ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាការចេះជំនាញផ្ទាល់ខ្លួនរបស់យុវជនជាកម្លាំងជំរុញឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំប្រទេសកម្ពុជា ចាកចេញពីភាពក្រីក្រ និងកំណត់គោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខនេះ ហើយការកំណត់បែបនេះមិនមែនជាការចៃដន្យនោះទេ ប៉ុន្តែវាស្តែងចេញពីសកម្មភាពពិត និងការចូលរួមពីគ្រប់ភាគី ជាពិសេសការចូលរួមពីយុវជន ហើយការចាប់យកជំនាញយ៉ាងតិចមួយ សម្រាប់យុវជនម្នាក់ គឺជាកម្លាំងចលករយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំបើកវគ្គ ផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់ប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្សនៅវិទ្យាល័យអង្គរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោម កិច្ចសហការ គាំទ្រពីអង្គការ People’s Action for Inclusive...

ព័ត៌មានលំអិត

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

នៅមណ្ឌលសុខភាព សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះ បានប្រព្រឹត្តិទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក ឈើន ប៊ុននិត ប្រធានប្រតិបត្តិស្រុកប្រាសាទបាគងសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពលោក អូន សំអាត នាយករងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបលោក វ៉ាន់...

ព័ត៌មានលំអិត

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ក្រសួងអភិវឌ្ឍជនបទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD ស្តីពីការប្រឆាំងនឹងការបៀតបៀន កេងប្រវ័ញ្ច រំលោភបំពានផ្លូវភេទរបស់គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប មានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤និងទី១៥...

ព័ត៌មានលំអិត

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

លោក តាំង គ្រុយ ជាពលរដ្ឋរស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង កាលពីឆ្នាំ២០១២ លោកបានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោក ដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។ លោករំឭកថា៖« ខ្ញុំគិតថាទីតាំងនេះ មិនមែនជារបស់បុគ្គលផ្តាច់មុខទេ...

ព័ត៌មានលំអិត

អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ២០ភាគរយហើយ ដែលកិច្ចការជួសជុលអភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។ លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២...

ព័ត៌មានលំអិត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាង ដូសទី៥ នៅវិមានរដ្ឋសភា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។ ឆ្លៀតឱកាសនេះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩...

ព័ត៌មានលំអិត

‎‎blackjack 21 แจกฟรีเครดิต หน้าโป๊กเกอร์ออนไลน์ที่ร้านซอฟต์แวร์ใหม่ล่าสุด

เนื้อหา เพลิดเพลินไปกับ Black-jack เส้นทางที่ถูกต้อง ประโยชน์ที่เกี่ยวข้องกับ Blackjack Simulator ใหม่ล่าสุด Blackjack 21 แจกฟรีเครดิต หน้าโป๊ กเกอร์ออนไลน์ ยอดเยี่ยม 5 – ส่วนลดสองเท่าหากไพ่ของตัวแทนเป็น cuatro, 5, มิฉะนั้น...

ព័ត៌មានលំអិត

ក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងក្រុមហ៊ុនអាណាចក្របៃតងកម្ពុជាចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N ) នៃប្រទេសថៃ ស្តីពីគម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់កាកាវ ក្នុងខេត្តសៀមរាប !

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋគារដ្រាកន ក្រុងសៀមរាបកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រវាងលោកស្រី ស៊ុំ សុរង្សី នាយិកាក្រុមហ៊ុនហ្វេមីលីកាកាវខេមបូឌា និងលោកជា ពណ្ណកា ប្រធានក្រុមហ៊ុនអាណាចក្របៃតងកម្ពុជា ជាមួយលោក ខានីន ឆៃភិនថងប្រធាន ក្រុមហ៊ុន COCOA Network Co.,LTD ( K.U.N...

ព័ត៌មានលំអិត
Page 262 of 699 1 261 262 263 699

Recommended

សូម Like និង Follow ពួកយើង