នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥នេះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងយុទ្ធនាការដាំដើមឈើតាមដងផ្លូវក្នុងក្រុងសៀមរាប នៃកម្មវិធីដំណើរទស្សនកិច្ចសិក្សាក្រោមប្រធានបទ "លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយប្រសិទ្ធភាព" របស់ក្រុមនិស្សិតថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាភាសាបារាំង និងអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ កសិកម្ម រដ្ឋបាលក្រុង អាជ្ញាធរមូលដ្ឋាន...
ព័ត៌មានលំអិតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មការលទ្ធកម្មឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រកាសពីការបញ្ចប់ការដេញថ្លៃជាស្ថាពរនូវគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនដេញថ្លៃ។ លោក ភិន ថោង ប្រធានគណៈកម្មការលទ្ធកម្មឃុំ បានឱ្យដឹងថា ឆ្នាំ២០២៥នេះ ឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ...
ព័ត៌មានលំអិតអាជ្ញាធរក្រុងសៀមរាប បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ប្រមូល ទុកដាក់សំរាមឱ្យបានល្អ ធ្វើអនាម័យតាមលំនៅដ្ឋាន និងទីតាំងកម្មសិទ្ធិរបស់ខ្លួន ដើម្បីបរិស្ថានក្នុងមូលដ្ឋានស្អាត និងសុខភាពអនាម័យ ស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“ ដែលជាប្រធានបទ ដែលរដ្ឋបាលក្រុងបានដាក់ចេញក្នុងវេទិកាផ្សព្វផ្សាយស្ដីពីការគ្រប់គ្រងសំណល់រឹង នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប...
ព័ត៌មានលំអិតក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភានេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការសិក្សាលើជំនាញវិជ្ជាជីវៈដូនតា មិនមែនសម្រាប់ដើម្បីមានការងារធ្វើតែមួយមុខទេ ប៉ុន្តែវាជាការវិនិយោគដ៏ធំលើមោទនភាពជាតិទាំងមូល។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា បានជួយលើកស្ទួយ...
ព័ត៌មានលំអិតមន្ត្រីបោះឆ្នោតក្នុងខេត្តចំនួន២ គឺខេត្តសៀមរាប និងខេត្តស្ទឹងត្រែង បានទទួលការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពអំពីនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងក្នុងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការលុបឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្ដម តុប ឬទ្ធី អគ្គនាយក អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃគ.ជ.ប...
ព័ត៌មានលំអិតកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមចំណែកពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ បានធ្វើឱ្យកម្ពុជាសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីនរយៈពេលជាង៣០ឆ្នាំមកនេះ ដោយក្នុងនោះចក្រភពអង់គ្លេស គឺជាដៃគូមួយយ៉ាងសំខាន់ ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដែលបានរួមចំណែកយ៉ាងខ្លាំងក្លាលើសកម្មភាពមនុស្សធម៌នេះ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសចុះឈ្វេងយល់អំពីសកម្មភាព និងចុះពិនិត្យលទ្ធផលនៃការងារបោសសម្អាតមីនរបស់អង្គការ HALO Trust នៅចំការមីនលើភ្នំគូលែន...
ព័ត៌មានលំអិតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ គណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានសម្រេចការដេញថ្លៃជាស្ថាពរនូវគម្រោងជួសជុលផ្លូវដីស ក្រាលក្រួសក្រហម៤ខ្សែ ប្រវែងជាង៣គីឡូម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកព័ត៌មាន រួមនឹងតំណាងក្រុមហ៊ុនដេញថ្លៃ។ លោក ថោង បូរាណ ប្រធានគណៈកម្មការលទ្ធកម្មឃុំពង្រក្រោម ស្ដីទី បានឱ្យដឹងថា...
ព័ត៌មានលំអិតក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដើម្បីជំរុញផែនការអភិវឌ្ឍទេសចរណ៍ភ្នំគូលែន នៅរសៀលថ្ងៃទី១២ ខែឧសភានេះ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់បន្តរួមគ្នាអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសផ្នែកសេវាកម្ម និងអនាម័យ ព្រោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ មានទីតាំងចាប់អារម្មណ៍ជាច្រើនដូចជា សំណង់ប្រាសាទបុរាណ ស្ថានីយបុរាណ និងសហគមន៍មនុស្ស ដែលសុទ្ធសឹងតែជាទីតាំងទេសចរណ៍សំខាន់ៗ។ ឯកឧត្ដម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា...
ព័ត៌មានលំអិតបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ៦.៧លាននាក់ កើនឡើង ២២,៩ភាគរយ ធៀបនឹងឆ្នាំ២០២៣ ខណៈភ្ញៀវទេសចរជាតិមាន ២២,៥២លាននាក់ កើនឡើង ២០,១ភាគរយ ធៀបនឹងឆ្នាំ២០២៣ ដូចគ្នា។ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី០៨...
ព័ត៌មានលំអិតអាជ្ញាធរខេត្តសៀមរាប បានស្នើដល់គ្រប់ព្រះចៅអធិការវត្ត និងអាស្រមទាំងអស់ក្នុងតំបន់ ចូលរួមបំពេញតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការការពារ និងអភិរក្សតំបន់រម្មណីយដ្ឋានអង្គរ ដែលសម្បត្តិបេតិកភណ្ឌជាតិខ្មែរនៃយើង រួមនិងវិស័យផ្សេងៗទៀត ក្នុងខេត្តមួយនេះឱ្យកាន់តែល្អប្រសើរ។ ក្នុងពិធីបើកសន្និបាតព្រះសង្ឃ ក្នុងតំបន់ឧទ្យានបេតិកភណ្ឌពិភពលោកអង្គរ ស្ដីពីវត្តអារាមពុទ្ធសាសនា បេតិកភណ្ឌ ទឹក បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសុវត្ថិភាពស្បៀង នៅថ្ងៃទី០៨ ខែឧសភានេះ លោក...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.