ឧបករណ៍ធ្វើតេស្ដរហ័ស( Rapid Test) ចំនួន ៣ពាន់គ្រឿង ត្រូវបានផ្ដល់អោយមន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប នារសៀលថ្ងៃទី១៨ ខែកក្កដាឆ្នំា២០២១នេះ ដើម្បីបំពេញសេចក្តីត្រូវការក្នុងការព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យកុមារអង្គរនេះ។ ការឧបត្ថម្ភឧបករណ៍ធ្វើតេស្ដរហ័សនេះ ក្រោយពេលដែលមន្ទីរពេទ្យនេះអំពាវនាវដល់សាធារណ:ជន អំពីការខ្វះខាតនូវសម្ភារ: ឧបករណ៍គ្រូពេទ្យសម្រាប់រកមេរោគកូវីដ-១៩ ខណ:ដែលមន្ទីរពេទ្យនេះបានរកឃើញមេរោគកូវីដ-១៩ ទៅលើកុមារចំនួន២នាក់។ លោក ងួន ច័ន្ទភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៦នាក់ និងជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៦២នាក់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ករណីទី១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្តី ករណីទី២ ដល់ទី៣៣...
ព័ត៌មានលំអិតមន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប បានអំពាវនាវដល់សប្បុរសជនជំនួយឧបត្ថម្ភ ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនេះ ខណ:មន្ទីរពេទ្យកំពុងជួបការខ្វះខាត រួមមានឧបករណ៍ធ្វើតេស្ដរហ័សរកកូវីដ-១៩, សម្ភារ:ឯកសណ្ឋានបរិក្ខាពេទ្យ ក្នុងពេលដែលមន្ទីពេទ្យមានគម្រោងរៀបចំកន្លែងសម្រាប់ដាក់អ្នកមានវិជ្ជមានកូវីដ-១៩ ឱ្យនៅដោយឡែក។ ការអំពាវនេះក្រោយពេល មន្ទីរពេទ្យមួយនេះ បានរកឃើញករណីវិជ្ជកូវីដ-១៩ចំនួន២ រកណីទៅលើកុមារពីររូបមកពីមកពីខេត្ដព្រះវិហារ និងខេត្ដកំពងធំ ដែលនេះជាការកឃើញដំបូងក្នុងមន្ទីរពេទ្យទេវតាមួយនេះ។ លោកស្រី ស៊ិន កេតអរុណ ប្រធានការិយាល័យទំនាក់ទំនង សាធារណ:ប្រចាំប្រទេសកម្ពុជា...
ព័ត៌មានលំអិតសម្ភារ និងទេយ្យវត្ថុមានដូចជា សាដក ទៀនចំណាំវស្សា អង្ករ ភេសជ្ជៈនិងគ្រឿងទេសមួយចំនួនត្រូវបាន ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានឃុំជីក្រែង ដឹកនាំដោយលោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបនិងសមាជិសមាជិកា បាននាំយកទៅប្រគេនដល់ព្រះសង្ឃក្នុងវត្តចំនួន៤ស្ថិតក្នុងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០២១។ ពិធីនេះបានធ្វើឡើងទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៅក្នុងវត្តព្រះឥន្ទឧស្សាហ៍ហៅវត្តជីក្រែងស្ថិតក្នុងឃុំជីក្រែងស្រុកេជីក្រែងខេត្តសៀមរាប។វត្តនីមួយៗទទួលបាន - សាដក១ ទៀនចំណាំវស្សា ២ដើម អង្ករ២ការ៉ុង...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បានទទួលអំណោយមួយចំនួនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ឯកឧត្តម ប្រាក់ សុខុន និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប តាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលជាការឆ្លើយតបទៅនឹងគ្រួសារដែលរងគ្រោះពីការរីករាលដាលនៃជម្ងឺកូវីដ.១៩។ ដោយមានវត្តមានលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សៀមរាបបានចូលរួមផងដែរ។...
ព័ត៌មានលំអិតរដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនដល់សាធារណជនឱ្យជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ:នេះ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីទៀត ចំនួន ៩២នាក់ និងព្យាបាលជាសះស្បើយ អ្នកជំងឺកូវីដ-១៩ ចំនួន ៥៦នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ដូចមានរាយនាមក្នុងតារាង។ ក្នុងនោះ...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ រួមនឹងសហការី បានអញ្ជើញចុះជួបសាកសួរសុខទុកក្រុមគ្រូពេទ្យដែលកំពុងមមារញឹកក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប និងបាននាំយកអំណោយមួយចំនួនប្រគល់ជូនមណ្ឌលចាក់វ៉ាក់សាំងចំនួន២កន្លែង ដោយមណ្ឌលសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ និងមណ្ឌលចាក់វ៉ាក់សាំងវត្តពោធិ៍លង្កា សង្កាត់ស្លរក្រាម ក្រុងសៀមរាប ដោយក្នុងមួយមណ្ឌលទទួលបាន៖ ទឹកបរិសុទ្ធចំនួន ៣០០យួរ,...
ព័ត៌មានលំអិតក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំរកវិធីសាស្ត្ររំដោះប្រទេសកម្ពុជាចេញពីវិបត្តនេះ ដោយបានបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ប៉ុន្តែប្រការដែលសំខាន់នោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់...
ព័ត៌មានលំអិតថ្លែងក្នុងកិច្ចប្រជុំពិភាក្សា អំពីវឌ្ឍនភាពការងារអនុវត្តគម្រោងសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា វឌ្ឍនភាពការងារជារួមនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប គិតត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ សម្រេចបាន៦៦,៣៤ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន៧ខែ គិតចាប់ពីថ្ងៃទី៣០...
ព័ត៌មានលំអិតលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា បន្ទាប់ពីទទួលបាននូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីប្រមុខរាជរដ្ឋាភិបាល ដោយមិនគិតថ្លៃ ដើម្បីចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅស្រុកបន្ទាយស្រី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនោះ ហើយក្នុងស្រុកបន្ទាយស្រីនេះ បានដំណើរការចាក់វ៉ាក់សាំងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ដូច្នេះគិតត្រឹមព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ចំនួនសរុប ២.២៣៨នាក់...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.