ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

មន្ទីរអធិការកិច្ចខេត្តសៀមរាប៖ ការអនុវត្តច្បាប់ស្ដីពីសំណង់ គឺជាការធានាគុណភាព សុវត្ថិភាពទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ និងអ្នកប្រើប្រាស់

ថ្លែងក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ នៅសាលាស្រុកប្រាសាទបាគង នៅថ្ងៃទី១៣ ខែមិថុនានេះ លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្តសៀមរាប បានបង្ហាញថា ច្បាប់ស្ដីពីសំណង់ មាន២២ជំពូក និង១១១មាត្រា ដែលជាច្បាប់ធានាដល់គុណភាពសន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បតិ្ត និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ បង្កើនការជឿទុកចិត្តរបស់វិនិយោគិនក្នុងវិស័យសំណង់ និងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព រួមចំណែកការពារសណ្ដាប់ធ្នាប់សាធារណៈ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្ដសៀមរាប ជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធចូលរួមលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ម៉មនី រង្សី អភិបាលរងខេត្តសៀមរាប បានជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ដ្រី និងគ្រួសារខ្មែរ និងបន្តលុបបំបាត់ឱ្យបាននូវភាពអសកម្មទាំងឡាយក្នុងសង្គម តាមរយៈការចូលរួមដោះស្រាយទាំងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តុលាការ ដៃគូអភិវឌ្ឍន៍...

ព័ត៌មានលំអិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា ដោយបានរៀបចំពិធីសូត្រមន្ត...

ព័ត៌មានលំអិត

បុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី៣ នឹងរៀបចំឡើងនាថ្ងៃចុងសប្ដាហ៍នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ខេត្តសៀមរាប

បុណ្យសមុទ្រទឹកសាបកម្ពុជា លើកទី៣ នឹងត្រូវរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតំបន់សហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីដឹងគុណទន្លេសាប ដោយចលនាមហាជនឱ្យចូលរួមថែរក្សាអនាម័យបរិស្ថាន ការពារសុខភាពបឹងទន្លេសាប ដោយត្រូវផ្លាស់ប្ដូរទម្លាប់រស់នៅស្អាត ឈប់បោះសំរាមគ្រប់ប្រភេទចូលទៅក្នុងទឹកបឹងទន្លេសាប ពិសេសសំរាមប្លាស្ទិក។ បើតាម លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង...

ព័ត៌មានលំអិត

គោលនយោបាយភូមិឃុំមានសុវត្ថិភាពត្រូវបានអនុវត្តដូចភ្លៀងរលឹមនៅក្នុងក្រុងរុនតាឯកតេជោសែន

គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់ សម្រាប់បម្រើការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។ ក្នុងនោះអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាបបានអនុវត្តដូចភ្លៀងរលឹមនូវគោលនយោបាយទាំងនោះ ដើម្បីធានាឱ្យបាននូវ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខ្លួន។ លោកវរសេនីយ៍ទោ អ៊ុច សុខេន អធិការនៃអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានឱ្យដឹងថា៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប...

ព័ត៌មានលំអិត

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ស្នើដល់គ្រប់អ្នកពាក់ព័ន្ធបន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៥ នៅទីស្ដីការគណៈរដ្ឋមន្រី្ត នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) បានស្នើដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ បន្តជំរុញការអភិវឌ្ឍន៍គោលដៅទេសចរណ៍របស់ខេត្តសៀមរាប ឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដើម្បីជាស្នូលនៃការបង្កើនចំនួនភ្ញៀវទេសចរចូលមកកម្សាន្ត។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ថោង...

ព័ត៌មានលំអិត

អគារបណ្ណាល័យមួយខ្នងនៃសាលាបឋមសិក្សាលៀបចាស់ ក្នុងស្រុកអង្គរធំ ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ អគារបណ្ណាល័យមួយខ្នង នៃសាលាបឋមសិក្សាលៀបចាស់ ស្ថិតក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាអំណោយរបស់ អង្គការឡូធើសវើល (LOTUS WORLDS) ត្រូវបានសម្ពោធដាក់ឱ្យសិស្សានុសិស្សប្រើប្រាស់ជាផ្លូវការ ដែលជាផ្នែកមួយសម្រាប់បម្រើដល់វិស័យអប់រំនៅតាមតំបន់ជនបទ។ ព្រះតេជគុណ សង់ក្វាន់ ប្រធានអង្គការឡូធើសវើល បានសម្ដែងនូវការអរគុណដល់ ព្រះតេជគុណ ឈីនសង់...

ព័ត៌មានលំអិត

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក ប្ដេជ្ញាជំរុញគុណភាពនៃផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយនឹងត្រៀមប្រែក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ

ប្រធានមន្ទីរពេទ្យបង្អែក ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក លោក ថោង បញ្ញាវ័ន្ត បានបង្ហាញថា ចក្ខុវិស័យរបស់មន្ទីរពេទ្យទៅថ្ងៃអនាគត ធ្វើយ៉ាងណាត្រូវផ្ដល់សេវាមួយប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅក្រៅតំបន់ ជាពិសេសមន្ទីរពេទ្យមានគោលដៅខ្ពស់ក្នុងការផ្ដល់សេវាដោយស្មើភាពគ្នាជូនប្រជាពលរដ្ឋទូទៅ ហើយមន្ទីរពេទ្យនេះនឹងត្រៀមប្រែងក្លាយជាមន្ទីរពេទ្យបង្អែកកម្រិត២ នាពេលខាងមុខ។ ថ្លែងប្រាប់ទូរទស្សន៍ជាតិខេត្តសៀមរាប លោក ថោង...

ព័ត៌មានលំអិត

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ទទួលបានថវិកា១០លានរៀល ពីសប្បុរសជន ដើម្បីគាំទ្រដល់កិច្ចដំណើរការព្យាបាលជំងឺជូនកុមារកម្ពុជា

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ១០លានរៀល ពីមន្ទីរព្យាបាលធ្មេញ ជា លាងហេង សម្រាប់យកមកប្រើប្រាស់គាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យ លើការពិនិត្យ និងព្យាបាលទារក និងកុមារកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងមិនមានការរើសអើង។ អ្នកស្រី ទូច សុខផៃ...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សាគ្រប់ទម្រង់ និងបង្កើនប្រសិទ្ធភាពការងារ និងទាន់ពេលវេលា

នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប នឹងជាប្រធានក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រខេត្តបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី២ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់អំពើហិង្សា ដែលពាក់ព័ន្ធនឹងយេនឌ័រគ្រប់ទម្រង់ដូចជា អំពើហិង្សាក្នុងគ្រួសារ ការរំលោភផ្លូវភេទ ការជួញដូរស្រ្តី និងកុមារជាដើម ជាពិសេសនៅតាមបណ្តាក្រុងស្រុកទាំង១៣របស់ខេត្ត...

ព័ត៌មានលំអិត
Page 33 of 704 1 32 33 34 704

Recommended

សូម Like និង Follow ពួកយើង