អាជ្ញាធរខេត្តសៀមរាបនឹងសាកល្បងបើកផ្សារលើធំថ្មី ក្នុងក្រុងសៀមរាបឡើងវិញ ដោយការបើកឱ្យលក់ដូរនោះ គឺត្រូវប្ដូរវេនគ្នារយៈពេល៧ថ្ងៃម្ដង សម្រាប់អាជីវករនៅចំហៀងផ្សារ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ក្នុងឱកាសឯកឧត្តមដឹកនាំមន្រ្តីជំនាញ និងអ្នកពាក់ព័ន្ធចុះពិនិត្យមើលទីតាំងផ្សារលើធំថ្មី ក្រុងសៀមរាប នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសៀមរាប...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន តាមរយៈប្រព័ន្ធវិឌីអូ និងចូលរួមជុំផ្ទាល់ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដែលមានការចូលរួមជុំផ្ទាល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនូវភាពឆ្លាតវ៉ៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការសកម្មភាពការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋបានយ៉ាងច្រើន រហូតដល់ពេលនេះ បានឈានទៅធ្វើការចាក់វ៉ាក់សាំង...
ព័ត៌មានលំអិតបើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតត្រឹមរយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរា បានបន្តចែកកូនឈើចម្រុះបានសរុបចំនួន ២,៦១០ដើម ជូនដល់សាធារណជនទូទៅនៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដារខេត្តផ្សេងទៀត ដើម្បីធ្វើការដាំដុះតាមតម្រូវការ។ លោក...
ព័ត៌មានលំអិតកាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ពៅ ស៊ា តំណាងឯកឧត្ដម មាស សាវ៉ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកវ៉ារិន ខេត្តសៀមរាប ព្រមទាំងក្រុមការងារ បាននាំយកនូវទានព្រះវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៧វត្ត ក្នុងស្រុកវ៉ារិន ដោយក្នុង១វត្តមាន៖ ទានព្រះវស្សា ចំនួន ១គូ...
ព័ត៌មានលំអិតដើមី្បចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាភាពចាំបាច់របស់រដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៩ សីហានេះ នៅសាលាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលអំណោយជាសម្ភារៈប្រើប្រាស់ពីក្រុមហ៊ុន ST Premier Residence ដើម្បីចូលរួមក្នុងការប្រប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយអំណោយមាន៖ ប៉ៅអ៊ីចល័ត...
ព័ត៌មានលំអិតយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសបុកផ្លូវការ របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបានបញ្ជាក់ថា ជំងឺកូវីដ-១៩ ប្រភេទ ឌែលតា (Delta) ក្នុងខេត្តសៀមរាបបច្ចុប្បន្នកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះ វិធានការនៃការទប់ស្កាត់នៅពេលនេះ គឺមានតែស្នើសុំការសហការពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប បើមិនចាំបាច់សូមកុំចេញពីផ្ទះ បើចេញ គឺក្នុងករណីចាំបាច់បំផុត...
ព័ត៌មានលំអិតដោយមើលឃើញថា មានប្រជាពលរដ្ឋភាគច្រើនត្រូវស្ថិតជាប់ក្នុងតំបន់បិទខ្ទប់ និងជាប់ធ្វើចត្តាឡីស័ក នៅតាមផ្ទះ ដោយសារការពារជំងឺកូវីដ-១៩ ហើយមិនបានចេញក្រៅប្រកបរបរ និងមិនបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដែលគង់ក្នុងវត្តអារាមដូចធម្មតា ម្យ៉ាងទៀតពុទ្ធបរិស័ទកំពុង ប្រឈមនឹងការលំបាកផ្នែកសេដ្ឋកិច្ច ហើយជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលឥតស្រាកស្រាន្តនោះ ធ្វើឲ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់, ភេសជ្ជ: និងបច្ច័យបួន សម្រាប់ផ្គត់ផ្គង់ទីអារាម។ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ...
ព័ត៌មានលំអិតអាជ្ញាធរជាតិអប្សរា សហការជាមួយទីចាត់ការបំភ័ន្តអក្ខរ: នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បានបញ្ចប់ដោយជោគជ័យលើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទៅ ហើយ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ម្សិលមុិញនេះ។ ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទាំងពីរលើកនេះ បានប្រព្រឹត្តទៅនៅបរិវេណនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មុន្នី...
ព័ត៌មានលំអិតឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ដឹកមន្ត្រីពាក់ព័ន្ធក្រោមឪវាទ បានអញ្ជើញចុះពិនិត្យការរៀបចំផ្សារបណ្តោះអាសន្ន និង ជួបសាកសួរសុខទុក្ខបងប្អូនអាជីវករ ដែលមកពីផ្សារលើធំថ្មី ហើយកំពុងលក់ដូរនៅផ្សារបណ្តោះអាសន្ន ស្ថិតនៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ខាងមុខផ្សារផាមកុងទីន័រ សង្កាត់ស្លក្រាម ក្រុង និងខេត្តសៀមរាប នារសៀលថ្ងៃទី០៦ ខែសីហា ២០២១នេះ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៨នាក់ ព្យាបាលជាសះស្បើយចំនួន១០០នាក់ និងស្លាប់ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៨នាក់ ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ,ករណីទី១៥ ដល់ទី១៩...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.