មជាតិ និង អង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋានក្នុងក្រុងសៀមរាប ដើម្បីពិភាក្សាបង្កើតកិច្ចសហការល្អ...

ព័ត៌មានលំអិត

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

ប្រទេសជប៉ុន បានសន្យាថានឹងជួយសាងសង់អគារថ្មីមួយដែលមានកម្ពស់ ២ជាន់ ជូនសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីនកម្ពុជា នៅខេត្តសៀមរាប ដើម្បីតម្កល់គ្រាប់យុទ្ធភ័ណ្ឌសំណល់ពីសង្គ្រាមនៅកម្ពុជា ក៏ដូចជាឯកសារផ្សេងៗផងដែរ។ ថ្លែងក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន របស់ប្រតិភូមួយក្រុមដែលដឹកនាំដោយអតីតរាជទូតជប៉ុន ប្រចាំកម្ពុជា លោក Gorato Ogawa នៅព្រឹកថ្ងៃទី០៤ ខែកក្កដានេះ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឲ្យដឹងថា...

ព័ត៌មានលំអិត

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

ថ្លែងក្នុងពិធីបិទការប្រឡងអំណានប្រចាំឆ្នាំ២០២២ របស់ប្អូនៗសិស្សានុសិស្សនៃសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែងដែលសិស្សានុសិស្ស ត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលាបានសម្រេចផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ រៀបចំការប្រឡងអំណាន ប្រចាំឆ្នាំ២០២២ ដែលមានគណៈមេប្រយោគទាំងខ្មែរ និងបរទេស ដើម្បីឲ្យស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន...

ព័ត៌មានលំអិត

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២២នេះ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ ៧៥ភាគរយហើយ នឹងឈានទៅបញ្ចប់ នៅបំណាច់ឆ្នាំ២០២២ខាងមុខ ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុល កំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។ លោក សយ សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ លោក ហាយ យង់ ប្រធានការិយាល័យសាធារណការដឹកជញ្ជូន អនាម័យបរិស្ថាន និងសន្តាប់ធ្នាប់សាធារណៈក្រុង បានដឹកនាំក្រុមការងារចម្រុះ រួមមាននឹងអាជ្ញាធរ សហការជាមួយរដ្ឋបាលជលផលខេត្ត ចុះបង្រ្កាប និងឃាត់ខ្លួនបុរសម្នាក់...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុល កំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។ លោក សយ សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល...

ព័ត៌មានលំអិត

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត , លោក ភន់ សុខុម...

ព័ត៌មានលំអិត
Page 256 of 699 1 255 256 257 699

Recommended

សូម Like និង Follow ពួកយើង