ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តមអភិបាលខេត្តសៀមរាប បង្ហាញពីសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងខេត្ត និងកិច្ចសហការល្អជាមួយសហរដ្ឋអាមេរិច ដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប ព្រមទាំងបានបង្ហាញនូវសមិទ្ធផលការងារ ដែលកើតចេញកិច្ចសហការល្អរវាងគ្នា រយៈពេល១៥ឆ្នាំកន្លងមក តាមរយៈគម្រោងការបន្តការជួសជុលឡើងវិញនៃប្រាសាទភ្នំបាខែង។ ឯកឧត្តម ទៀ...

ព័ត៌មានលំអិត

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា វាយតម្លៃខ្ពស់ថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាដៃគូសហការដ៏ល្អ ដើម្បីសុខភាពព្រជាពលរដ្ឋ !

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដោយថា ដំណើរទស្សនកិច្ចនេះ បាននាំមកនូវភាពស្និតស្នាល ទៅជួបដៃគូសហការដ៏សំខាន់ ដើម្បីស្វែងយល់ពីសុខភាពប្រជាពលរដ្ឋ។ ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរា បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងជំនាញបដិសណ្ឋារកិច្ច ដល់ភ្នាក់ងារទេសចរណ៍របស់ខ្លួន 

មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការពង្រឹងដមត្ថភាពបដិសណ្ឋារកិច្ចដល់មន្ត្រី និងបុគ្គលិក ដែលកំពុងបម្រើការជាភ្នាក់ងារទេសចរណ៍ចំនួន១០០នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងនៅសាលប្រជុំអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្ដម ឡុង កុ សល អគ្គនាយករង ជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គនាយក ហង់...

ព័ត៌មានលំអិត

ប្រាសាទលលៃ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានអាជ្ញាធរជាតិអប្សរាចាប់ផ្តើមធ្វើការជួសជុល 

ក្រុមអ្នកបច្ចេកទេសផ្នែកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងដំណើរការជួសជុលថែទាំប្រាសាទលលៃ ពីព្រោះថាប្រាសាទមួយនេះ មានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ ហើយកំពុងមានសភាពទ្រុឌទ្រោមប្រឈមនឹងគ្រោះថ្នាក់យ៉ាងខ្លាំង។ លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេសអភិរក្សក្រុមប្រាសាទរលួស បានឲ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកុម្ភ:នេះថា ក្នុងការជួសជុលថែទាំប្រាសាទលលៃនេះ ក្រុមការងារកំពុងយកចិត្តទុកដាក់ជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ ដែលធ្វើកំណាយឃើញនៅមុខប្រាសាទផ្នែកខាងកើត ហើយតម្រូវឱ្យធ្វើការជួសជុលពង្រឹងរចនាសម្ព័ន្ធជើងក្រោមរបស់តួប្រាសាទ និងចាប់ផ្តើមធ្វើកំណាយយកគំនរថ្ម ដែលបាក់លុបតួប្រាង្គនិរតីរបស់ប្រាសាទចេញ ដើម្បីត្រៀមធ្វើការជួសជុលបន្តនាពេលខាងមុខទៀតផងដែរ។ លោក...

ព័ត៌មានលំអិត

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប !

ដែលកិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំធំសាលាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម...

ព័ត៌មានលំអិត

សម្តេចពិជ័យសេនា ទៀ បាញ់ ផ្តល់ម៉ូតូម្នាក់មួយគ្រឿង ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលប្រឡងទទួលបាននិទ្ទេស A

កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ព្រឹកមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ឧបត្ថម្ភម៉ូតូម្នាក់មួយគ្រឿង រួមជាមួយនឹងលិខិតសរសើរនិងមួកសុវត្ថិភាពចំនួន១ ដល់សិស្សចំនួន១៥៣នាក់ ក្នុងខេត្តសៀមរាប ដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យមាតាបិតាសិស្សនៅតំបន់ជនបទយកកូនដល់អាយុមករៀនឱ្យបានគ្រប់គ្នា ខណៈសាលារៀនបានខិតជិតផ្ទះរបស់បងប្អូនហើយ

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីមួយខ្នង មាន២បន្ទប់ ស្ថិតនៅភូមិថ្មជ្រួញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈឆ្នាំ២០២២នេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ឥឡូវនេះមានសាលារៀនជាច្រើនហើយដែលបានបង្ខិតមកនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ជាក់ស្តែងនៅថ្ងៃនេះ យើងមានអគារសិក្សាថ្មី១ខ្នងទៀតបានសាងសង់នៅជិតផ្ទះរបស់បងប្អូនលើខ្នងភ្នំគូលែន ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវឱ្យមាតាបិតាសិស្សដែលមានកូនគ្រប់អាយុចូលរៀន សូមយកកូនមករៀនឱ្យបានគ្រប់ៗគ្នា ដោយមិនត្រូវទុកឱ្យកុមារណាម្នាក់មិនចេះអក្សនោះទេ ព្រោះថា...

ព័ត៌មានលំអិត

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានរដ្ឋសភា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំជួបសំណេះសំណាលនិងស្ដាប់ការរាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់អង្គភាពចំណុះនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។ ពិធីនេះមានការចូលរួមពីឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តម ជាថ្នាក់ដឹកនាំខុទ្ទកាល័យអនុប្រធានទី១រដ្ឋសភា និងឯកឧត្តម...

ព័ត៌មានលំអិត

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញលទ្ធផលការងារ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២

នៅព្រឹកថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប មានបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាព ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ...

ព័ត៌មានលំអិត
Page 290 of 699 1 289 290 291 699

Recommended

សូម Like និង Follow ពួកយើង