ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាបត្រូវបានសភានៃសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក ធ្វើការប្រគល់ជូនសញ្ញាប័ត្របណ្ឌិតកិត្តិយស កាលពីរសៀលថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ City Angkor ខេត្តសៀមរាប។ សញ្ញាបត្របណ្ឌិតកិត្តិយសនេះ...

ព័ត៌មានលំអិត

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាបនៅក្នុងស្រុកក្រឡាញ់

កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រឡាញ់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំស្រណាល ដែលកំពុងអាស្រ័យផលនៅលើផ្ទៃដីក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប ពិសេសដើម្បីធ្វើការផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ រួមទាំងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស...

ព័ត៌មានលំអិត

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកពួក

នៅរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក តំណាងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ បានចុះផ្សព្វផ្សាយពីអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីបឹងទន្លេសាប ដោយមានការចូលរួមពីមន្ទីរ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដី នៅតំបន់បឹងទន្លេសាបក្នុងស្រុកជីក្រែង

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពដីនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត និងឃុំអន្លង់សំណរ ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលយូរឆ្នាំ និងតំបន់មួយចំនួនទៀតជាភូមិចាស់របស់ពួកគាត់...

ព័ត៌មានលំអិត

ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នាបរិវេណសួនច្បារព្រះរាជដំណាក់ក្នុងក្រុងសៀមរាប មានរៀបចំពិធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេសរបស់ក្រុមហ៊ុន WURKZ ក្រោមគណអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប រួមនិងអាជ្ញាធរស្រុកសូទ្រនិគម ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ស្ថិតក្នុងបរិវេណវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។ មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប...

ព័ត៌មានលំអិត

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំបើកកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ ជូនទៅដល់ផ្នែកជំនាញទាំងអស់ នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អគ្គនាយករង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិអប្សរា...

ព័ត៌មានលំអិត

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

ថ្លែងទៅកាន់សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងឱកាសយុទ្ឋនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគ្នា...

ព័ត៌មានលំអិត

នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ណែនាំឲ្យក្រុមគិលានុបដ្ឋាក និងគ្រូពេទ្យទាំងអស់ត្រូវមានបេះដូងជាពេទ្យក្នុងការបំពេញភារកិច្ចរបស់ខ្លួន

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើទិសដៅ ២០២២ របស់គណៈគិលានុបដ្ឋាកកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោកសាស្រ្តាចារ្យ ឃុន លាងឈុន នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប បានលើកឡើងថា ក្រុមគិលានុបដ្ឋាកកម្ពុជា និងក្រុមគ្រូពេទ្យទាងអស់ បើធ្វើជាគ្រូពេទ្យ ត្រូវមានបេះដូងជាពេទ្យ ដើម្បីបានបង្ហាញឱ្យឃើញពីការលះបង់គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជន។...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយកសារព័ត៌មាន AP Time

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយក សារព័ត៌មានខ្មែរ AP Time ផ្សាយជាភាសាចិន ដើម្បីបង្ហាញពីវឌ្ឍនភាពការងារនៃដំណើរការរៀបចំកម្មវិធីប្រឡងសំនៀងជនពិការកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

ព័ត៌មានលំអិត
Page 266 of 699 1 265 266 267 699

Recommended

សូម Like និង Follow ពួកយើង