ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

កិច្ចប្រជុំដើម្បីជំរុញការបង្កើតលេខាធិការដ្ឋានថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត

ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត (ក.រ.ម) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញការបង្កើតលេខាធិការដ្ឋាន ថ្នាក់ខេត្តក្រុងស្រុក បង្ហាញលទ្ឋផលសកម្មភាពការងារ និងតម្រង់ទិសលើទម្រង់របាយការណ៍ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ធ្វើនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត និង...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាប ជម្រុញឲ្យមានការចាប់ផ្តើមរៀបចំកំពង់ផែចុងឃ្នៀសឡើងវិញ

អភិបាលខេត្តសៀមរាបអះអាងថា ដើមឆ្នាំ២០២២ខាងមុខ កំពង់ផែចុងឃ្នៀស ដែលជាកំពង់ផែដ៏មានសក្តានុពល ក្នុងការស្រូបទាញភ្ញឿវទេសចរធ្វើដំណើរទស្សនាសម្រស់ធម្មជាតិនៃបឹងទន្លេសាប នឹងមានសកម្មភាពកក់ត្រាចំនួនភ្ញៀវឡើងវិញ ជាមួយនឹងការរំពឹងទុកថា កំពង់ផែចុងឃ្នៀស នឹងត្រូវអភិវឌ្ឍន៍ស្របតាបតាមស្តង់ដាកំពង់ផែទេសចរណ៍ បំពាក់ដោយសម្បទាទ្រទ្រង់សេវាកម្មពេញលេញ នាថ្ងៃអនាគត។ កំពង់ផែចុងឃ្នៀស ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ចេញនូវផែនការជម្រុញ ឲ្យមានការចាប់ផ្តើមជាថ្មី រៀបចំឡើងវិញបន្ទាប់ពីមានភាពអសកម្មក្នុងវិបត្តិកូវីដ-១៩កន្លងមក ដើម្បីត្រៀមលក្ខណៈឲ្យបើកដំណើរការទទួលភ្ញៀវទេសចរឡើងវិញ នាដើមឆ្នាំ២០២២ខាងមុខនេះ ស្របតាមគន្លងប្រក្រតីភាពថ្មី និងត្រូវរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាសុវត្ថិភាព...

ព័ត៌មានលំអិត

តាមរយៈរដ្ឋមន្ត្រីក្រសួងព័ត៌មានក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE ចង់ជួយដល់និសិ្សតកម្ពុជា ខាងផ្នែកអាស៊ីទិក តាមរយ:ការផ្តល់ជាអាហារូបករណ៏ បានទៅសិក្សានៅក្រៅប្រទេស

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម ជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២O២១ លោក លី សុខឆាយ អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ LSCG REAL ESTATE នៅកម្ពុជា បានជម្រាបជូនពីគោលបំណងមួយចំនួនដែលក្រុមហ៊ុន គឺចង់ជួយ...

ព័ត៌មានលំអិត

ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ ថ្លែងថា ក្រសួងព័ត៌មាន នឹងចូលរួមសហការជានិច្ចជាមួយគណៈកម្មការ ADMM ដើម្បីធានាការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្នាំ២០២២ខាងមុខនេះឱ្យប្រព្រឹត្តទៅបានល្អជាប្រក្រតី និងទទួលបានជោគជ័យ

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូ ក្រសួងព័ត៌មាន ចូលរួម កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២២ (ASEAN...

ព័ត៌មានលំអិត

អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបង្ហាញថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការជួសជុលប្រាសាទធ្វើពីឥដ្ឋ

អ្នកស្រី សៀង ម៉ាលីណែត ជាអ្នកជួសជុលប្រាសាទបុរាណនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំបោរបាយអ មានតួនាទីសំខាន់ណាស់ក្នុងការកសាង និងជួសជុលប្រាសាទដែលធ្វើឡើងពីឥដ្ឋ ព្រោះវាបានបំពេញផ្សាភ្ជាប់ស្នាមតំណ ស្នាមប្រេះរបស់ដុំឥដ្ឋទាំងឡាយឱ្យស្អិតជាប់គ្នា ជួយការពារការជ្រាបទឹក។ បច្ចុប្បន្ននេះ ការជួសជុលប្រាសាទបុរាណដែលធ្វើពីឥដ្ឋឡើងវិញ ក៏នៅតែត្រូវការកំបោរបាយអជាចាំបាច់ ព្រោះសារធាតុផ្សុំវាជួយឱ្យឥដ្ឋប្រាសាទមានភាពរឹងមាំ និងបំបាត់ជ្រាបទឹក ជាពិសេសអ្នកជំនាញអាចយកវាទៅបិទតភ្ជាប់ដុំឥដ្ឋកុំឱ្យមានបែកប្រះស្រាំ។ កូនខ្មែរជំនាន់នេះ បានចេះផ្សំសារធាតុផ្សេងៗធ្វើជាកំបោរបាយអ ដើម្បីបន្តវេនពីបុព្វបុរសខ្មែរជំនាន់មុនដែរ។...

