ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប ប្រគេនអំណោយជាគ្រឿងឧបភោគបរិភោគជូនដល់វត្តប្រាសាទគោកចក

ដោយមើលឃើញចង្ហាន់របស់ព្រះសង្ឃដែលគង់ក្នុងវត្តអារាម ខណៈជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលជាបន្តបន្ទាប់ ទើបនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ តុញ បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួន របស់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប មកប្រគេនដល់ព្រះសង្ឃ ដែលគង់វត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដែលកំពុងជួបនូវការខ្វះខាតក្នុងបរិបទជំងឺកូវីដ-១៩ ដោយអំណោយមាន៖អង្ករចំនួន១តោន...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប ប្រគល់អំណោយមួយចំនួនជូនក្រុមការងារចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ លោក ងួន មាន ប្រធានសមាគមចលនាយុវជនកម្ពុជា ស្រុកប្រាសាទបាគង តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បានដឹកនាំសមាជិកសមាជិកា នាំយកអំណោយមួយចំនួន ប្រគល់ជូនក្រុមគ្រូពេទ្យដែលកំពុងមមាញឹកក្នុងចុះចាក់វ៉ាក់សាំង ដូសទី២ ជូនប្រជាពលរដ្ឋ នៅកីឡាដ្ឋានសៀមរាប...

ព័ត៌មានលំអិត

តំបន់ទេសចរណ៍ធម្មជាតិបឹងពារាំង កំពុងចាប់ផ្ដើមកែលម្អរឡើងវិញ ដើម្បីស្ទុកទឹកទុកក្នុងបឹងសម្រាបអភិរក្សត្រីពូជ និងកាន់តែទាក់ទាញសម្រាបភ្ញៀវទេសចរណ៍

ដោយសារតែភាគគោកទឹកនារដូវប្រាំង ដែរធ្វើឲ្យជីវីតត្រីមេពូជជាច្រើនបានងាប់ ទើបបច្ចុប្បន្ននេះសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប កំពុងដំណើរការការជីកស្ដារឡើងវិញ ដើម្បីធ្វើឲ្យបឹងធម្មជាតិជាប់បឹងទន្លេសាបមួយនេះ ឲ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងដើម្បីស្ទុកទឹកទុកសម្រាបអភិរក្សត្រីពូជបន្ថែម។ បើតាមលោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង បានឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា តំបន់ទេសចរណ៍បឹងពារាំង បានចាប់ផ្ដើមស្ដារយកអាចម៍ដីចេញជាបណ្ដើរៗហើយ ដើម្បីកែសម្រួលឲ្យទៅជាបឹងអភិរក្សត្រីពូជដ៍សំបូរបែប និងកែលំអរទៅជាកន្លែងទេសចរណ៍ដ៍ស្រស់ស្អាត សម្រាប់ទាក់ទាញអ្នកទេសចរណ៍បន្ថែមទៀត...

ព័ត៌មានលំអិត

ការជួសជុលប្រាសាទបាយក្អែក ស្ថិតនៅខាងមុខប្រាសាទអង្គរវត្ដ នឹងបញ្ចប់ជាស្ថាពរនៅចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ

ប្រាសាទបាយក្អែក ដែរមានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត ត្រូវបានក្រុមការងារជំនាញបាននឹងកំពុងធ្វើការជួសជុល និងរៀបចំឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំព្រះទេវះ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិកសមាជិកា បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តភ្នំព្រះទេវះ ស្ថិតនៅភូមិវៀងតាទុំ ឃុំរំចេក...

ព័ត៌មានលំអិត

អាជ្ញាធរខេត្តសៀមរាបបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន៩៥នាក់ ព្យាបាលជាសះស្បើយ១៤១នាក់ និងស្លាប់២នាក់ នៅថ្ងៃទី០៤ ខែសីហានេះ

រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៩៥នាក់ ព្យាបាលជាសះស្បើយចំនួន ១៤១នាក់ និងស្លាប់ចំនួន២នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង៩៥នាក់ ករណីទី១ ដល់ទី១៦ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី...

ព័ត៌មានលំអិត

អាជ្ញាធរស្រុកសូទ្រនិគមជំរុញឲ្យស្រ្តីបង្កបង្កើនផលដោយការដាំដំណាំ និងចិញ្ចឹមសត្វជាជាងរង់ចាំជំនួយក្នុងបរិបទកូវីដ-១៩នេះ

ចាប់តាំងពីការរាតត្បាតជាសកលនូវជំងឺកូវីដ-១៩ ក្នុងអំឡុងចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើន លើសកលលោកជួបប្រទះនូវវិបត្តិធ្ងន់ធ្ងរទាំងសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គម។ ជាក់ស្ដែងប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលបានទទួលរងនូវប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ហើយក៏បណ្ដាលឲ្យមានការរាំងស្ទះនូវសេដ្ឋកិច្ចជាតិ នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាផងដែរ។ ទាក់ទងបញ្ហានេះលោកស្រី ទុយ លាំ អភិបាលរងស្រុកទទួលបន្ទុកកិច្ចការស្រ្តី និងកុមារស្រុកសូទ្រនិគម បានជំរុញឲ្យកសិករ បើទោះបីជាស្ថិតក្នុងបរិបទកូវីដ-១៩ ដែលធ្វើឲ្យមានការរាំងស្ទះដល់ការប្រកបរបរចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋទូទៅមួយចំនួនក៏ពិតមែន អាជ្ញាធរស្រុកសូទ្រនិគមតែងតែធ្វើការជំរុញលើកទឹកចិត្ត...

ព័ត៌មានលំអិត

ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ខ្លួន នៅព្រឹកមិញនេះ

នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ តាមរយៈប្រព័ន្ធវិឌីអូ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់...

ព័ត៌មានលំអិត

រដ្ឋបាលស្រុកសូទ្រនិគម ទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដើម្បីចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ដែរជាប់នៅក្នុងតំបន់បិទខ្ទប់

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក ស វណ្ណារ័តន៍ អនុប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកសូទ្រនិគម តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប បាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន រដ្ឋបាលស្រុកសូទ្រនិគម ដើម្បីចូលរួមចែកជូនប្រជាពលរដ្ឋដែលមានជីវិភាពខ្វះខាត ជាប់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហម...

ព័ត៌មានលំអិត

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមរតកតេជោ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក គាំ សាវី សមាជិកសកម្មរបស់សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប តំណាងលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តសៀមរាប រួមនឹងសមាជិកសមាជិកា បាននាំយកនូវទានព្រះវស្សា និងទេយ្យទានមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ក្នុងវត្តមរតកតេជោ...

ព័ត៌មានលំអិត
Page 343 of 699 1 342 343 344 699

Recommended

សូម Like និង Follow ពួកយើង