រដ្ឋបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងសប្តាហ៍ក្រោយបុណ្យភ្ជុំបិណ្ឌ ភោជនីយដ្ឋាន-អាហារដ្ឋានជិត៥០ទីតាំង នឹងត្រូវបានអនុញ្ញាតិឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់ ក្នុងរូបភាពទទួលភ្ញៀវឲ្យពិសាអាហារនៅនឹងកន្លែង។ ជាមួយគ្នានេះដែរ មន្រ្តីជំនាញសេវាកម្មទេសចរណ៍ បង្ហាញឲ្យដឹងថា ប័ណ្ណសំគាល់ចាក់វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ការបង្កើតទំនុកចិត្តគ្នាក្នុងបរិបទកូវីដ-១៩ រវាងអ្នកបំរើសេវាកម្មនិងអតិថិជន។ លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឲ្យដឹងថា ក្នុងបណ្តាភោជនីយដ្ឋាន និងអាហារដ្ឋានប្រមាណជិត២០០កន្លែង...
ព័ត៌មានលំអិតព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ គ្រឿងឧបភោគបរិភោគមាន៖ អង្ករចំនួន ៥០០ គីឡូក្រាម, មី ២៥កេស, ត្រីខ ៥កេស, ទឹកសុទ្ឋ ៣៤យួរ, ថវិកាចំនួន ៨៧ម៉ឺនរៀល ជាអំណោយរបស់ក្រុមហ៊ុនហាយក្រូ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត រួមមាន៖ អង្ករ ១តោន,...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាបលើកឡើងថា ការរៀនរស់ជាមួយកូវីដ១៩ គឺជាតំណាក់កាលនៃការប្រើប្រាស់យន្តការប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យដំណើរការឡើងវិញលើវិស័យដែលមានផលប៉ះពាល់ ហើយការមិនដំណើរការសាលារៀន គឺជាវិបត្តិនៅក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្ស ដែលជាឧបករណ៍អភិវឌ្ឍជាតិ នាថ្ងៃអនាគត ។ កិច្ចប្រជុំពីចម្ងាយតាមប្រព័ន្ធអនឡាញ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ដែលដឹកនាំការពិភាក្សាដោយលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប អនុប្រធានប្រចាំការនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណៈ...
ព័ត៌មានលំអិតបេសកកម្មរបស់ក្រុមការងារ នៃគណ:កម្មការត្រួតពិនិត្យ និងវាយតម្លៃការបើកដំណើរការឡើងវិញ នូវគ្រឹះស្ថានសិក្សាសាធារណ: និងឯកជន ក្នុងភូមិសាស្ត្រខេត្តសៀមរាប គឺជាការចេញដំណើរក្នុងជំហ៊ានដំបូង ឆ្ពោះទៅរកការបើកបង្រៀន និងរៀនតាមបណ្តុំ ដែលកន្លងមកខេត្តសៀមរាប មានត្រឹមតែការអនុវត្តការបង្រៀន និងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិច និងបណ្តុំក្នុងកម្រឹតសហគមន៍ ដែលមិនមែនជាការបើកសាលារៀននោះឡើយ ! មកដល់ពេលនេះ ការបើកសាលារៀនឡើងវិញ ដើម្បីបង្រៀន និងរៀនតាមបណ្តុំ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោកស្រី ចាន់ សួយ អនុប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បានចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយសារលង់ទឹកអណ្តូងស្លាប់ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ រស់នៅភូមិដំណាក់ដំរី ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយអំណោយរួមមាន៖...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រុមការងារចុះរបស់រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុង និងមន្ទីរពាណិជ្ជកម្ម ព្រមទាំងក្រុមការងារតោះទៅលេងសៀមរាប បានចុះណែនាំ និងផ្សព្វផ្សាយដល់អាជីវករផ្សារលើធំថ្មី និងផ្សារសាមគ្គី ឱ្យបានយល់អំពីដំណើរការប្រើប្រាស់ប្រព័ន្ធស្កែន QR Code ដើម្បីត្រៀមបើកដំណើរការផ្សារឡើងវិញ ហើយការរៀបចំរបៀបនេះជាជំនួយដល់ការគ្រប់គ្រង និងតាមដានការរាតត្បាតនៃជំងឺកូវីដ-១៩ ផងដែរ។ មួយវិញទៀត ក្រុមការងារក៏បានរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងផ្សារទាំងពីរ...
ព័ត៌មានលំអិតនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ខេត្តសៀមរាប បានបើកកិច្ចប្រជុំ ស្តីពី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក នឹម វ៉ាន់សំ...
ព័ត៌មានលំអិតដោយមើលឃើញពីការលំបាករបស់មគ្គុទេសក៍ ទេសចរណ៍តំបន់សៀមរាប-អង្គរ ជួបបញ្ហាលំបាកលើផ្នែកជីវភាពដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំមកនេះ បណ្តាលឱ្យបងប្អូនបាត់បង់ការងារ គ្មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ មើលឃើញពីការលំបាក និងដើម្បីរួមចំណែកសម្រាលបន្ទុកជាមួយបងប្អូន នៅក្នុងដំណាក់កាលនេះ អាជ្ញាធរខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានសម្រេចលើកលែងមិនយកថ្លៃសេវាលើការបន្តអាជ្ញាប័ណ្ណ និងមិនមានការផាកពិន័យសម្រាប់ អាជ្ញាប័ណ្ណហួសសុពលភាពឡើយ សម្រាប់មគ្គុទេសក៍ទេសចរណ៍ក្នុងខេត្តសៀមរាបទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ពិន...
ព័ត៌មានលំអិតអាជ្ញាធរខេត្ដសៀមរាប ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅតាមបណ្ដាស្រុកទាំង១១ នៃខេត្ដសៀមរាប ចាប់ពីថ្ងៃទី១២ ខែតុលានេះតទៅ។ យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្ដសៀមរាប នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលមានកូនអាយុចាប់ពី ០៦ឆ្នាំ ទៅ ១២ឆ្នាំ...
ព័ត៌មានលំអិតនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដើម្បីអបអរសាទរទីក្រុងសៀមរាប ដែលត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ាន ក្រោមអធិបតីភាពឯកឧត្ដម ស៊ុ ម៉ាប់ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោកស្រី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.