ព័ត៌មានលំអិត

សម្តេចអគ្គមហាសេនាបតីតោជោ ហ៊ុន សែន ផ្តល់អំណោយនូវថវិកា ២០លានរៀល និងផ្ទះមួយខ្នង ជូនគ្រួសារកុមារាក្រីក្រក្នុងស្រុកបន្ទាយស្រី

ដោយមើលឃើញពីទុក្ខលំបាក របស់កុមារាក្រីក្រក្នុងស្រុកបន្ទាយស្រីម្នាក់ ឈ្មោះ គង់ សីហា ដែលល្បីល្បាញដោយសារតែការមកសាលា ដើម្បីចូលរៀនថ្ងៃដំបូងរបស់គាត់ គ្មានស្បែកជើងពាក់ និងពាក់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រើថង់ប្លាស្ទិកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ជូននូវថវិកាចំនួន ២០លានរៀល និងផ្ទះមួយខ្នង តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៣ ខែវិច្ឆិកា...

ព័ត៌មានលំអិត

សម្តេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនអ្នកស័្មគ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០លាននាក់នៅខេត្តសៀមរាប

នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស អមដំណើរដោយឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកថវិកានិងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាប្រគល់ជូនលោកយាយឈ្មោះ សុខ...

ព័ត៌មានលំអិត

អាជ្ញាធរចាប់ផ្តើមស្តារត្រពាំងហែផ្កា ដើម្បីប្រែក្លាយត្រពាំងបុរាណមួយនេះទៅជារមណីយដ្ឋានទេសចរណ៍

អាជ្ញាធរសង្កាត់ជ្រាវ បានចាប់ផ្តើមដាក់គ្រឿងចក្រស្តារត្រពាំងបុរាណមួយ ឈ្មោះត្រពាំង´ហែផ្កា ដើម្បីរៀបចំទីនោះឲ្យក្លាយទៅជាតំបន់ទេសចរណ៍ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះថា ត្រពាំងហែផ្កា នេះមានទំហំជាង៦ហិកតា និងមានដីចំណីត្រពាំងទទឹង៥០ម៉ែត្រព័ទ្ធជុំវិញ ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ត្រពាំងនេះនឹងត្រូវជីកស្តារជម្រៅ៣ម៉ែត្រ ដោយយកអាចម៍ដីមកចាក់បំពេញជុំវិញទួលមាត់ត្រពាំង កម្ពស់កន្លះម៉ែត្រទៅ...

ព័ត៌មានលំអិត

អាជ្ញាធរជាតិអប្សរាបង្ហាញថា ក្នុងរយៈពេលជិត២០ឆ្នាំ ខ្លួនបានដាំដើមឈើជាង២លានដើម ក្នុងរមណីយដ្ឋានអង្គរ

នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងវិស័យឯកជន បានរួមគ្នាដាំកូនឈើចំនួន ២,៥០០ដើម នៅបរិវេណវត្តព្រះវិហារប្រាំពីរល្វែងក្នុងរមណីយដ្ឋានអង្គរ ដើម្បីលើកកំពស់និងសោភណ្ឌភាពប្រាង្គប្រាសាទបុរាណ។ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា អាជ្ញាធរបានចាប់ផ្តើមការងារដាំកូនឈើឡើងវិញក្នុងរមណីយដ្ឋានអង្គរនេះ ដោយចាប់ពីឆ្នាំ២០០៤ ដែលរហូតមកដល់ពេលនេះ មានរយៈពេល១៧ឆ្នាំ មានកូនឈើប្រមាណ២លានដើមហើយ...

ព័ត៌មានលំអិត
Page 313 of 699 1 312 313 314 699

Recommended

សូម Like និង Follow ពួកយើង