ព័ត៌មានជាតិ

ព័ត៌មានជាតិស្ថិតនៅក្នុងប្រទេសកម្ពុជា

អាជ្ញាធរជាតិអប្សរាចាប់ផ្ដើមប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័នទៅរក្សាទុក

ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដំណើរការប្រមូលថ្មប្រាសាទដែលធ្លាក់រាយប៉ាយក្នុងកសិន្ធុខាងត្បូងឆៀងខាងលិចប្រាសាទបាយ័ន ទៅរក្សាទុកនៅទីតាំងសុវត្ថិភាពនៅទីតាំងថ្មីទៀត ដើម្បីថែរក្សាទុកត្រៀមបម្រុងសម្រាប់ធ្វើការជួសជុលប្រាសាទឡើងវិញ និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អនៅក្នុងទីធ្លាប្រាសាទអង្គរ។ លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ដែលជាអ្នកទទួលខុសត្រូវការដ្ឋានលើកថ្មនេះ បានឱ្យដឹងបន្ថែមនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះថា ថ្មប្រាសាទដែលស្ថិតនៅរាយប៉ាយក្នុងកសិន្ធុប្រាសាទបាយ័ន បានកើតឡើងរាប់រយឆ្នាំមកហើយដែលមានចំនួនជិត ៣០០០ដុំ។ ថ្មប្រាសាទដ៍វ័យចំណាស់ទាំងនោះ មួយផ្នែករលុះបាក់ធ្លាក់ពីតួប្រាសាទក្បែរនោះ និងមួយផ្នែកទៀតត្រូវគេជញ្ជូនយកទៅដាក់ក្នុងពេលដែលបារាំងធ្វើការជួសជុលប្រាសាទបាយ័ន...

ព័ត៌មានលំអិត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចុងខែមិថុនា ឆ្នាំ២០២១

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ បានដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៤ ដោយធ្វើឡើងជាលក្ខណៈ Hybrid ប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom សម្រាប់លេខាកត់ត្រាទាំងអស់ចូលរួមប្រជុំ និងកត់ត្រាតាមរយះប្រព័ន្ធZoom នៅតាមបន្ទប់រៀងៗខ្លួន ដើម្បីកាត់បន្ថយនៅហានិភ័យនៃការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ។ ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម មាស...

ព័ត៌មានលំអិត

អភិបាលស្រុកប្រាសាទបាគងដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនបងប្អូនប្រជាពលរដ្ឋជាង២០០គ្រួសារ ក្នុងឃុំទាំង៩ នៃស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារអាជ្ញាធរស្រុក និងអាជ្ញាធរឃុំ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំគ្រឿងឧបភោគបរិភោគចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋចំនួន ២៥២គ្រួសារ នៅតាមឃុំទាំង៩ នៃស្រុកប្រាសាទបាគង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការជួយសម្រាលដល់ការលំបាកបងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្នុងនាមអាជ្ញាធរស្រុក...

ព័ត៌មានលំអិត

ផ្សារលើធំថ្មី៖ រយៈពេល ៤ថ្ងៃ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ជាង១០០នាក់ និងប្រមូលសំណាកបានប្រមាណ១៣០០នាក់

រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ក្នុងការប្រមូលសំណាកអាជីវករ និងអ្នកពាក់ព័ន្ធ នឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ស្ថិតក្នុងផ្សារលើ ក្រុងសៀមរាប មានចំនួនជាង១៣០០នាក់ ក្នុងនោះ អ្នកមានវិជ្ជមានជំងឺកូវីដ-១៩ មានចំនួន ១៤៩នាក់ នេះបើតាមការឱ្យដឹងពីលោក មួង ណារិន...

ព័ត៌មានលំអិត

ព្រះមហាវិមលធម្ម ពិន សែម និមន្តជាអធិបតី ក្នុងពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា នៅវត្តដំណាក់

នៅបរិវេណព្រះគន្ឋកុដិក្នុងវត្តដំណាក់ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ មានរៀបពិធីបិទសន្លឹកមាសលើព្រះពុទ្ឋបដិមា ទ្រង់ត្រាស់ដឹង បរិនិព្វាន និងដំរីបាលិលេយ្យ ក្រោមព្រះវត្តមាននិមន្តជាព្រះអធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្ដមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្ដរាជបូណ៌ ក្រុង  ខេត្ដសៀមរាប និងព្រះវត្តមានព្រះមេគណខេត្ត...

