រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមចំនួន ៨៥នាក់ ព្យាបាលជាសះស្បើយ ៥៤នាក់ និងស្លាប់ចំនួន១នាក់ ក្នុងព្រឹត្តិការណ៍ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភ: នេះ។ យោងតាមសេចក្តីប្រកាសនៅថ្ងៃដដែលនេះ បានបញ្ជាក់ថា ក្នុងចំណោមករណីរកឃើញថ្មីទាំង ១០៦នាក់ ក្នុងនោះ ករណីទី១ ដល់ទី៣០...
ព័ត៌មានលំអិតតាមបណ្ដាញទំនាក់ទំនងសង្គម «ហ្វេសប៊ុក» ផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលរស់នៅស្រុកប្រាសាទបាគង ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះតទៅ ក្នុងនោះមានតាំងស្ថិតក្នុងបរិវេណអនុវិទ្យាល័យហ៊ុន សែន រលួស និង ចំនួន ០៨ទីតាំងទៀត ដែលអាជ្ញាធរស្រុក និង ឃុំ បានរៀបចំនៅតាមភូមិក្នុងឃុំនីមួយៗ...
ព័ត៌មានលំអិតលោកវេជ្ជបណ្ឌិត សូរ សុទ្ធី ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់កាលពិល្ងាចថ្ងៃទី១២ ខែកក្កដានេះថា ចំពោះឧបករណ៍ធ្វើតេស្ដរហ័សRapid test រកមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាលអនុញ្ញាតទទួលស្គាល់ឲ្យប្រើប្រាស់ គឺមានចំនួន០៤ប្រភេទដូចជា៖ PANBIO Covid-19 Ag Rapid Test Device របស់ក្រុមហ៊ុន...
ព័ត៌មានលំអិតគិតចាប់ពីថ្ងៃទី១០ ដល់ល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបជាង៤៤៩០០ អង្គ/នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ ទទួលបានការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ដែលការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើឲ្យពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៍កាចសាហាវមួយនេះ។ ពួកគាត់បានសម្ដែងការសប្បាយចិត្ដ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប ក៏ដូចជាក្រុមគ្រូពេទ្យដែលបានយកចិត្ដទុកដាក់ដល់ពួកគាត់។ បើតាមប្រជាពលរដ្ឋរស់នៅសង្កាត់សៀមរាប ពួកគាត់បានបង្ហាញអារម្មណ៍ដូចគ្នាថា ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ-១៩...
ព័ត៌មានលំអិតមានប្រសាសន៍ក្នុងឱកាសកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី២ របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការស្វះស្វែងរកនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកធ្វើការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាបានប្រមាណជិត...
ព័ត៌មានលំអិតលោក សុខ សីហា ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១០ ចុងសកមប្ដាហ៍នេះ ក្រុមកម្មករនៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដ បានជីកដីបង្កប់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីប្រទះឃើញ គ្រាប់បែកដៃចំនួន៧គ្រាប់ ក៏បានរាយការណ៦ទៅកាន់អង្គភាពស៊ីម៉ាក់ដើម្បីចុះធ្វើការពិនិត្យ។ ទីតាំងដែរបានរកឃើញនោះស្ថិតនៅជាប់របងរបងវិទ្យាល័យ១០ មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ...
ព័ត៌មានលំអិតដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តសៀមរាប ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ លោក សុខ តុញ ស្ថាបនិកក្រុមហ៊ុនសុខ តុញ រៀលអ៊ីសស្ទេត និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន និងក្រុមការងារបាននាំយកទឹកបរិសុទ្ធចំនួន ១៨០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ធ នៅក្នុងក្រុងសៀមរាបចំនួន...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ គណៈគ្រប់គ្រងសាកលវិទ្យាល័យអង្គរបាននាំយកទឹកបរិសុទ្ធចំនួន២៥០កេស ប្រគល់ជូនដល់ក្រុមគ្រូពេទ្យដែលបានចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងសៀមរាប និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៤ទីតាំងមាន៖ ទី១.ទីតាំងសាលាបឋមសិក្សាខ្នារ សង្កាត់ជ្រាវ, ទី២.ទីតាំងវត្តពោធិលង្កា សង្កាត់ស្លក្រាម, ទី៣.ក្រុមការងារសហភាពសហព័ន្ធយុជនកម្ពុជា នៅទីតាំងវិទ្យាល័យ១០មករា សង្កាត់ស្វាយដង្គំ និងទី៤.ក្រុមគ្រូពេទ្យចុះយកសំណាកចល័ត។ លោក សុខ តុញ អនុប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យអង្គរ មានប្រសាសន៍ថា...
ព័ត៌មានលំអិតមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ កិច្ចដំណើរការជួសជុលប្រាសាទត្រពាំងផុង សម្រេចបានប្រា់មាណជិត៤០ភាគរយហើយ។ ប្រាសាទនេះជាប្រាសាទទោល មានទំហំខឿន0៧ម៉ែត្របួនជ្រុង និងកម្ពស់១៦ម៉ែត្រ ធ្វើអំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយប្រាសាទនេះត្រូវបានសាងសង់ឡើង នៅពាក់កណ្តាលសតវត្សទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ឧទ្ទិសដល់ព្រហ្មសាសនា។ បើតាមលោក...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២១នេះ ជាថ្ងៃដំបូង នៃចាក់ការវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ ផ្ដល់ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដំណាក់កាលទីពីរ ជំហានទី១ ក្នុងក្រុងសៀមរាប ជាមួយនឹងការចុះពិនិត្យ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ប្រកបដោយការយកចិត្តទុកដាក់ពីអាជ្ញាធរ ក្នុងខេត្ត និងក្រុង គ្រប់លំដាប់ថ្នាក់។ តាមការឱ្យដឹងតាមទូរស័ព្ទពី...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.