ព័ត៌មានលំអិត

លេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ

ដោយសារតែវិបត្តិជំងឺឆ្លងជាសកល កូវីដ-១៩ ឆ្នាំ២០២០កន្លងទៅនេះ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ មិនបានរៀបចំកិច្ចប្រជុំទៀងទាត់និងពេញលេញនោះទេ ក៏ប៉ុន្តែត្រូវបានរៀបចំកិច្ចប្រជុំនោះតាមប្រព័ន្ធអេឡិចត្រូនិច ហើយអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការនេះ បានត្រឹមតែពិនិត្យ វាយតម្លៃអំពីការវិវត្តនៃគម្រោងដែលកំពុងអនុវត្តពីចម្ងាយតែប៉ុណ្ណោះ។ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានផ្សព្វផ្សាយ ដែលជាប្រភពព័ត៌មានផ្លូវការរបស់អាជ្ញាធរជាតិអប្សរា បានបញ្ចេញឲ្យដឹងថា៖ ដូចគ្នានឹងឆ្នាំ២០២០នោះដែរ រយៈពេល២ថ្ងៃ ថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមិថុនា...

ព័ត៌មានលំអិត

ក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួន ប្រគលជូនអាជ្ញាធរសង្កាត់សាលាកំរើក ដើម្បីចូលរួមក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ-១៩

កាលរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ លោក ស៊ុន ចំណាន នាយកទីចាត់រដ្ឋបាលសាលាខេត្ត រួមជាមួយក្រុមការងារយុវជនខេត្តចុះជួយក្រុងសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រគល់ជូនដល់សាលាសង្កាត់សាលាកំរើក ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់អាជ្ញាធរមូលដ្ឋាននេះធ្វើការបែងចែកទៅតាមស្ថានភាព និងតម្រូវការចាំបាច់ជាក់ស្តែងនៃការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់។ អំណោយទាំងនោះដែររួមមាន៖ អង្ករ១៥០០គីក្រាម ,មី១០កេសធំ ,ទឹកត្រី២០យួរ ,ទឹកស៊ីអ៊ីវ២០យួរ ,ត្រីខ១០០កំប៉ុង...

ព័ត៌មានលំអិត

ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងតំបន់នេះ

លាតសន្ធឹងលើផ្ទៃដី១០២២ហិកតា ព្រៃឈើសហគមន៍ទឹកជប់ខ្នារពោធិ៍ មានទីតាំងស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប ព្រៃសហគមន៍នេះ មិនត្រឹមតែជាតំបន់ការពារដើមឈើ ឲ្យរួចផុតពីការទន្ទ្រានរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាជម្រកសត្វព្រៃ និងជាកន្លែងផ្តល់នូវអនុផលព្រៃឈើយ៉ាងសំបូរបែបដល់ប្រជាពលរដ្ឋក្នុងសហគមន៍ទៀតផង។ លោក ម៉ៅ ង៉ិ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសំរោងថ្មី ឃុំខ្នារពោធិ៍ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នៅពេលទំនេរពីការបង្កបង្កើនផល រូបលោក និងប្រជាពលរដ្ឋក្នុងភូមិតែងតែមកព្រៃសហគមន៍ដើម្បីដកផ្សិត និងបេះផ្លែឈើព្រៃដែលវាឲ្យផលតាមរដូវកាលដោយអ្នកខ្លះមកដកផ្សិតសម្រាប់ហូបប្រចាំថ្ងៃ...

ព័ត៌មានលំអិត

សាលាសណ្ឋាគារនិង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ សាលាសណ្ឋាគារ និង ទេសចរណ៍ ប៉ូលឌុយប្រ៊ូល សៀមរាប បាននាំយកអំណោយជាអង្ករ ចំនួន ៥តោន , មី ៤០០កេស និង ទឹកបរិសុទ្ធ ៣៥០កេស ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមានរបស់លោក ពិន...

ព័ត៌មានលំអិត

គ្រួសារខ្វះខាតក្នុងជីភាព ជាង២០០គ្រួសារក្នុងខេត្តសៀមរាប ទទួលបានអំណោយជាស្បៀងអាហារនិងសម្ភារការពារជំងឺកូវីដ-១៩ ពីសប្បុរសជន

កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ លោក ចាន់ សត្ថា និង លោកស្រី លី ហៀង , លោកស្រី ញាន ភួងម៉ាលី និងលោក អេង ជីមី បាននាំយកស្បៀងអាហារ សម្ភារការពារជំងឺកូវីដ-១៩ ដែលសរុបជាថវិកាចំនួន២.៩៩៥ដុល្លារអាមេរិក...

ព័ត៌មានលំអិត
Page 357 of 701 1 356 357 358 701

Recommended

សូម Like និង Follow ពួកយើង